* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ន័រវែស ស្នើប្រធាន FIFA លាលែងពីតំណែង និងតែងតាំងប្រធានថ្មីមកពីតំបន់ Conmebol ដឹកនាំវិញ

08-08-2026 10:31

(បរទេស)៖ ប្រធានសហព័ន្ធបាល់ទាត់ន័រវែស លោកស្រី Lise Klaveness ដែលជាអ្នករិះគន់ជាយូរមកហើយ បានស្នើលោក Gianni Infantino ចុះចេញពីតំណែងប្រធាន FIFA និងតែងតាំងប្រធានថ្មីមកពីតំបន់អាមេរិកឡាទីន Conmebol ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ បានបោះជំហាន ១កម្រិតទៀតក្នុងបាល់ទាត់លើសពីអង់គ្លេស ដើម្បីចូលរួមជាមួយវ៉េល ក្រូអាត និងអាល់បានី ដែលពួកគេទាំងនេះបានដកសេចក្តីទុកចិត្ត ក្នុងការគាំទ្របុរសសញ្ជាតិស្វីស វ័យ ៥៦ឆ្នាំ ក្នុងការបន្តដឹកនាំ FIFA ទៀតហើយ។

លោកស្រីប្រធាន NFF រូបនេះបានថ្លែងកាលពីថ្ងៃសុក្រថា «គាត់ (Infantino) ត្រូវបានដកសេចក្តីទុកចិត្តពីការដឹកនាំ FIFA ឱ្យមានលំនឹងឡើងវិញ។ វាមិនអាចត្រឡប់មកវិញដូចដើមទៀតឡើយ។ ស្ថាប័នអន្តរជាតិនាពេលនេះ ពោរពេញទៅដោយបញ្ហា ដែលពួកយើងត្រូវប្រឈមមុខដោះស្រាយទាំងអស់គ្នា។ ពួកយើងពិតជាចង់ស្នើឱ្យប្រធានបច្ចុប្បន្នលាលែងពីតំណែង»។

ចំណែកឯសេចក្តីថ្លែងការណ៍ពីតំបន់ Conmebol បានគូសបញ្ជាក់ថា ការដកលោក Infantino ត្រូវតែធ្វើឡើងតាមរយៈការបោះឆ្នោតពីសមាជិកទាំង ២១១ប្រទេស ដោយមិនបង្ហាញក្តីបារម្ភច្រើនពេកទេ ជុំវិញរឿងរ៉ាវដែលបានកើតឡើង។

ទោះជាយ៉ាងណា Conmebol ដែលមានលោក Alejandro Dominguez ជាប្រធាននោះ ក៏មានបំណងឈរឈ្មោះបោះឆ្នោត សម្រាប់តំណែងប្រធាន FIFA នៃការបោះឆ្នោតនាខែមីនា ឆ្នាំ២០២៧ ខាងមុខដែរ៕