ឱសថការីម្នាក់យកឈ្នះជំងឺមហារីកសួត ដំណាក់កាលទី៣ ដោយសារការវះកាត់ដោយមនុស្សយន្តទំនើប និងវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យ FV

06-08-2026 10:19

(វៀតណាម)៖ ដោយគិតថាគ្រាន់តែអស់កម្លាំងពីការរលាកសួត រយៈពេលយូរ ឱសថការីអាយុ ៤២ ឆ្នាំម្នាក់មិនដែលស្រមៃថានាងមានជំងឺមហារីកសួតដំណាក់កាលទី 3A ដែលមានដុំសាច់មួយមានទីតាំងនៅជិតសរសៃឈាមធំ ជាទីតាំងដែលធ្វើឱ្យការព្យាបាលមានភាពស្មុគស្មាញខ្លាំង។ តែយ៉ាងណាតាមរយៈការជ្រើសរើសការវះកាត់ដោយមនុស្សយន្ត Da Vinci Xi នៅមន្ទីរពេទ្យ FV ដុំសាច់ត្រូវបានយកចេញទាំងស្រុង ហើយអ្នកជំងឺបានជាសះស្បើយត្រឹមតែមួយថ្ងៃបន្ទាប់ពីការវះកាត់។

* ជំងឺមហារីកលាក់ខ្លួននៅពីក្រោយភាពអស់កម្លាំង ដោយសាររលាកសួតរយៈពេលយូរ

ក្នុងនាមជាឱសថការី អ្នកស្រី ង្វៀនធីថាញ់ហា ដែលកើតនៅឆ្នាំ ១៩៨៤ រស់នៅក្នុងទីក្រុងហូជីមិញមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រែប្រួលនៅក្នុងខ្លួន។ នៅពេលដែលអស់កម្លាំងកាន់តែញឹកញាប់ក្នុងអំឡុងពេលមុនបុណ្យតេត (បុណ្យចូលឆ្នាំវៀតណាម) ឆ្នាំនេះ អ្នកស្រីបានសម្រេចចិត្តទៅពិនិត្យសុខភាព។ លទ្ធផលបានធ្វើឱ្យ អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរកឃើញថាមានជំងឺមហារីកសួត។

ដុំសាច់ទំហំ ៣ សង់ទីម៉ែត្រ មានទីតាំងនៅផ្នែកខាងក្រោមនៃសួតខាងស្តាំ ប៉ុន្តែស្ថិតនៅក្នុងទីតាំង «មានហានិភ័យ» ជាប់នឹងស្រទាប់សួតជាច្រើន និងនៅជិតសរសៃឈាមសំខាន់ៗ។ មន្ទីរពេទ្យមួយបានណែនាំអ្នកស្រីឱ្យទទួលការព្យាបាលដោយគីមីជាមុនសិន ដើម្បីបង្រួមដុំសាច់ ដោយខ្លាចហានិភ័យនៃការវះកាត់ដុំសាច់ធំ និងការបាត់បង់ឈាមអំឡុងពេលវះកាត់។

ក្នុងនាមជាមនុស្សម្នាក់ដែលធ្វើការក្នុងវិស័យថែទាំសុខភាព អ្នកស្រីមានការមិនទុកចិត្តអំពីវិធីសាស្រ្តព្យាបាលនេះ ហើយបានស្វែងរកដំបូន្មានបន្ថែមពីអ្នកជំនាញ។ ក្នុងអំឡុងពេលស្រាវជ្រាវ អ្នកស្រី ហា បានទៅមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្តនៅមន្ទីរពេទ្យ FV ហើយបានលោកបណ្ឌិតវេជ្ជបណ្ឌិត ដាំងឌីញមិញថាញ់ ប្រធានមជ្ឈមណ្ឌល និងជាអ្នកឯកទេសខាងវះកាត់ទ្រូងដោយមនុស្សយន្ត – ពិគ្រោះយោបល់ដោយផ្ទាល់។

បន្ទាប់ពីពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកស្រីហា លោកវេជ្ជបណ្ឌិត ថាញ់ បានស្នើវិធីសាស្រ្តផ្សេងមួយគឺការវះកាត់ដំបូងជំនួសឱ្យការព្យាបាលដោយគីមី។

