សាលាអន្តរជាតិ ស្មាធ-ឃីដ សាខាទី៤ បើកឱកាសអាហារូបករណ៍ជាច្រើន ជាមួយកម្មវិធីអប់រំស្តង់ដារជាតិ និងអន្តរជាតិ

07-08-2026 16:49

(ភ្នំពេញ)៖ សាលាអន្តរជាតិ ស្មាធ-ឃីដ សាខាទី៤ (SmartKids International School (SIS4)) បានរៀបចំពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ បណ្ណសរសើរ ដល់សិស្សានុសិស្ស ដែលបានបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ និងប្រគល់ពានរង្វាន់ដល់សិស្សឆ្នើមប្រចាំអន្តរសាលា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោក លោកស្រី និងលោកបណ្ឌិត សេង ឡុង ស្ថាបនិក និងជាអគ្គនាយកសាលាអន្តរជាតិ ស្មាត-ឃីដ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ព្រមទាំងផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សិស្ស ដែលទទួលបានសមិទ្ធផលសិក្សាឆ្នើម ប្រចាំអន្តរសាលា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

សាលាអន្តរជាតិ ស្មាធ-ឃីដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយលោកបណ្ឌិត សេង ឡុង ដែលមានបទពិសោធន៍ក្នុងវិស័យអប់រំជាង៣០ឆ្នាំ ក្រោមបេសកកម្ម «មូលដ្ឋានអប់រំរឹងមាំ អនាគតរុងរឿង» ។ រហូតមកដល់បច្ចុប្បន្ន សាលាបានពង្រីកការផ្តល់សេវាអប់រំរហូតដល់ ៦សាខា និងទទួលបានការជឿទុកចិត្តពីមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាង ៣,០០០នាក់។

ជាក់ស្តែង សាលាអន្តរជាតិ ស្មាធ-ឃីដ សាខាទី៤ ស្ថិតនៅរាជធានីភ្នំពេញ បានទទួលសេចក្តីប្រកាសអនុញ្ញាតដំណើរការជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៥ ហើយមានអគារសិក្សាផ្ទាល់ខ្លួន បំពាក់ដោយបរិក្ខារសិក្សាទំនើប និងប្រព័ន្ធសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។

ក្រៅពីការអនុវត្តកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា សាលាបានបន្តអភិវឌ្ឍកម្មវិធីសិក្សាបន្ថែម ដើម្បីពង្រឹងគុណភាពអប់រំ និងបណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ កម្មវិធីសិក្សាសំខាន់ៗរួមមាន៖ កម្មវិធីចំណេះទូទៅខ្មែរ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីអន្តរជាតិ ដែលអនុវត្តតាម កម្មវិធីអន្តរជាតិស្តង់ដារអាមេរិក (AERO) និង កម្មវិធីភាសាបរទេស (ACIE) ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេស ការគិតបែបវិភាគ ការប្រាស្រ័យទាក់ទងជាអន្តរជាតិ និងត្រៀមសិស្សសម្រាប់ការសិក្សាកម្រិតខ្ពស់។

កម្មវិធីសិក្សាភាសាចិន ដែលបង្រៀនដោយ គ្រូជនជាតិចិនដើម (Native Chinese Teachers) មានបទពិសោធន៍ជាច្រើនឆ្នាំ ដោយផ្តោតលើការអភិវឌ្ឍជំនាញស្តាប់ និយាយ អាន និងសរសេរ ដើម្បីពង្រីកឱកាសសិក្សា និងអាជីពរបស់សិស្សានុសិស្សនាពេលអនាគត។

កម្មវិធីអភិវឌ្ឍបំណិនសតវត្សទី២១ ដែលផ្តោតលើការអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈការសិក្សាមុខវិជ្ជាសហគ្រិនភាព (Entrepreneurship) ទីផ្សារឌីជីថល (Digital Marketing) និងការសរសេរកូដ (Coding) ដើម្បីត្រៀមសិស្សឱ្យសម្របខ្លួនទៅនឹងសង្គមឌីជីថល។

កម្មវិធីកុមារ និងយុវសហគ្រិនភាព ដែលអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ក្នុងគោលបំណងបណ្តុះផ្នត់គំនិតភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងជំនាញអាជីវកម្មតាំងពីវ័យក្មេង។

កម្មវិធី Window of Opportunity និង JOLO ដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ចូលរួមសកម្មភាពសហគមន៍ និងពង្រីកឱកាសបន្តការសិក្សានៅក្រៅប្រទេស តាមរយៈបណ្តាញស្ថាប័នដៃគូរបស់សាលា។

ក្នុងឱកាសនោះ សាលាអន្តរជាតិ ស្មាធ-ឃីដ ក៏បានប្រកាសបើកទទួលចុះឈ្មោះសិស្សថ្មីសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដោយផ្តល់ជូនកម្មវិធីអាហារូបករណ៍ជាច្រើន ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងជួយសម្រួលដល់ការចំណាយរបស់មាតាបិតា អាណាព្យាបាល។

សាលាសូមអញ្ជើញមាតាបិតា និងអាណាព្យាបាលមកទស្សនាបរិវេណសាលា ស្វែងយល់អំពីកម្មវិធីសិក្សា និងដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ចាប់ពីថ្ងៃនេះតទៅ។

ដើម្បីទទួលបានព័ត៌មានលម្អិត សូមទំនាក់ទំនង:
☎️ ទូរស័ព្ទ៖ 092 296 841
📱 Telegram៖ https://t.me/smartkidsPP
🌐 គេហទំព័រ៖ https://smartkids.edu.kh/
📍 អាសយដ្ឋាន៖ អគារលេខ២០០ ផ្លូវ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ព័ត៌មាននេះផ្តល់ជូនដោយ សាលាអន្តរជាតិ ស្មាធ-ឃីដ សាខាទី៤ (SmartKids International School (SIS4))។