YouTuber ដ៏ល្បី Hank Green ថា លោកប្រើ AI ច្រើនពេក រហូតប៉ះពាល់សុខភាព
03-08-2026 10:10
(បរទេស)៖ YouTuber និងជាអ្នកបង្កើតមាតិកាផ្នែកវិទ្យាសាស្ត្រដ៏ល្បីល្បាញ លោក Hank Green បានចែករំលែកដោយស្មោះត្រង់អំពីទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់លោក ដោយបានទទួលស្គាល់ថា ការប្រើប្រាស់បច្ចុប្បន្នរបស់លោកបានឈានដល់កម្រិតមួយដែលលោកគិតថា «មិនសូវមានសុខភាពល្អ» នោះទេ។
ការលើកឡើងរបស់លោក Green បានបង្កើតឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកនៅក្នុងសហគមន៍អ្នកបង្កើតមាតិកា និងអ្នកបច្ចេកវិទ្យា អំពីផលប៉ះពាល់នៃការប្រពន្ធ័ AI មកលើផ្លូវចិត្ត ការគិត និងដំណើរការបង្កើតស្នាដៃ។
ទោះបីជា AI ជួយសម្រួលដល់ការស្រាវជ្រាវ និងការងារប្រចាំថ្ងៃបានច្រើនយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ការពឹងផ្អែកលើវាច្រើនហួសហេតុពេកអាចប៉ះពាល់ដល់ទម្លាប់នៃការគិតដោយខ្លួនឯង និងរបៀបរស់នៅប្រចាំថ្ងៃ។
គួរជម្រាបថា ការចែករំលែកនេះ ជាសាររំលឹកមួយដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យាទូទៅ ឱ្យចេះបែងចែកពេលវេលា និងកំណត់ព្រំដែនច្បាស់លាស់ក្នុងការប្រើប្រាស់ឧបករណ៍ AI ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងការគិតច្នៃប្រឌិត៕








