ផ្តល់ជូនតម្លៃពិសេសពី «JETOUR Cambodia» ដើម្បីអបអរសាទរពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ «KNN Group» នៅកម្ពុជា
05-08-2026 14:20
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ KNN Group ដែលមានទុនវិនិយោគសរុបចំនួន ២៨ លានដុល្លារអាមេរិក ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមហ៊ុន JETOUR Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KNN Group បានប្រកាសកម្មវិធីបញ្ចុះតម្លៃពិសេសលើរថយន្ត SUV ដ៏ពេញនិយមចំនួន ៣ ម៉ូឌែល ដើម្បីផ្តល់ជូនអតិថិជនទូទាំងប្រទេស។
កម្មវិធីផ្តល់ជូនពិសេសរួមមាន៖
* Jetour X50៖ ពីតម្លៃ ២១,៣៩៩ ដុល្លារ មកនៅត្រឹម ១៩,៩៩៩ ដុល្លារ។
* Jetour X70 Eco៖ ពីតម្លៃ ២៧,៥០០ដុល្លារ មកនៅត្រឹម ២៤,៩៩៩ ដុល្លារ។
* Jetour Dashing Eco៖ ពីតម្លៃ ២៦,៥០០ ដុល្លារ មកនៅត្រឹម ២៣,៩៩៩ ដុល្លារ។
ការផ្តល់ជូននេះ គឺជាឱកាសដ៏ពិសេសសម្រាប់អតិថិជន ដែលមានបំណងក្លាយជាម្ចាស់រថយន្ត JETOUR ហើយក៏ជាការអបអរសាទរដំណាក់កាលថ្មី នៃការវិនិយោគលើវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា តាមរយៈការសាងសង់រោងចក្រដំឡើងរថយន្តក្នុងស្រុក។ ជាពិសេស អតិថិជននឹងទទួលបានតម្លៃអនុគ្រោះ មុនសម្រាប់រថយន្តដែលនឹងត្រូវដំឡើងនៅប្រទេសកម្ពុជា។ កម្មវិធីនេះមានរយៈពេលកំណត់។
JETOUR គឺជាម៉ាកយីហោរថយន្តឈានមុខមួយរបស់ប្រទេសចិន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះការប្រើប្រាស់បច្ចេកវិទ្យា និងស្តង់ដារវិស្វកម្មរបស់អាល្លឺម៉ង់ ទាំងផ្នែកគ្រឿងបន្លាស់ និងខ្សែសង្វាក់ផលិតកម្ម។ រថយន្ត JETOUR ត្រូវបានអភិវឌ្ឍដោយផ្តោតលើសុវត្ថិភាព ភាពរឹងមាំ បច្ចេកវិទ្យាឆ្លាតវៃ និងប្រសិទ្ធភាពនៃការបើកបរ ដើម្បីផ្តល់នូវបទពិសោធន៍ប្រកបដោយផាសុកភាព និងទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់។ កម្មវិធីបញ្ចុះតម្លៃពិសេសនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃប្រកាសនេះតទៅ នៅគ្រប់អគារតាំងបង្ហាញរថយន្ត (Showroom) ផ្លូវការរបស់ JETOUR Cambodia ទូទាំងប្រទេស។
ព័ត៌មានបន្ថែម និងការកក់បើកបរសាកល្បង សូមទាក់ទងលេខទូរស័ព្ទ / តេឡេក្រាម៖ ០១៧ ៧១៣ ៧១៣។
ទំព័រហ្វេសប៊ុកផ្លូវការ៖ JETOUR Cambodia៕






