ស្តង់ដាពាណិជ្ជកម្មសកលកាន់តែតឹងរ៉ឹង ក្រុមហ៊ុននាំចេញនៅកម្ពុជា ចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានរឹងមាំ

06-08-2026 17:12

(ភ្នំពេញ)៖ ការទទួលបានការបញ្ជាទិញសម្រាប់ការនាំចេញ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ភាពជោគជ័យនៃការនាំចេញក្នុងរយៈពេលវែង គឺអាស្រ័យទៅលើការរៀបចំខ្លួនបានយ៉ាងល្អរបស់អាជីវកម្ម ទាំងលើផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសពាណិជ្ជកម្មសកល ដែលកាន់តែមានតម្រូវការខ្ពស់។ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានកើនឡើងដល់ ៦៤,៣១ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥ ដោយការនាំចេញមានការកើនឡើង ១៤,៦% ធៀបនឹងឆ្នាំមុន ដែលស្មើនឹងទំហំទឹកប្រាក់ ៣០,៤៣ ពាន់លានដុល្លារអាមេរិក។ នេះបើយោងទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ប្រភពដដែលបានគូសបញ្ជាក់ថា លើសពីការនាំចេញសម្លៀកបំពាក់ កម្ពុជាក៏ទទួលបានកំណើននាំចេញយ៉ាងរឹងមាំ លើវិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ផងដែរដូចជា គ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងកង់ ដែលនេះបញ្ជាក់ឱ្យឃើញពីការពង្រីកតួនាទី របស់ប្រទេសកម្ពុជាកាន់តែសំខាន់ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងក្នុងតំបន់ និងសកលលោក។ នៅក្នុងការត្រួតពិនិត្យគោលនយោបាយ ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃការធ្វើទំនើបកម្មរដ្ឋបាលគយ និងកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជា។ វឌ្ឍនភាពទាំងនោះរួមមាន ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ប្រតិបត្តិករសេដ្ឋកិច្ចដែលត្រូវបានផ្តល់សិទ្ធិ និងការប្រកាសឯកសារគយតាមប្រព័ន្ធអេឡិចត្រូនិកជាមុន។ លើសពីនេះ នៅក្នុងខែមករា ឆ្នាំ២០២៥ កម្ពុជាក៏បានបំពេញរួចរាល់នូវរាល់កាតព្វកិច្ច ក្រោមកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់ WTO ដែលនេះជាការគូសបញ្ជាក់កាន់តែច្បាស់ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញបរិយាកាសពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ស្របពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់សកល កាន់តែមានសមាហរណកម្មស៊ីជម្រៅ អ្នកបញ្ជាទិញអន្តរជាតិ កាន់តែរំពឹងខ្ពស់ចំពោះអ្នកផ្គត់ផ្គង់ ក្នុងការបង្ហាញឱ្យឃើញពីឯកសារពាណិជ្ជកម្មដែលអាចជឿទុកចិត្តបាន ការអនុលោមតាមច្បាប់គយ និងដំណើរការពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងការផ្តល់ជូនតម្លៃប្រកួតប្រជែង និងគុណភាពផលិតផល។ អាជីវកម្មដែលអាចបំពេញ តាមការរំពឹងទុកទាំងនេះបានជាប់លាប់ តែងតែមានឱកាសខ្ពស់ជាងគេក្នុងការកសាងទំនុកចិត្តអតិថិជន ព្រមទាំងអាចចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកាន់តែស្មុគស្មាញ។
ការត្រៀមខ្លួនឆ្លើយតបនឹងស្តង់ដាពាណិជ្ជកម្មសកល ដែលកាន់តែមានតម្រូវការខ្ពស់ ការចូលរួមកាន់តែសកម្មរបស់កម្ពុជា ទៅក្នុងពាណិជ្ជកម្មសកល បានផ្តល់នូវឱកាសថ្មីៗជាច្រើនសម្រាប់អាជីវកម្ម ប៉ុន្តែភាពជោគជ័យរយៈពេលវែង គឺទាមទារលើសពីការគ្រាន់តែអាចទាក់ទាញអតិថិជនថ្មីៗ។

អាជីវកម្មដែលភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះរវាង ប្រតិបត្តិការការងារដ៏រលូន និង ហិរញ្ញវត្ថុរឹងមាំ នឹងមានប្រៀបខ្ពស់ជាងគេក្នុងការប្រកួតប្រជែង ពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ ព្រមទាំងអាចកសាងទំនាក់ទំនងដៃគូ បានយូរអង្វែងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។ ការខកខានមិនបានអនុលោមតាមច្បាប់បញ្ញាតិ ឬតម្រូវការនានា មិនត្រឹមតែធ្វើឱ្យការដឹកជញ្ជូនយឺតយ៉ាវនោះទេ តែថែមទាំងអាចបង្កហានិភ័យដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ទាំងមូលរបស់អ្នកទៀតផង។ ការបាត់បង់ឯកសារ ការប្រកាសគយមិនត្រឹមត្រូវ ឬការខកខានមិនបានបំពេញតាមតម្រូវការបទប្បញ្ញត្តិ អាចបណ្តាលឱ្យមានការពន្យារពេលដឹកជញ្ជូន ការត្រួតពិនិត្យបន្ថែម ការពិន័យជាប្រាក់ និងរអាក់រអួលដល់ការប្រគល់ទំនិញដល់អតិថិជន។ បញ្ហាប្រឈមទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងនូវថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ចរន្តសាច់ប្រាក់ កាលវិភាគផលិតកម្ម និងទំនុកចិត្តរបស់អតិថិជន ក្នុងរយៈពេលវែងផងដែរ។

ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជំហរយ៉ាងមុតមាំជាថ្មី ក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកំណែទម្រង់ច្បាប់ទម្លាប់នានា ឱ្យស្របតាមស្តង់ដាពិភពលោក។ ដូច្នេះ សម្រាប់ក្រុមហ៊ុននាំចេញ នេះសបញ្ជាក់ឱ្យឃើញថា សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ គឺលែងពឹងផ្អែកត្រឹមតែលើសមត្ថភាព នៃចង្វាក់ផលិតកម្មទៀតហើយ ប៉ុន្តែវាក៏ទាមទារយ៉ាងចាំបាច់នូវភាពហ្មត់ចត់ នៃប្រតិបត្តិការការងារផងដែរ។

លោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងជាន់ខ្ពស់​ផ្នែកអភិវឌ្ឍន៍អាជីវកម្ម​ នៃធនាគារ វីង បានលើកឡើងថា «សមត្ថភាពប្រកួតប្រជែងផ្នែកនាំចេញនាពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកតែលើសមត្ថភាពផលិតនោះទេ។ អាជីវកម្មក៏ត្រូវការសមត្ថភាពហិរញ្ញវត្ថុ និងវិន័យប្រតិបត្តិការ ដើម្បីបំពេញតាមតម្រូវការពាណិជ្ជកម្ម ដែលកាន់តែមានភាពស្មុគស្មាញផងដែរ។ អាជីវកម្មដែលត្រៀមខ្លួនបានលឿន នឹងមានលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសថ្មីៗ ហើយថែមទាំងជួយកាត់បន្ថយហានិភ័យ ដែលកើតមានផងដែរ»

ការពង្រឹងសមត្ថភាពហិរញ្ញវត្ថុ សម្រាប់ពាណិជ្ជកម្មអន្តរជាតិការត្រៀមលក្ខណៈ ឱ្យបានរួចរាល់ផ្នែកហិរញ្ញវត្ថុ គឺជាកត្តាសំខាន់មិនអាចខ្វះបាន ស្របពេលដែលអាជីវកម្មនានា កំពុងពង្រីកខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ។ ជាទូទៅ ក្រុមហ៊ុននាំចេញតែងតែត្រូវការទុនបង្វិលបន្ថែម ដើម្បីទិញវត្ថុធាតុដើម បង្កើនចង្វាក់ផលិតកម្ម និងគ្រប់គ្រងចំណាយប្រតិបត្តិការនានា មុនពេលទទួលបានការទូទាត់ប្រាក់ ពីអ្នកបញ្ជាទិញនៅក្រៅប្រទេស។ លើសពីនេះ ប្រតិបត្តិការពាណិជ្ជកម្មមួយចំនួន ក៏ទាមទារឱ្យមានការធានាផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញកាតព្វកិច្ចគយផងដែរ។

ធនាគារ វីង តែងតែគាំទ្រដល់អ្នកនាំចូល និងអ្នកនាំចេញនៅក្នុងប្រទេសកម្ពុជា តាមរយៈដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលជួយដល់អាជីវកម្ម ក្នុងការពង្រឹងចរន្តសាច់ប្រាក់របស់ខ្លួន ព្រមទាំងបំពេញតាមតម្រូវការនានាពាក់ព័ន្ធនឹងគយបានយ៉ាងរលូន។ អាជីវកម្ម អាចស្នើកម្ចីបណ្តាក់មានទ្រព្យធានារហូតដល់ ៥ លានដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មិនមានទ្រព្យធានា រហូតដល់ ៥០០.០០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ៨,៥% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានរហូតដល់ ១២ខែ។ ពិសេសជាងនេះទៅទៀត គឺការផ្តល់ជូនការមិនគិតការប្រាក់រយ:ពេល ៧ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានប្រើប្រាស់កម្ចី ហើយអតិថិជនដែលប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សជាមួយធនាគារ វីង នឹងទទួលបានការលើកលែងកម្រៃ អនុម័តឥណទានថែមទៀតផង។

ធនាគារ វីង ក៏មានផ្តល់ជូននូវសេវាលិខិតធានាពីធនាគារ រហូតដល់ ៥ លានដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យអាជីវកម្មអាចបំពេញ តាមតម្រូវការហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋានគយ ខណៈអាចរក្សាទុនបង្វិល សម្រាប់ប្រតិបត្តិការអាជីវកម្ម និងកំណើននាពេលអនាគត។ អាជីវកម្មដែលអាចរីកចម្រើនយ៉ាងរឹងមាំនៅក្នុងពាណិជ្ជកម្មសកល គឺអាជីវកម្មដែលភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះរវាង ប្រតិបត្តិការការងារដ៏រលូន និងការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អ ដែលអនុញ្ញាតឱ្យពួកគេអាចប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព ពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងកសាងទំនាក់ទំនងកាន់តែរឹងមាំ យូរអង្វែងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។

លោកអ្នកស្នើសុំជួបជាមួយអ្នកឯកទេសប្រឹក្សាសេវា GDCE របស់ធនាគារ វីង តាម https://www.wingbank.com.kh/km/form/gdce-form ឬដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលធនាគារ វីង ជួយគាំទ្រដល់អ្នកនាំចូល និងអ្នកនាំចេញតាមរយៈដំណោះស្រាយសេវាឥណទាន សម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់លេខ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh (http://www.wingbank.com.kh/)៕