ក្លឹបដឹកនាំខេមអេដ (CLC) រៀបចំកម្មវិធី «CLC INSPIRE-LEAD 2026» ជំរុញយុវជនប្រែក្លាយបំណងប្រាថ្នាឱ្យទៅជាសមិទ្ធផល

08-08-2026 17:33

(ភ្នំពេញ)៖ ក្លឹបដឹកនាំខេមអេដ (CamEd Leadership Club – CLC) នៃវិទ្យាស្ថាន ខេមអេដ (CamEd Business School) នឹងរៀបចំកម្មវិធី «CLC INSPIRE-LEAD 2026» ក្រោមប្រធានបទ «ប្រែប្រួលបំណងប្រាថ្នាឱ្យទៅជាសមិទ្ធផល (Turn Ambition into Achievement)» នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១:៣០ ដល់ ៥:០០ រសៀល នៅសាលា Luca Pacioli Hall នៃវិទ្យាស្ថាន ខេមអេដ ដើម្បីបំផុសគំនិត ជំរុញសក្ដានុពល និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជន និងនិស្សិត។

កម្មវិធី CLC INSPIRE-LEAD 2026 គឺជាវេទិកាចែករំលែកបទពិសោធន៍ដ៏មានអត្ថន័យ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឱ្យអ្នកចូលរួមស្វែងយល់ពីដំណើរឆ្ពោះទៅរកភាពជោគជ័យ ការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវិត និងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង។ កម្មវិធីនេះក៏ផ្តោតលើការបង្កើនសមត្ថភាពគិតច្នៃប្រឌិត ការកសាងស្មារតីជាអ្នកដឹកនាំ និងការត្រៀមខ្លួនប្រឈមមុខនឹងការផ្លាស់ប្តូរក្នុងសង្គមសម័យទំនើបផងដែរ។

ក្នុងឱកាសនេះ នឹងមានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយសចំនួន ២ រូប ដែលសុទ្ធសឹងជាបុគ្គលជោគជ័យក្នុងវិស័យរបស់ខ្លួន។

លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី (Dr. Hak Vortey) ស្ថាបនិក The Era Clinic និងជាគ្រូពេទ្យឯកទេសស្បែក នឹងធ្វើបទបង្ហាញក្រោមប្រធានបទ «ការសម្រេចចិត្តដែលផ្លាស់ប្តូរជីវិតរបស់ខ្ញុំ (The Decisions That Changed My Life)» ដោយចែករំលែកអំពីបទពិសោធន៍ជីវិត ការរៀនសូត្រ និងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលនាំឱ្យទទួលបានភាពជោគជ័យក្នុងអាជីព និងជីវិត។

ចំណែកលោក គីម ដារ៉ា (Mr. Kim Dara) ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ Start UP Community នឹងចែករំលែកក្រោមប្រធានបទ «បង្វែរចក្ខុវិស័យទៅជាសកម្មភាព (Turning Vision into Action)» ដោយផ្តល់នូវគន្លឹះ និងវិធីសាស្ត្រជាក់ស្តែង ក្នុងការប្រែក្លាយគោលដៅ និងចក្ខុវិស័យឱ្យទៅជាលទ្ធផលពិតប្រាកដ។ ក្រៅពីការចែករំលែកពីវាគ្មិន អ្នកចូលរួមក៏នឹងមានឱកាសសួរសំណួរ ដកស្រង់បទពិសោធន៍ផ្ទាល់ពីអ្នកជំនាញ ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនង (Networking) ជាមួយនិស្សិត យុវជន និងអ្នកជំនាញមកពីវិស័យផ្សេងៗផងដែរ។

កម្មវិធី CLC INSPIRE-LEAD 2026 ទទួលបានការគាំទ្រពីដៃគូឧបត្ថម្ភ និងដៃគូផ្សព្វផ្សាយជាច្រើន រួមមាន អ្នកឧបត្ថម្ភកម្រិត Diamond៖ Intracons និង Pisnoka, អ្នកឧបត្ថម្ភកម្រិត Platinum៖ Adora, Fruit Station និង KS Audit and Assurance ព្រមទាំងអ្នកឧបត្ថម្ភជាសម្ភារៈជាច្រើនទៀត។ ដោយឡែក ដៃគូផ្សព្វផ្សាយព័ត៌មានរួមមាន Fresh News, Fresh AI, CoolApp, KiriPost និង Linker ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។

ក្លឹបដឹកនាំខេមអេដ (CLC) បន្តបេសកកម្មក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ ដោយជឿជាក់ថា ការរៀនសូត្រពីបទពិសោធន៍ពិតរបស់អ្នកដឹកនាំ និងបុគ្គលជោគជ័យ គឺជាទុនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន ប្រែក្លាយក្តីស្រមៃឱ្យទៅជាការពិត និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

CLC សូមគោរពអញ្ជើញនិស្សិត យុវជន និងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ និងការបំផុសគំនិតថ្មីៗ អញ្ជើញចូលរួមកម្មវិធី «CLC INSPIRE-LEAD 2026» ឱ្យបានច្រើនកុះករ។

អ្នកមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាមតំណភ្ជាប់៖
https://docs.google.com/forms/d/e/1FAIpQLSf7PUVelHpWdINKr1Zu4Illo0hgYCAQs2RaSLB1kp1SIDQwjg/viewform?usp=publish-editor

ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងការបំផុសគំនិតដ៏មានតម្លៃសម្រាប់អនាគត៕