* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និង Smart Axiata សម្រេចស្រុះស្រួលគ្នាលុបអនុស្សរណៈនៃការយោគយល់ (MOU) ដែលចុះហត្ថលេខាថ្ងៃទី៧ ខែសីហាវិញ

08-08-2026 18:20

(ភ្នំពេញ)៖ ក្រុមហ៊ុន Koh Kong Zhejiang SEZ Co., Ltd ដែលប្រតិបត្តិការលើតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង (ZSEZ) បានស្រុះស្រួលគ្នាជាមួយក្រុមហ៊ុ ន Smart Axiata Co., Ltd. សម្រេចលុបអនុស្សរណៈនៃការយោគយល់ (MOU) ដែលចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦វិញ។ នេះបើតាមសេចក្តីប្រកាសរបស់តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និងការបញ្ជាក់របស់លោក ឡាយ ឈុនហៃ សមាជិកក្រុមប្រឹក្សាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយសារការយល់ច្រឡំ និងការប្រាស្រ័យទាក់ទងខុសឆ្គងផ្ទៃក្នុង តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង បានបន្តចុះហត្ថលេខាលើ MOU ជាមួយក្រុមហ៊ុន Smart Axiata។ បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុង និងការបំភ្លឺករណីនេះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និងក្រុមហ៊ុន Smart Axiata បានយល់ព្រមលុបចោល MOU នេះ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦។

តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង បង្ហាញការសោកស្តាយចំពោះការភាន់ច្រឡំ ដែលកើតឡើងពីបញ្ហានេះ។

តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង បញ្ជាក់ទៀតថា «យើងខ្ញុំសូមបញ្ជាក់ថា ស្ថានភាពនេះបណ្តាលមកពីការយល់ច្រឡំផ្ទៃក្នុង ហើយពុំមានបំណងបង្កការរអាក់រអួល ឬការយល់ច្រឡំដល់ក្រុមហ៊ុន Smart Axiata ដៃគូអាជីវកម្ម ភាគីពាក់ព័ន្ធ ឬសាធារណជនឡើយ»។


តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង សូមថ្លែងសូមការអធ្យាស្រ័យយ៉ាងស្មោះអស់ពីចិត្ត ចំពោះក្រុមហ៊ុន Smart Axiata Co., Ltd. និងភាគីទាំងអស់ ដែលរងផលប៉ះពាល់ដោយបញ្ហានេះ និងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Smart Axiata ក្នុងការដោះស្រាយបញ្ហានេះដោយរលូន និងប្រកបដោយវិជ្ជាជីវៈ៕