GAC បញ្ចេញ Super SUV ម៉ូឌែលថ្មី ទំនើបប្លែកលើសពីរថយន្តធម្មតា

02-08-2026 07:56

(ភ្នំពេញ)៖ ក្រុមហ៊ុន GAC Cambodia បានសម្ពោធជាផ្លូវនូវរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD ជំនាន់ថ្មី មកកាន់ទីផ្សារប្រទេសកម្ពុជា នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ។ ការបង្ហាញវត្តមានរថយន្ត GAC S7 នេះ ឆ្លុះបញ្ចាំងពីសក្តានុពល និងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅ តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពខ្ពស់លើសពីរថយន្ត SUV ទូទៅ។

រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គុំដោយគ្រាប់អំពូលតូចៗចំនួន ២៦១៨គ្រាប់ ផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ។

ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ ១១៥០គីឡូម៉ែត្រ ឬចំណាយ ១.៣លីត្រ ទៅ ១.៨លីត្រ/១០0គីឡូម៉ែត្រ។ រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រជាមួយនឹងការសាកថ្មពី ៣០%ទៅ៨០% ចំណាយថេរៈវេលាត្រឹមតែ ១៨នាទីប៉ុណ្ណោះ។

រថយន្តធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព ក៏ព្រោះតែវិស្វករ GAC បានគិតគូយ៉ាងល្អិតល្អន់ ដោយរចនាតួរថយន្តនេះឡើងមានវិមាត្រវែង ជាមួយបណ្តោយ 4900mm ទទឹង 1950mm កម្ពស់ 1780mm គម្លាតកង់មុខទៅកង់ក្រោយ 2880mm ឯយ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch កាន់តែលើកសម្រស់ និងផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យ។

ងាកមកផ្នែកខាងក្នុងឯណេះវិញ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather រីឯកៅអីទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិច មុខងារម៉ាស្ស៉ា ខ្នើយកល់ដ៏ទន់ល្មើយ ពិសេសនៅកៅអីជួរទីពីរអាចកាច់ផ្តេក ដោយស្វ័យប្រវត្តិបានដូចគ្នា។

ជាងនេះទៅទៀតនោះ រថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADiGO SOUND PRO AUDIO SYSTEM ចំនួន ២២គ្រាប់ ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay & Android Auto អេក្រង់កុងទ័រ ៨.៨៨អ៊ីញ អេក្រង់កម្សាន្ត ១៥.៦អ៊ីញ រួមទាំងមុខងារសាកថ្មឥតខ្សែ (Wireless Charge) ។

កាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម។

សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ២០២៦ ប្រភេទ Global Version ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ ២ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ។

លោក ហៃ ពុទ្ធារតន៍ ប្រធានផ្នែកលក់នៃក្រុមហ៊ុន GAC Cambodia បានគូសបញ្ជាក់ថា ដោយផ្អែកលើការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីផ្សាររថយន្តថ្មីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរ បានក្រុមហ៊ុនសម្រេចចិត្តនាំចូលរថយន្ត GAC GS7 មកកាន់ទីផ្សារកម្ពុជា។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន GAC Cambodia បានមើលឃើញពីសក្តានុពលដ៏ធំធេងនៃទីផ្សាររថយន្តនៅកម្ពុជា ជាពិសេសការកើនឡើងនូវទំនុកចិត្តរបស់ប្រជាជនចំពោះផលិតផលរថយន្តចិន ដែលជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនក្នុងការនាំចូលរថយន្តដែលមានតម្លៃសមរម្យ តែបំពាក់ដោយមុខងារទំនើបៗជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។
សម្រាប់តម្លៃរថយន្តទាំងពីរគឺកាន់តែពិសេស ក្នុងនោះ ជម្រើស Option Max មានតម្លៃ $43,000 និងជម្រើស Option Ultra មានតម្លៃ $47,000។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
095 999 029 (KH/EN)
095 777 159 (中文)
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial
អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://shorturl.at/raJCr
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 — ជាតំណាងចែកចាយផ្លូវការរថយន្ត 𝗚𝗔𝗖 នៅកម្ពុជា ក្រោមក្រុមហ៊ុន 𝗧𝗛 𝗚𝗿𝗼𝘂𝗽 ៕