អ្នកសិល្បៈ និងអ្នកផលិតមាតិកាសង្គម អំពាវនាវដល់មហាជន ត្រូវទិញផលិតផលណាមានប្រភពច្បាស់លាស់ និងទទួលបានសិទ្ធិចែកចាយពីក្រសួងសុខាភិបាល

01-08-2026 16:57

(ភ្នំពេញ)៖ លោក រ៉ាប៊ី ជាពិធីករ និងអ្នកផលិតមាតិកាសង្គមល្បីមួយរូប បានថ្លែងសារអំពាវនាវដល់មហាជនទាំងអស់ ជាពិសេសអ្នកដែលចូលចិត្តតាមដានសកម្មភាពរបស់លោកថា រាល់ការជ្រើសរើសផលិតផល ដើម្បីយកមកប្រើប្រាស់ជាប្រចាំ ជាផលិតផលសំអាង ឬជាប្រភេទអាហារបំប៉នសុខភាពក្ដី ត្រូវរកទិញផលិតផលណាដែលមានប្រភពផលិតច្បាស់លាស់ និងមានការអនុញ្ញាច្បាប់ចែកចាយ លើទីផ្សារពីក្រសួងពាក់ព័ន្ធឲ្យបានត្រឹមត្រូវ ជាពិសេសក្រសួងសុខាភិបាល ជៀសវាងមានបញ្ហាផ្នែកសុខភាព និងប៉ះពាល់ពាល់ធ្ងន់ធ្ងរដល់ការប្រើប្រាស់ ដើម្បីទទួលបាននូវសុខភាពយូរអង្វែងនាពេលអនាគត។

លោក រ៉ាប៊ី បានថ្លែងសង្កត់ធ្ងន់បែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកម្មវិធីធ្វើបទបង្ហាញ និងជជែកដេញដោលគ្នាពីកគុណប្រយោជន៍ នៃការទទួលទានអាហារបំប៉ន របស់ក្រុមហ៊ុន Swisse Cambodia ដែលកំពុងតែចរាចរផលិតផល Swisse នៅក្នុងប្រទេសកម្ពុជា ដោយបានសហការជាមួយនឹងក្រុមហ៊ុន Aosot (ឱសថ) កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ នៅផ្សាទំនើបជីប ម៉ុង ២៧១។ កម្មវិធីធ្វើបទបង្ហាញនេះ ក៏មានការចូលរួមពីសំណាក់វេជ្ជបណ្ឌិត, នាយិការក្រុមហ៊ុន, ដៃគូពាក់ព័ន្ធ និងអ្នកផលិតមាតិការជាច្រើននាក់។

ពិធីករល្បីឈ្មោះរូបនេះ បានគូសរំលេចថា ការប្រើប្រាស់អាហារបំប៉ន លោកមិនសំដៅទៅលើក្រុមហ៊ុនណាមួយល្អ ឬមិនល្អទេ អ្វីដែលសំខាន់គឺអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ត្រូវចេះសិក្សាស្វែងយល់ និងស្រាវជ្រាវប្រភពរបស់ក្រុមហ៊ុននាំចូល និងប្រភពរបស់ផលិតផលឲ្យបានច្បាស់លាស់ មុននឹងសម្រេសចិត្តទិញយកទៅប្រើប្រាស់ ព្រោះកន្លងមកមានក្រុមហ៊ុន និងផលិតផលិផលមួយចំនួន គឺគ្មានប្រភព និងក្លែងក្លាយ។ ម្យ៉ាងវិញទៀតអ្នកប្រើប្រាស់ផលិតផលទាំងនោះ ត្រូវប្រាកដថា អាហារបំប៉នដែលនាំចូលត្រូវទទួលបានការអនុញ្ញាតច្បាប់យ៉ាងត្រឹមត្រូវ ពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដើម្បីទទួលបានសិទ្ធិស្របច្បាប់ចែកចាយលើទីផ្សារ ជៀសវាងមានបញ្ហាសុខភាពក្រោយពេលទទួលទាននៅថ្ងៃក្រោយ។

