កម្ពុជា ឈ្នះមេដាយ ៧គ្រឿង សម្រាប់ដំបូង នៃការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
05-08-2026 12:49
(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយចំនួន ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២) សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។
យោងតាមមន្ដ្រីសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សម្រាប់ការប្រកួតថ្ងៃដំបូងនេះ ផ្ដោតលើវិញ្ញាសាមេគុនកម្រិតថ្នាល ហើយជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតពេញ ១ព្រឹក មុនពិធីបើកការប្រកួតផ្លូវការនៅល្ងាចថ្ងៃទី៥ ខែសីហានេះ គឺកីឡាករ-កីឡាការិនី រកបានមេដាយចំនួន ៧គ្រឿងបណ្ដោះអាសន្ន ក្នុងនោះរួមមាន៖
· កុមារា ស៊ីវ សិរីបុត្រ ឈ្នះមេដាយមាស
· កុមារា សិរី រតនាវង្ស ឈ្នះមេដាយមាស
· កុមារា ឌីម ឆាយគុណថាវរៈ មេដាយប្រាក់
· កីឡាការិនី លឹម ខេងមេដាយប្រាក់ (វិញ្ញាសា Power Breaking)
· កីឡាករ នេត ហាក់លី មេដាយប្រាក់ (វិញ្ញាសា Power Breaking)
· កុមារា សិរី រតនាពង្ស មេដាយសំរឹទ្ធ
· កុមារា ឡេង ឆកិត្យា មេដាយសំរឹទ្ធ។
គួរដឹងថា ព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី៩ ខែសីខាងមុខ ខណៈកម្ពុជា នៅសល់អត្តពលិក និងវិញ្ញាសាត្រូវបន្ដការប្រកួតជាច្រើនទៀត។ ការប្រកួតនេះ កម្ពុជាមានថ្នាក់ដឹកនាំមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិរបស់កម្ពុជាម្នាក់ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៣២នាក់ ជាក្រុមយុវជនថ្នាល និងក្រុមឈុតធំ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ៕
















