Chelsea ចុះកិច្ចសន្យាជាមួយខ្សែបម្រើ Barco មកពីក្លិប Strasbourg ដែលជាសមាជិកថ្មីទី៦
03-08-2026 09:56
(បរទេស)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានបំពេញការផ្ទេរជាផ្លូវការ ចំពោះខ្សែបម្រើ Valentin Barco ពីក្លិប Strasbourg របស់បារាំងក្នុងតម្លៃបិទជិត និងជាសមាជិកថ្មីទី៦ នៃរដូវកាលដោះដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យទើបតែ ២១ឆ្នាំរូបនេះ ត្រូវបាន Chelsea ផ្តល់កិច្ចសន្យារយៈពេល ៧ឆ្នាំ បន្ទាប់ពីបានក្លាយជាសមាជិកថ្មីទី៦ នៅកីឡដ្ឋាន Stamford Bridge ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Xabi Alonso ក្រោយការមក ដល់របស់កីឡាករ Morgan Rogers, Danny Welbeck, Emmanuel Emegha, Maxence Lacroix និង Marco Palestra។
Barco លេងក្នុងតំបន់បម្រើសញ្ជាតិអាហ្សង់ទីន នឹងចូលរួមជាមួយ Chelsea ក្នុងប្រកួតកំដៅសាច់ដុំ ដើម្បិត្រៀមបើក រដូវកាលថ្មីនាចុងខែសីហានេះ ដែលត្រូវប្រឈមមុខនឹងសេះបង្កង់ Juventus មកពីក្របខណ្ឌ Serie A ធ្វើឡើងនៅហុងកុងនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
នៅចាំបានថា Barco បានចូលលេង ១ប្រកួតផងដែរនៅ World Cup 2026 ក្នុងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នៅពេលក្រុមមកពីតំបន់អាមេរិកឡាទីនមួយនេះវាយបកយកឈ្នះតោកំណាចអង់គ្លេសក្នុងវគ្គ ៤ក្រុមចុងក្រោយ។
រូបគេជាយុវជនថ្នាលចេញពីក្លិប Boca Junior របស់អាហ្សង់ទីនផ្ទាល់តែម្តង មុនផ្លាស់ចេញមកចូលរួមជាមួយ Brighton កាលឆ្នាំ២០២៤ ក្នុងតម្លៃខ្លួន ៧.៩លានផោន៕



