តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ ក្លាយជាអ្នកទទួលសិទ្ធិផ្ដាច់មុខ នាំយកយ៉ិនស៊ិនក្រហមពីប្រទេសកូរ៉េ ចែកចាយនៅប្រទេសកម្ពុជា

02-08-2026 10:55

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះមានគោរមងារជា ឧកញ៉ា លោក ខេមរៈ សិរីមន្ត បានក្លាយជាអ្នកទទួលសិទ្ធិផ្ដាច់មុខនាំចូលយ៉ិនស៊ិនក្រហមពីប្រទេសកូរ៉េ មកចែកចាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដែលមានអាយុ ៦ឆ្នាំដែលជាយ៉ិនសិនពេញវ័យពេញសមត្ថភាពដើម្បីជួសជុលទ្រទ្រង់រាងកាយដ៏ល្អ និងបាននាំមកនូវ «កំណប់ទ្រព្យសុខភាពដ៏មហាសាល» គឺ «អធិរាជឱសថបុរាណ» យិនស៊ិនក្រហមកូរ៉េ រាប់ពាន់ឆ្នាំមកនេះមនុស្សគ្រប់គ្នាសុទ្ធតែដឹងថា យិនស៊ិនក្រហមពីប្រទេសកូរ៉េគឺតែងតែបានជួយបង្កើនថាមពល ជួយពង្រឹងស្មារតីការចងចាំ ជួយសម្រួលសរសៃឈាម ជួយថ្លើមជួយ ប្រព័ន្ធរំលាយអាហារ ជួយបេះដូង ក្រលាន នឹងជួយពន្យារភាពចាស់ និយាយរួមជួយច្រើនយ៉ាងដែលសារពាង្គកាយត្រូវការ។

ពិធីចុះហត្ថលេខាទទួលបានសិទ្ធិនាំចូលនេះ បានប្រារព្ធឡើងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ទូច ហ៊ីង អគ្គនាយកក្រុមហ៊ុន សុខហុន មីរ៉ាកលខូអិលធីឌី, លោក វិនយ៉ុងបាក់ ម្ចាស់រោងចក្រផលិតយ៉ិនសិនក្រហមពីប្រទេសកូរ៉េ មិត្តសិល្បករ សិល្បការិនី ម្ចាស់ដេប៉ូ តំណាងចែកចាយ លោកគ្រូវីរសិល្បករ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់។

តារាចម្រៀងល្បីប្រចាំក្នុងផលិតកម្ម Galaxy Navatra លោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងថា ជាដំបូងលោកសូមបង្ហាញនូវសេចក្តីសោមនស្សរីករាយ នៅក្នុងកម្មវិធីជួបជុំដ៏មានអត្ថន័យបំផុតក្នុងថ្ងៃនេះ ព្រោះនេះជាការជួបជុំទទួលទានអាហារដ៏កក់ក្តៅនិងស្និទ្ធស្នាលផង និងទទួលបានដំណឹងថ្មីស្ដីអំពី «កំណប់ទ្រព្យសុខភាពដ៏មហាសាល» ផង នោះគឺផលិតផលអេរ៉ាយ៉ិនស៊ិនក្រហមពីប្រទេសកូរ៉េ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះលោកសូមបង្ហាញនូវមោទនភាពជាខ្លាំងចំពោះក្រុមហ៊ុន សុខហុនកល ខូអិលធីឌី ដែលបានផ្ដល់នូវសិទ្ធិផ្ដាច់មុខចែកចាយផលិតផល អេរ៉ាយិនសិនក្រហមកូរ៉េនៅក្នុងប្រទេសកម្ពុជា ជូនដល់លោកផ្ទាល់ នឹងសូមអរគុណនឹងកោតសរសើរចំពោះលោក វិនយ៉ុងបាក់ ម្ចាស់រោងចក្រយិនស៊ីនក្រហមកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្ដល់ជូននៅផលិតផលស្តង់ដាអន្តរជាតិ និងទំនុកចិត្តយ៉ាងពេញទំហឹងដល់ដៃគូសហការនិងអ្នកប្រើប្រាស់រហូតមក។