វេជ្ជបណ្ឌិតបានពន្យល់ថា «បន្ទាប់ពីការព្យាបាលដោយគីមី វិទ្យុសកម្ម ដុំសាច់នឹងភ្ជាប់យ៉ាងរឹងមាំទៅនឹងសរសៃឈាម និងទងសួត ដែលធ្វើឱ្យការវះកាត់មានការលំបាកខ្លាំង ហើយការវះកាត់នឹងមានការលំបាក និងមិនសូវហ្មត់ចត់»។ ដោយតាមលក្ខណៈនៃដុំសាច់ ការវះកាត់ដោយមនុស្សយន្តត្រូវបានចាត់ទុកថាជាវិធីសាស្ត្រសមស្របបំផុត។

យោងតាមលោកវេជ្ជបណ្ឌិត ថាញ់ នៅក្នុងតំបន់ជ្រៅ និងតូចចង្អៀតជិតសរសៃឈាម ឧបករណ៍ដៃមនុស្ស ឬឧបករណ៍អង់ដូស្កុបបែបប្រពៃណីអាចមានដែនកំណត់ និងរំញ័រ ដែលងាយនឹងបំផ្លាញជាលិកាដែលមានសុខភាពល្អ។ ប៉ុន្តែ ដៃមនុស្សយន្តដែលមានសន្លាក់ដែលអាចបត់បែនបាន ៥៤០ ដឺក្រេ ភាពធន់នឹងរំញ័រដាច់ខាត និងប្រព័ន្ធកាមេរ៉ាដែលមានការពង្រីក 10x ដែលចាប់យកសរសៃឈាមនីមួយៗបានយ៉ាងច្បាស់ នឹងជួយគ្រូពេទ្យវះកាត់ឱ្យធ្វើការវះកាត់ និងយកដុំសាច់ចេញដោយប្រុងប្រយ័ត្នដោយមិនធ្វើឱ្យខូចរចនាសម្ព័ន្ធសំខាន់ៗ។

«ខ្ញុំបានឮអំពីការវះកាត់ដោយមនុស្សយន្តអស់រយៈពេលជាយូរមកហើយ ប៉ុន្តែលុះត្រាតែខ្ញុំទទួលបានការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ពីវេជ្ជបណ្ឌិត ខ្ញុំជឿជាក់ និងមានទំនុកចិត្តទាំងស្រុងក្នុងការជ្រើសរើស FV» អ្នកស្រី ហា បាននិយាយអំពីការសម្រេចចិត្តរបស់គាត់។

អ្នកជំងឺបានជាសះស្បើយត្រឹមតែមួយថ្ងៃបន្ទាប់ពីការវះកាត់ ហើយបានចេញពីមន្ទីរពេទ្យបន្ទាប់ពីបីថ្ងៃ។

ការវះកាត់របស់អ្នកស្រីហា មានរយៈពេល ១០០ នាទី ដែលគ្រប់គ្រងដោយមនុស្សយន្តដែលដំណើរការដោយលោកបណ្ឌិតវេជ្ជបណ្ឌិត ដាំងឌីញមិញថាញ់ ។ មនុស្សយន្ត Da Vinci Xi – ដែលជាមនុស្សយន្តវះកាត់ទំនើបបំផុតរបស់ពិភពលោក បានអនុវត្តការវះកាត់យ៉ាងច្បាស់លាស់។ ដោយសមត្ថភាពក្នុងការជំនួយវះកាត់បានត្រឹមត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់វា ដុំសាច់ទាំងមូលត្រូវបានយកចេញទាំងស្រុងដោយមិនចាំបាច់កាត់ចូលទៅក្នុងស្រទាប់សួតផ្សេងទៀតឡើយ។ កូនកណ្តុរដែលពាក់ព័ន្ធក៏ត្រូវបានយកចេញទាំងស្រុងផងដែរ។

«អ្វីៗគ្រប់យ៉ាងបានដំណើរការទៅតាមផែនការ ហើយថែមទាំងរលូនជាងមុនទៅទៀត ដោយសារជំនួយពីមនុស្សយន្ត» លោកវេជ្ជបណ្ឌិត ថាញ់ បានចែករំលែកបន្ទាប់ពីការវះកាត់។

ដោយសារ «អព្ភូតហេតុ នៃបច្ចេកវិទ្យាមនុស្សយន្តទំនើប អ្នកស្រី ហា មិនរងទុក្ខដោយការឈឺចាប់ដ៏ខ្លាំងក្លា និងអាចអង្គុយ ជជែកជាមួយរាល់គ្នាបានដោយសេរី។ សម្រាប់គាត់ នេះមិនគ្រាន់តែជាការវះកាត់ដ៏ជោគជ័យ វាក៏ជាបទពិសោធន៍វេជ្ជសាស្រ្តដ៏រលូនមិនគួរឱ្យជឿផងដែ។ ហើយបន្ទាប់ពីបីថ្ងៃ គាត់មានសិទ្ធិចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅផ្ទះវិញជាមួយក្រុមគ្រួសារ។

