កសាងអាជីពគណនេយ្យរបស់អ្នកជាមួយ «CamEd Business School»
05-08-2026 16:35
(ភ្នំពេញ)៖ វិស័យគណនេយ្យ គឺជាអាជីពមួយដែលមានកិត្យានុភាព និងតម្រូវការខ្ពស់ទូទាំងពិភពលោក ដោយផ្តល់ឱកាសការងារយ៉ាងទូលំទូលាយក្នុងគ្រប់វិស័យ និងគ្រប់ប្រទេស។ នៅ CamEd Business School កំពុងបណ្តុះបណ្តាលនិស្សិតឱ្យមានទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងសមត្ថភាពវិជ្ជាជីវៈដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ដែលកំពុងមានការប្រកួតប្រជែង។
អត្ថប្រយោជន៍ដ៏ពិសេសមួយរបស់ CamEd គឺនិស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងកម្មវីធិសិក្សាតែមួយ ទៅលើបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ពីស្ថាប័ន ACBSP ពីសហរដ្ធអាមេរិក និងសញ្ញាបត្រជំនាញ អ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ដែលមានការទទួលស្គាល់ពីស្ថាប័ន ACCA ពីចក្រភពអង់គ្លេសកម្រិត Platinum។
ហេតុអ្វីត្រូវជ្រើសរើស CamEd Business School?
* ទទួលបានសញ្ញាបត្រពីរ ក្នុងកម្មវីធិសិក្សាតែមួយ ជាមួយកម្មវីធិសិក្សា និងការប្រឡងដែលទទួលស្គាល់ជាអន្តរជាតិ។
* បង្កើនឱកាសការងារ ទាំងក្នុងស្រុក និងក្រៅប្រទេសជាមួយស្ថាប័នការងារ ក្នុងវិស័យជាច្រើន ដូចជាគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ ពន្ធដារ ធនាគារ ប្រឹក្សាអាជីវកម្ម ក្រុមហ៊ុនជាតិ ក្រុមហ៊ុនអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋ។
* សិក្សាជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំ ព្រមទាំងទទួលបានការវាយតម្លៃកម្រិតផ្កាយ៥ ពី QS Stars ចក្រភពអង់គ្លេស។
នៅ CamEd អ្នកមិនត្រឹមតែទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជំនាញ និងបទពិសោធន៍ដែលជួយបង្កើនឱកាសការងារទាំងក្នុងស្រុក និងអន្តរជាតិ។ ចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពរបស់អ្នកជាមួយ CamEd។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕






