ក្រុមហ៊ុន TODAY Internet រៀបចំកម្មវិធីសប្បុរសធម៌ ជួយឧបត្ថម្ភមនុស្សចាស់ជរាខ្វះខាតនៅខេត្តកំពង់ឆ្នាំង តាមរយៈ TODAY Foundation

07-08-2026 16:22

(កំពង់ឆ្នាំង)៖ ក្រុមហ៊ុន TODAY Internet ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនឈានមុខមួយនៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដោយនាំយកអំណោយជាសម្ភារៈប្រើប្រាស់ អង្ករ និងថវិកា ចែកជូនដល់មនុស្សចាស់ជរាដែលមានជីវភាពខ្វះខាត រស់នៅក្នុងភូមិខ្មាចកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមសម្រាលការលំបាក និងលើកទឹកចិត្តដល់ពួកគាត់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សកម្មភាពសប្បុរសធម៌នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន TODAY Internet ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងជួយដល់សហគមន៍ដែលជួបការលំបាក។ ក្រុមហ៊ុនបានបន្តអនុវត្តសកម្មភាពសង្គមជាបន្តបន្ទាប់ និងចាត់ទុកការទទួលខុសត្រូវចំពោះសង្គម (Corporate Social Responsibility - CSR) ជាបេសកកម្មដ៏សំខាន់មួយរបស់ខ្លួន។

កម្មវិធីទទួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា TODAY Foundation ត្រូវបានបង្កើតឡើងក្នុងគោលបំណងតបស្នងដល់សង្គម និងរួមចំណែកលើកកម្ពស់វិស័យអប់រំ វិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រមនុស្សចាស់ជរា និងប្រជាពលរដ្ឋដែលជួបការលំបាកនៅតាមសហគមន៍។

កន្លងមក TODAY Foundation បានអនុវត្តសកម្មភាពសប្បុរសធម៌ជាច្រើន ដោយផ្តល់ជំនួយដល់សាលារៀន និងសិស្សានុសិស្សដែលខ្វះខាត ព្រមទាំងផ្តល់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យ និងមន្ទីរពេទ្យសំខាន់ៗ រួមទាំងមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ និងសុខាភិបាល។

បច្ចុប្បន្ន ក្រុមហ៊ុន TODAY Internet កំពុងផ្តល់សេវាអ៊ីនធឺណិតសម្រាប់ទាំងអតិថិជនលំនៅឋាន និងអាជីវកម្ម ដោយបានពង្រីកបណ្តាញសេវាគ្របដណ្តប់នៅតាមរាជធានី និងខេត្តសំខាន់ៗ រួមមាន រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ដើម្បីផ្តល់ជូនសេវាអ៊ីនធឺណិតដែលមានគុណភាព ស្ថិរភាព និងល្បឿនខ្ពស់ ដល់ប្រជាពលរដ្ឋ និងអាជីវកម្មនៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈ Hotline: 070 21 55 77, Facebook Messenger «TODAY Internet», Telegram និង CoolApp @TODAYSupport ឬចូលទៅកាន់គេហទំព័រ www.today.com.kh៕⁩