Auto City បើកជួលជាផ្លូវការ បង្កើតមជ្ឈមណ្ឌលយានយន្តដ៏ធំ និងស្ថានីយសាកថ្ម EV ធំជាងគេនៅកម្ពុជា

05-08-2026 10:40

(ភ្នំពេញ)៖ គម្រោង Auto City បានប្រកាសបើកជួលជាផ្លូវការនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ដែលជាមជ្ឈមណ្ឌលមានទីតាំង showroom ច្រើនជំរើសសំរាប់ដាក់បង្ហាញរថយន្ត សម្រាប់ជួល និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីស្រឡាងនៅលើផ្លូវ ៦០ម៉ែត្រ ដែលជាមហាវិថីដ៏មានសក្តានុពលខ្ពស់ សម្រាប់ម្ចាស់អាជីវកម្មលក់រថយន្ត។

ក្នុងឱកាសដ៏សំខាន់នេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាផ្លូវការរវាងក្រុមហ៊ុន Auto City ជាមួយ Q Fast EV Power ដើម្បីចូលរួមបង្កើតនូវហេដ្ធារចនាសម្ពន្ធ័ EV Charger ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបើកជួលទីតាំងសម្រាប់គ្រប់ម៉ាកយីហោរថយន្ត។

សម្រាប់ភ្ញៀវទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនា និងស្វែងយល់ពី គម្រោងប្លង់របស់ Auto City ដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់ ក្រុមហ៊ុននាំចូល និងឃ្លាំងលក់រថយន្តគ្រប់ប្រភេទ, មជ្ឈមណ្ឌលថែទាំ ជួសជុល និងលាងរថយន្ត, ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ, ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងហាងកាហ្វេ ភោជនីយដ្ឋាន និងម៉ាត។

Auto City ត្រូវបានប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជាច្រើននៅក្នុងទីតាំងតែមួយ គម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ី និងប្រមូលផ្តុំហេដ្ឋារចនាសម្ព័ន្ធ សរុបគ្របដណ្តប់លើផ្ទៃដីចំនួន ៥ហិចតា និងសេវាកម្មជាច្រើន នៅក្នុងទីតាំងតែមួយ ដើម្បីគាំទ្រទៅលើអាជីវកម្ម ទិញ លក់រថយន្តទាំងមូល រួមមាន៖

១៖ ទីតាំងដាក់បង្ហាញរថយន្តបែបព្រីមៀម ទំនើប ច្រើនជម្រើស (Premium Showroom)
២៖ ឃ្លាំងលក់រថយន្ត ឬ យានដ្ឋានស្តង់ដារ
៣៖ មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត
៤៖ ទីធ្លាធំទូលាយសម្រាប់រក្សាទុករថយន្ត
៥៖ ផ្លូវ និងទីធ្លាសម្រាប់ផ្ទុក និងដឹកជញ្ជូនរថយន្តបានយ៉ាងងាយស្រួល
៦៖ ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV Charging Station) ដល់ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា
៧៖ សេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការផ្តល់ហិរញ្ញប្បទានទិញរថយន្ត
៨៖ ហាងកាហ្វេ និងភោជនីយដ្ឋាន ដើម្បីបង្កើនបទពិសោធន៍ និងភាពងាយស្រួលដល់អតិថិជន។

នាឱកាសនោះដែរ លោក លី ជុងហេង អគ្គនាយកនៃគម្រោងមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City បានលើកឡើងយ៉ាងដូច្នេះថា៖ «Auto City ដែលកំពុងឈានទៅរកការអភិវឌ្ឍ សម្រាប់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងក្លាយជាមជ្ឈមណ្ឌលអាជីវកម្ម យានយន្តឈានមុខគេនៅកម្ពុជា។ យើងយល់ថា អតិថិជនសម័យថ្មីមិនត្រឹមតែចង់បានកន្លែងសម្រាប់ពិនិត្យមើលរថយន្តប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេចង់បានភាពងាយស្រួល ទំនុកចិត្ត និងបទពិសោធន៍ទិញរថយន្តដែលមានស្តង់ដារខ្ពស់ និងសេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ចក្ខុវិស័យរបស់យើង គឺផ្តល់ជូនដល់ក្រុមហ៊ុន រថយន្តនូវទីតាំងអាជីវកម្មដ៏មានសក្ដានុពល និងប្រព័ន្ធអេកូឡូស៊ីដ៏ពេញលេញ ដែលអាចជួយពង្រីកអាជីវកម្ម និងបង្កើនប្រសិទ្ធភាពជូនដល់អតិថិជន»។

កម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំង ដើម្បីអបអរសាទរការបើកដំណើរការដាក់ជួលជាផ្លូវការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Auto City កំពុងផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលកក់ទីតាំងមុនគេ ទទួលមានដូចជា៖

* កក់ត្រឹម ១,០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៣,០០០ ដុល្លារអាមេរិក
* កក់ត្រឹម ២,០០០ ដុល្លារអាមេរិក ទទួលបានកញ្ចប់អត្ថប្រយោជន៍សរុបមានតម្លៃ ៦,០០០ ដុល្លារអាមេរិក។

Auto City គឺជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់វិស័យយានយន្ត ដែលមានទីតាំងស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ រាជធានីភ្នំពេញ។ គោលដៅតែមួយដែលមាន Showroom នឹង ឃ្លាំងលក់រថយន្តគ្រប់ប្រភេទទំហំចាប់ពី៤៨០ ដល់ ១ពាន់ជាង m2 រួមមាន Retail Plaza ចំនួន២០ យូនីត សរុបគ្របដណ្តប់លើផ្ទៃដីចំនួន៥ហិចតា។ រាល់សេវាកម្មដែល ទាក់ទងនឹងរថយន្ត ស្ថិតនៅក្នុងទីតាំងតែមួយ រួមមាន ការលក់ ការជួសជុល ធនាគារ មីក្រូហិរញ្ញវត្ថុ សេវា ហិរញ្ញវត្ថុផ្សេងៗ ឃ្លាំងស្តុករថយន្ត និងទីតាំងទម្លាក់កុងទីន័រ។ គម្រោងនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់វិស័យយានយន្ត ដោយរួមបញ្ចូលទីតាំងដាក់បង្ហាញរថយន្តលំដាប់ព្រីមៀម មជ្ឈមណ្ឌលសេវាកម្ម និងថែទាំរថយន្ត ទីធ្លារក្សាទុករថយន្ត ស្ថានីយសាកថ្មរថយន្តអគ្គិសនី សេវាហិរញ្ញវត្ថុ ហាងកាហ្វេ និងភោជនីយដ្ឋាននៅក្នុងទីតាំងតែមួយ។ Auto City ប្តេជ្ញាបង្កើតប្រព័ន្ធអេកូឡូស៊ីយានយន្តទំនើប ដែលគាំទ្រកំណើនអាជីវកម្ម និងផ្តល់បទពិសោធន៍ដ៏ល្អបំផុតដល់ទាំងក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់។

សូមបញ្ជាក់ដែថា សម្រាប់ព័ត៍មានលម្អិត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០១២ ៤១ ២៦ ៧៨៕