ខ្សែបម្រើជើងចាស់អង់គ្លេស Henderson ចូលរួមជាមួយ Chelsea ក្រោមកិច្ចសន្យា ២ឆ្នាំ

04-08-2026 13:06

(បរទេស)៖ Jordan Henderson ដែលឈ្នះពានគ្រប់យ៉ាងជាមួយហង្សក្រហម Liverpool បានសម្រេចចិត្តចុះកិច្ច សន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិបតោខៀវ Chelsea។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែបម្រើចាស់វស្សាអង់គ្លេស វ័យ ៣៦ឆ្នាំរូបនេះបានចាកចេញពីក្លិបរួមលីគ Brentford ក្រោយព្រមព្រៀង ក្នុងការរំលាយកិច្ចសន្យាចាស់ ដែលទើបលេងបាន ១រដូវកាលឆ្នាំ២០២៥-២៦ តាមរយៈបង្ហាញខ្លួនបាន ៣២ប្រកួតនៅ Premier League ផងនោះ។

នេះមានន័យថា Henderson នឹងបន្តប្រឈមមុខដាក់គ្នានៅក្របខណ្ឌ Premier League ដែលមានរយៈពេលជិត ១៨ឆ្នាំមកនេះ ក្នុងនាមកន្លងមកលេងឱ្យ Liverpool មុនពេលចាកចេញនៅឆ្នាំ២០២៣។

ការលេងនៅកីឡដ្ឋាន Anfield ដែលរូបគេបានធ្វើជាប្រធានក្រុមផងនោះ បានឈ្នះពាន Premier League រដូវកាល ២០១៩-២០២០ និងពានផ្សេងៗទៀតរួមមាន UEFA Champions League, FA Cup, League Cup ២លើក និងពាន UEFA Super Cup និង FIFA Club World Cup ថែមទៀត។

នៅក្នុងរដូវក្តៅនេះ Jordan Henderson បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលបានលេងនៅ World Cup ៤សម័យកាលផ្សេងគ្នា នៅពេលត្រូវបានប្តូរចូលលេងចុងម៉ោង ក្នុងប្រកួតដែលតោកំណាចយកឈ្នះប៉ាណាម៉ា ២-០ នៃវគ្គសន្សំពិន្ទុប្រចាំពូល L៕