«ទោះបីជាខ្ញុំបានស្រាវជ្រាវព័ត៌មានអំពីការវះកាត់ដោយមនុស្សយន្តក៏ដោយ ប៉ុន្តែពេលជួបប្រទះវាដោយផ្ទាល់ ទើបខ្ញុំអាចយល់បានពេញលេញអំពីប្រសិទ្ធភាពរបស់វា។ នេះពិតជាការលោតផ្លោះទៅមុខគួរឱ្យកត់សម្គាល់មួយនៅក្នុងបច្ចេកវិទ្យា!» អ្នកស្រី ហា បានចែករំលែកអារម្មណ៍។

លោកវេជ្ជបណ្ឌិត ថាញ់ បានអោយដឹងថា បន្ទាប់ពីការវះកាត់ អ្នកជំងឺនឹងទទួលបានការព្យាបាលចំគោលដៅ ដើម្បីធានាបាននូវជីវិតដែលមានសុខភាពល្អ។ លោកវេជ្ជបណ្ឌិតក៏បានណែនាំផងដែរថា «បន្ទាប់ពីការព្យាបាលជំងឺរលាកសួត អ្នកជំងឺគួរតែធ្វើការស្កេន CT តាមដានបន្ទាប់ពី ៣-៤ សប្តាហ៍ ដើម្បីពិនិត្យរកដំបៅសាហាវទាន់ពេលវេលា ការពារជំងឺពីការវិវត្តទៅដំណាក់កាលក្រោយ»

* មន្ទីរពេទ្យ FV កំពុងពង្រីកការវះកាត់ដោយមនុស្សយន្តទៅកាន់ជំនាញជាច្រើន ដោយព្យាបាលជំងឺចាប់ពីជំងឺសាមញ្ញរហូតដល់ជំងឺស្មុគស្មាញ

មជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្ត FV da Vinci បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅដើមឆ្នាំ ២០២៦ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីវិជ្ជាជីវៈដ៏ទូលំទូលាយ ចាប់ពីការបណ្តុះបណ្តាលវេជ្ជបណ្ឌិត និងនីតិវិធីប្រតិបត្តិការ រហូតដល់បន្ទប់វះកាត់ដែលមានស្តង់ដារអន្តរជាតិ។ នេះគឺជាចលនាយុទ្ធសាស្ត្ររបស់ FV ដើម្បីនាំយកបច្ចេកវិទ្យាព្យាបាលទំនើបបំផុតរបស់ពិភពលោកមកជិតអ្នកជំងឺនៅក្នុងប្រទេសវៀតណាម។

នៅមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្ត FV da Vinci ការវះកាត់ដោយមនុស្សយន្តត្រូវបានអនុវត្តក្នុងជំនាញជាច្រើន ដើម្បីធ្វើឱ្យការវះកាត់កាន់តែមានភាពច្បាស់លាស់ មានប្រសិទ្ធភាព និងអ្នកជំងឺងើបឡើងវិញលឿនជាងមុន៖
- ការវះកាត់ទ្រូង៖ មហារីកសួត ដុំសាច់មេឌីអាស្ទីន ដុំសាច់ក្រពេញទីមិក ការវះកាត់បំពង់អាហារ
- ការវះកាត់ក្រពះពោះវៀន ថ្លើមប្រមាត់លំពែង៖ ការវះកាត់ក្រពះ វះកាត់ពោះវៀនធំ វះកាត់ថ្លើម វះកាត់លំពែង
- ប្រព័ន្ធទឹកនោម៖ ការវះកាត់ក្រពេញប្រូស្តាត វះកាត់តម្រងនោម វះកាត់ប្លោកនោម
- រោគស្ត្រី៖ ការវះកាត់ស្បូន ការព្យាបាលជំងឺស្រទាប់ស្បូនដុះខុសកន្លែង ការដកដុំសាច់ចេញ ការព្យាបាលជំងឺមហារីករោគស្ត្រី

ដើម្បីកំណត់ពេលណាត់ជួបសម្រាប់ការពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរសព្ទ (+855) 23 211 777 ឬខ្សែទូរសព្ទលេខ (+855) 89 999 345៕