លោកឧកញ៉ាបានបន្តថា រូបលោកផ្ទាល់និងក្រុមគ្រួសារគឺសុទ្ធតែជាអ្នកប្រើប្រាស់និងទទួលទានយ៉ិនសិនក្រហមពីប្រទេសកូរ៉េនេះទទួលបានជោគជ័យ ទើបសម្រេចចិត្តនាំយកកំណត់ទ្រព្យសុខភាពដ៏ល្អនេះមកជូនប្រជាជនកម្ពុជា។

នេះគឺជា «កំណប់ទ្រព្យសុខភាពដល់មហាសាល» ដែលនឹងរួមចំណែកជួយដល់ប្រជាជនកម្ពុជាឲ្យទទួលបាននូវសុខភាពល្អនិងមានកម្លាំងថាមពលមានស្មារតីរឹងមាំដើម្បីប្រកបអាជីវកម្មការងារបានជោគជ័យរៀងៗខ្លួន។

ម្យាងទៀតកានាំមកនេះ នឹងមកបញ្ចប់ក្តីបារម្ភរបស់ពូមីងបងប្អូនទាំងអស់គ្នាព្រោះយ៉ិនស៊ីនក្រហមពីប្រទេសកូរ៉េរបស់យើងគឺបានរក្សារូបរាងដើមចិតជាចំណិតតូចៗនិង «អមដោយទឹកឃ្មុំ» រក្សានៅគុណភាពធម្មជាតិពិតៗមានសមត្ថភាពជួសជុលនិងបំប៉នដល់រាងកាយពេញ ១០០%។

នេះជាឱកាសដ៏ពិសេសបំផុតសម្រាប់បងប្អូនពូមីងដែលស្រឡាញ់សុខភាពជាពិសេសបងប្អូនពូមីងដែលព្រួយបារម្ភចំពោះសុខភាពមនុស្សជាទីស្រឡាញ់និងអ្នកមានគុណ អាចទិញយកទៅពិសារទុកជាកំណប់ទ្រព្យសុខភាពផងដែរ ក្នុងនាមលោកឧកញ៉ាជាអ្នកទទួលបានសិទ្ធិផ្ដាច់មុខយ៉ិនស៊ិនក្រហមពីប្រទេសកូរ៉េ ក៏សូមផ្ដល់ជូននូវឱកាសដ៏ពិសេសដល់បងប្អូនពូមីងដែលមានចំណាប់អារម្មណ៍មកលើផលិតផលយិនសិននេះ ជាពិសេសគឺបងប្អូនដែលមានជំនួញជាអ្នកអនឡាញស្រាប់ក៏ដូចជាធ្លាប់លក់ផលិតផលផ្សេងៗពីមុនមកអាចទំនាក់ទំនងមក ដើម្បីយកទៅលក់បន្តចែកចាយទៅដល់ប្រជាជនខ្មែរយើងឲ្យទទួលបានសុខភាពល្អគ្រប់ៗគ្នា ដោយផ្តល់នៅសុខភាព គុណភាព កម្រិតព្រីមៀមជូនពូមីងបងប្អូនទាំងអស់គ្នា។

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ ជឿជាក់ថា បន្ទាប់ពីការចុះហត្ថលេខាអនុស្សារណៈស្ដីពីការផ្តល់សិទ្ធផ្ដាច់មុខផលិតផលយិនសិនក្រហមកូរ៉េ រវាងក្រុមហ៊ុន KSM ខូអិលធីឌីនឹងក្រុមហ៊ុន សុខហ៊ុន កល ខូអិលធីឌី រួចហើយពួកយើងនឹងប្ដេជ្ញានាំយកផលិតផលយើងសិនក្រហមពីប្រទេសកូរ៉េសុទ្ធ ១០០% ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់បងប្អូនទាំងអស់គ្នា៕