លោកនិយាយថា «ខ្ញុំចង់ឲ្យអ្នកប្រើប្រាស់គិតឡើងវិញថា កុំដើម្បីចំណេញលុយ ១ដុល្លារ ឬ២ដុល្លារ យើងទិញផលិតផលថោក គ្មានប្រភពច្បាស់លាស់ ជាពិសេសអាហាបំប៉ន ព្រោះយើងអត់ដឹងថា គេដាក់បញ្ចូលសារធាតុអ្វីខ្លះទេ! ដូច្នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសិក្សាឲ្យស៊ីជម្រៅ ទៅលើអាហារបំប៉នណាមួយ។ បើសម្រាប់ខ្ញុំ ខ្ញុំបានធ្វើតេស្តជាមួយនឹង Swisse Cambodia យូរមកហើយ ទើបខ្ញុំចាប់ផ្ដើមធ្វើការផ្សព្វផ្សាយ និងទិញញ៉ាំដោយខ្លួនឯង ក្នុងនោះម៉ាក់ម៉ារបស់ខ្ញុំក៏ញ៉ាំដូចគ្នាដែរ។ ដូច្នេះខ្ញុំចង់ចែករំលែកថា យើងត្រូវស្វែងយល់ឲ្យបានល្អិតល្អន់ពីផលិតផលណាមួយ មុននឹងសម្រេចចិត្តប្រើ ឬញ៉ាំចូលទៅក្នុងខ្លួន..!»។

លោកស្រី សាន សកល អគ្គនាយិការ Swisse Cambodia បានថ្លែងថា ថ្ងៃនេះពិតជាមានកិត្តិយសណាស់ ដែលបានជួបជាមួយអ្នកដែលមានជំនាញផ្នែកសុខភាព មកជួយចែករំលែកពីផលិតផល ដែលមានប្រភពច្បាស់លាស់ មានគុណភាពល្អដល់អ្នកប្រើប្រាស់ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការថែរក្សាសុខភាព រាប់ទាំងការហាត់ប្រាណ ការញ៉ាំ និងរបបអាហារប្រចាំថ្ងៃនេះឡើង ធ្វើយ៉ាងណាទទួលបានសុខភាពល្អទាំងអស់គ្នា។ លោកស្រីបញ្ជាក់ថា លោកស្រីសម្រេចចិត្តញ៉ាំ Swisse តាំងពីអាយុ ៣០ឆ្នាំមកម្ល៉េះ ដើម្បីទទួលបានវីតាមីនបង្គ្រប់ប្រចាំថ្ងៃ បន្ថែមលើរបបអាហាររាល់ថ្ងៃ ធ្វើឲ្យលោកស្រីមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀត។

ដោយឡែកលោកវេជ្ជបណ្ឌិត ពេជ្រ កញ្ញារិទ្ធ ឯកទេសសង្រ្គោះបន្ទាន់បេះដូង បានថ្លែងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់ ពីសារៈសំខាន់របស់អាហារបំប៉ន និងការប្រើប្រាស់ថ្នាំពេទ្យ ថាតើមានលក្ខណៈខុសគ្នាបែបណា? អាហារបំប៉ន គឺជាការទ្រទ្រង់សុខភាពទូទៅ ដើម្បីបង្គ្រប់នូវសារធាតុដែលខ្វះ ហើយទាក់ទងជាមួយនឹងថ្នាំព្យាបាល គឺសម្រាប់ព្យាបាល ឬគ្រប់គ្រងជំងឺជាក់លាក់ណាមួយ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យពីវេជ្ជបណ្ឌិតរួចរាល់។ រវាងអាហារបំប៉ន និងថ្នាំពេទ្យមានលក្ខណៈខុសគ្នាមែន ប៉ុន្តែយើងអាចប្រើប្រាស់រួមគ្នាបាន ក្នុងករណីដែលគ្រូពេទ្យបានណែនាំ និងពន្យល់ឲ្យបានល្អិតល្អន់ពីរបៀបប្រើប្រាស់។

លោកបន្តថា ប្រសិនបើបងប្អូនប្រជាបលរដ្ឋចេះសិក្សា ស្វែងយល់ឲ្យបានច្បាស់ពីអាហារបំប៉ន គឺពិតជាមានសារសំខាន់ ព្រោះការញ៉ាំអាហារប្រចាំថ្ងៃរាល់ថ្ងៃនេះ គឺមិនគ្រប់គ្រាន់ឡើយ ជាពិសេសគឺការបំពេញបន្ថែមនូវវីតាមីន ដែលខ្វះខាតនៅក្នុងរាងកាយ បន្ទាប់ពីបំពេញការងារនឿយហត់ពេញមួយថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា ដោយឡែកការរកទិញផលិតផល ឬអាហារបំប៉នទាំងនោះ ត្រូវស្វែងយល់ពីប្រភពដើម ប្រភពក្រុមហ៊ុន និងការអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តប្រើ ហើយសូមកុំឆាប់ជឿលើការផ្សព្វផ្សាយលក់តាមបណ្ដាញសង្គម ឬបុគ្គលណាមួយឲ្យសោះ៕