ផ្តើមពីអ្នកដែលមានបញ្ហាសក់ខូច និងជ្រុះ! លោកស្រី ផន សុផារី ​សម្រេចបង្កើតផលិតផលថែរក្សាសក់ប្រកបដោយគុណភាពខ្ពស់ ជាមួយសារធាតុផ្សំពីផ្សិត White Truffle ដើម្បី​ដោះស្រាយបញ្ហាសក់ខូច និងជ្រុះ

03-08-2026 20:21

(ភ្នំពេញ)៖ ​​ផលិតផល Kénz Cambodia ​ដែលរួមមាន សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និង​ស្រ្កាប់សក់​ ត្រូវបានសម្ពោធផ្លូវការ​​ នារាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានស្រាវជ្រាវ និងធ្វើតេស្តអស់ជាច្រើនឆ្នាំ ដើម្បី​ដោះស្រាយបញ្ហាសក់ខូច សក់ជ្រុះ និងថែរក្សាសក់ឱ្យមានសុខភាព។

ពិធីសម្ពោធផលិតផល Kénz Cambodia បានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួម​ ពីសំណាក់ភ្ញៀវកិត្តិយស​ តារាសម្តែង តារាចម្រៀង និងអ្នកបង្កើតមាតិកាល្បីជាច្រើនរូប​ នៅសណ្ឋាគារ​សាន់ អ៊ែនម៉ូន។

លោក សុង សុវណ្ណារ៉ា នាយកប្រតិបត្តិ​នៃផលិតផល Kénz Cambodia បានថ្លែងថា ការបង្កើតផលិតផលនេះឡើង គឺក្នុងគោលបំណងផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផលដែលមានស្តង់ដារ និងគុណភាពខ្ពស់ ព្រមទាំងមានសារធាតុផ្សំច្បាស់លាស់ និងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។

លោកបន្តថា មុននឹងបង្កើតចេញជារូបរាងជាផលិតផលសម្រេចដូចពេលនេះ ផលិតផលនេះ ​ត្រូវបានឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់ និង​ធ្វើតេស្តជាច្រើនលើកច្រើនសារ ព្រមទាំងធ្វើការសិក្សាយ៉ាងស៊ីជម្រៅពីបញ្ហារបស់អតិថិជនជាចម្បង។ ហេតុដូច្នេះហើយ ទើប​ក្រុមការងារបានសម្រេចចម្រាញ់យកវត្ថុធាតុដើមដ៏ប្រណិត និងមានតម្លៃខ្ពស់ គឺផ្សិត White Truffle ដែលជាផ្សិតកម្រ និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក​ ដោយមានតម្លៃចន្លោះពី ៥,០០០ ទៅ ៧,០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ​ផ្សិតនេះសម្បូរទៅដោយអាស៊ីតអាមីណូ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើនដែលផ្តល់ផល យ៉ាងអស្ចារ្យដល់ សុខភាពសម្រស់។ ​

លោកបានបន្ថែមថា ចក្ខុវិស័យរបស់ Kénz Cambodia មិនត្រឹមតែចែកចាយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ក៏មានបំណងពង្រីកទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ។

​​ការបង្កើតផលិតផល Kénz Cambodia ​គឺផ្តើមចេញពីបញ្ហាសក់ខូច និងជ្រុះផ្ទាល់ខ្លួន របស់លោកស្រី ផន សុផារី ដែលជាស្ថាបនិក នៃផលិតផលKénz Cambod​ia។ ​លោកស្រី ផន សុផារី ​បានឱ្យ​ដឹងថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ លោកស្រីបានចំណាយពេលធ្វើតេស្តផលិតផលឡើងវិញមិនក្រោម ៥០ ដងឡើយ ក្នុងគោលបំណងធានាថាផលិតផលដែលចេញទៅដល់ដៃអ្នកប្រើប្រាស់ យ៉ាងហោចណាស់ ក្នុងចំណោម ១០០ នាក់ ក៏ ៩៥ នាក់ អាចប្រើប្រាស់ត្រូវដែរ។ ​​

​Kénz នឹងជួយកាត់បន្ថយការជ្រុះសក់ ថែរក្សាសរសៃសក់តូចៗ និងជួយធ្វើឱ្យមានតុល្យភាពប្រេងនៅលើស្បែកក្បាល និងឫសសក់។ ជាមួយគ្នានេះ Kénz Cambodia ក៏បានកំណត់តម្លៃផលិតផលរបស់ខ្លួនឱ្យមានភាពសមរម្យបំផុត ដើម្បីឱ្យបងប្អូនប្រ​ជាពលរដ្ឋខ្មែរ គ្រប់កម្រិតអាចប្រើប្រាស់បាន។

​ផលិតផល Kénz Cambodia ​ត្រូវបានផលិតឡើងដោយ សិប្បកម្ម Khinry ដែលបង្កើតឡើងក្នុងឆ្នាំ២០២១ និងមា​នផលិតនូវផលិតផល ​ដូចជា BE ស្តាប់ធម្មជាតិ, BE ម៉ាសសារ៉ាយ, ម៉ាសធ្យូងឬស្សី, សាប៊ូដុសខ្លួន និង BE Spray បាញ់បំបាត់មុនខ្នង ដែលសុទ្ធសឹងតែទទួលបានលទ្ធផលគួរឱ្យទុកចិត្ត។ ក្រៅពីផ្តល់ជូនផលិតផលថែរក្សាសម្រស់ សិប្បកម្មនេះក៏បានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ និងជំរុញអាជីវករខ្នាតតូច មធ្យម និងធំ ឱ្យរីកចម្រើនស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផងដែរ៕