ឱ្យកាសល្អប្រចាំឆ្នាំ! បុរី «ប៉េង ហួត» ចេញម៉ូតផ្ទះថ្មី និងមានប្រូម៉ូសិនយ៉ាងច្រើន ក្នុងកម្មវិធីចុងសប្ដាហ៍នេះ
06-08-2026 15:49
(ភ្នំពេញ)៖ នៅថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៦នេះ បុរី ប៉េង ហួត នឹងធ្វើកម្មវិធី ៨ លាភសំណាង ដើម្បីអបអសាទរការចេញម៉ូតផ្ទះថ្មីមួយប្រភេទទៀតក្នុងឆ្នាំ២០២៦ ដែលមានឈ្មោះថា សូហូ ម៉ូដឺន (SOHO Modern) ដែលជាប្រភេទផ្ទះស័ក្តិសមទាំងការរស់នៅ បើកអាជីវកម្ម ឬការិយាល័យ។ កម្មវិធីនេះនឹងមានការផ្ដល់ជូនយ៉ាងច្រើន ដល់អតិថិជនដែលកក់គ្រប់ប្រភេទផ្ទះក្នុងថ្ងៃកម្មវិធី មិនមែនសម្រាប់តែប្រភេទផ្ទះថ្មីនោះទេ។
ការផ្តល់ជូនដ៏ច្រើននោះមានដូចជា បញ្ចុះតម្លៃរហូតដល់ ៨% មានបញ្ចុះតម្លៃបន្ថែមរហូតដល់ ៨,៨៨៨ដុល្លារ ព្រមទាំងការផ្តល់ជូនពិសេសជាច្រើនទៀត ហើយគោលការណ៍បង់ប្រាក់ ក៏មានការបត់បែនច្រើនជម្រើសផងដែរ។
ផ្ទះ SOHO Modern មានទំហំផ្ទះ 5m x 10m ដែលមានកម្ពស់៣ ជាន់ បន្ទប់គេង ៤ បន្ទប់ទឹក ៥។ ដោយជាន់នីមួយៗមានដូចជា៖
- ដោយជាន់ផ្ទាល់ដី មានចំណតរថយន្ត បរិវេណតុការិយាល័យ ឬបរិវេណទទួលភ្ញៀវ ឃ្លាំង បរិវេណទទួលទានអាហារ បន្ទាប់ទឹកភ្ញៀវ ចង្ក្រានបាយ បរិវេណខាងក្រោយផ្ទះ។
- ជាន់ទី១ មានបន្ទប់គេងមេគ្រួសារ បរិវេណទូសម្លៀកបំពាក់ បន្ទប់ទឹកមេគ្រួសារ បន្ទប់គេងទី២ បរិវេណទូសម្លៀកបំពាក់ទី២ និងបន្ទប់ទឹកនៃបន្ទប់ទី២ ។
- ជាន់ទី២ មានបន្ទប់គេងបន្ទាប់មេគ្រួសារ បរិវេណទូសម្លៀកបំពាក់ទី ៣ បន្ទប់ទឹកបន្ទាប់មេគ្រួសារ បន្ទប់គេងទី ៤ បរិវេណទូសម្លៀកបំពាក់ទី៤ បន្ទប់ទឹកនៃបន្ទប់គេងទី៤ និងរានហាល។
ផ្ទះ SOHO Modern នេះធ្វើឱ្យការរស់នៅជាមួយអាជីវកម្មសម័យថ្មី ដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង «ភាពជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន» និង «ភាពទាន់សម័យស៊ីវិល័យ» ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រិនជំនាន់ថ្មី និងអ្នកដែលចង់បង្កើត Work-Life Balance ប្រកបដោយភាពងាយស្រួល និងស៊ីវិល័យ។
សូមកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅណា! សូមអញ្ជើញចូលរួមកម្មវិធី ៨លាភសំណាងនៅថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីម៉ូតផ្ទះថ្មីនេះមុនគេ និង ទទួលបានឱកាសចំណេញដ៏ច្រើនមុនគេ។
ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬ ទៅកាន់ការិយាល័យលក់ផ្ទះបុរី ប៉េង ហួត ដែលនៅជិតលោកអ្នកបំផុត៕










