* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

Barcelona លុបចោលជំនួបមិត្តភាពនៅម៉ារ៉ុក ក្រោយវិបត្តិព្រំប្រទល់ Ceuta កើតឡើងយ៉ាងក្តៅគគុក

08-08-2026 09:30

(បរទេស)៖ ក្លិបបាល់ទាត់អាជីព FC Barcelona របស់អេស្ប៉ាញ បានសម្រេចលុបចោលកម្មវិធីប្រកួតកំដៅសាច់ដុំរបស់ពួកគេត្រៀមបើករដូវកាលថ្មី នៅក្នុងប្រទេសម៉ារ៉ុក ដោយសារតែភាពតានតឹងនៅតំបន់ព្រំដែន Ceuta រវាងប្រទេសទាំងពីរកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តាមកាលវិភាគ ក្រុមជើងឯកលីគ La Liga រដូវកាលមុនមួយនេះ ត្រូវប្រឈមមុខនឹងក្រុម Ittihad Riadi Tangier ដែលស្ថិតនៅភាគនិរតីនៃប្រទេសម៉ារ៉ុក នាថ្ងៃទី១៥ ខែសីហា ដែលជាផ្នែកមួយនៃការត្រៀមបើករដូវកាលថ្មីរបស់ពួកគេ។

ទោះជាយ៉ាងណា ក្លិបអ្នកមានបុណ្យដែលមានមូលដ្ឋាននៅតំបន់ Catalan មួយនេះ ពុំបានបញ្ជាក់ច្បាស់ពីមូលហេតុនៃការលុបចោលប្រកួតនេះទេ ក៏ប៉ុន្តែ BBC Sport បានទាញការសង្ស័យថា មានជាប់ព័ន្ធទៅនឹងស្ថានភាពព្រំដែន Ceuta ដែលកំពុងក្តៅគគុក។

មនុស្សប្រមាណ ៧៨,០០០នាក់បានលួចឆ្លងដែនខុសច្បាប់ចូលប្រទេសអេស្ប៉ាញពីម៉ារ៉ុកកាលសប្តាហ៍មុន ក្នុងនោះមាន ១០០នាក់បានបាត់បង់ជីវិត។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ Barca បានបញ្ជាក់ថា «ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នាពេលនេះ FC Barcelona នឹងមិនមានប្រកួតណាមួយឡើយក្នុងប្រទេសនេះ»។

ក្រុមរបស់លោក Hansi Flick នឹងចាប់ផ្តើមលេងការពារពាន La Liga 2026-27 របស់ពួកគេដោយបើកឆាកប៉ះ Elche នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦៕