មន្ទីរពេទ្យ FV អនុវត្តការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel (SLNB) ដោយជោគជ័យដោយប្រើប្រាស់ថ្នាំពណ៌ ICG ជារបកគំហើញថ្មី ក្នុងការព្យាបាលជំងឺមហារីកសុដន់
10-08-2026 09:55
(វៀតណាម)៖ ថ្មីៗនេះ មន្ទីរពេទ្យ FV បានប្រកាសពីភាពជោគជ័យ ក្នុងការអនុវត្តបច្ចេកទេសវះកាត់ទំនើបមួយគឺ «ការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel (SLNB) ដោយប្រើប្រាស់ថ្នាំពណ៌ Indocyanine Green (ICG)» សម្រាប់ការព្យាបាលជំងឺមហារីកសុដន់។ របកគំហើញនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យ FV ក្នុងការនាំយកបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប មកកាន់ប្រទេសវៀតណាម ដើម្បីផ្តល់ឱកាសព្យាបាលបែបអភិរក្ស និងបង្កើនគុណភាពជីវិតសម្រាប់អ្នកជំងឺ។
* ការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel ដោយប្រើ ICG មានសុវត្ថិភាពខ្ពស់សម្រាប់អ្នកជំងឺមហារីក
ការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel ដោយប្រើ ICG គឺជាវិធីសាស្ត្រទំនើបមួយ ដែលកំណត់បានយ៉ាងត្រឹមត្រូវថា តើកូនកណ្តុរក្លៀកមានបានរាលដាល ឬអត់ក្នុងជំងឺមហារីកសុដន់ ដោយមិនចាំបាច់ប្រើសារធាតុវិទ្យុសកម្ម មានប្រសិទ្ធភាពជាពិសេសសម្រាប់ករណីស្មុគស្មាញបន្ទាប់ពីការព្យាបាលដោយគីមីជំនួយថ្មី។ ថ្មីៗនេះ គ្រូពេទ្យនៅមន្ទីរពេទ្យFV បានធ្វើបច្ចេកទេសនេះក្នុងការវះកាត់លើអ្នកជំងឺស្ត្រីអាយុ ២៩ ឆ្នាំម្នាក់ដែលមានជំងឺមហារីកសុដន់។
អ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាល ដោយមានការធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់ខាងស្តាំដំណាក់កាលវិវត្តន៍។ បន្ទាប់ពីបញ្ចប់ការព្យាបាលដោយគីមីជំនួយថ្មី (NAC) កូនកណ្តុរក្លៀក ដែលបានបង្ហាញសញ្ញានៃការរីករាលដាលមុនពេលព្យាបាល បានឆ្លើយតបបានល្អ ហើយប្រែជាអវិជ្ជមានផ្នែកគ្លីនិក។ ស្ថានភាពនេះទាមទារការសម្រេចចិត្តដ៏ច្បាស់លាស់មួយ។ ប្រសិនបើការធ្វើកោសល្យវិច័យមិនបានរកឃើញកូនកណ្តុរ Sentinel ត្រឹមត្រូវទេ អ្នកជំងឺអាចត្រូវការវះកាត់កូនកណ្តុរដែលមិនចាំបាច់ ឬប្រឈមនឹងការលុបបាត់កោសិកាមហារីក។
ដោយមានការពិគ្រោះយោបល់ពីអ្នកជំនាញនៅក្រុមប្រឹក្សាភិបាលដុំសាច់(Tumor Board) និងវេជ្ជបណ្ឌិត Basma M’Barek ប្រធានមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកក្ដីសង្ឃឹម ផែនការព្យាបាលដ៏ទំនើបមួយត្រូវបានអនុម័ត ដោយប្រើបច្ចេកទេស «សារធាតុតាមដានពីរ (dual tracers)» ជាមួយ Methylene Blue រួមផ្សំជាមួយសារធាតុពណ៌ ICG - ផ្តល់នូវភាពត្រឹមត្រូវខ្ពស់ និងសុវត្ថិភាពសម្រាប់អ្នកជំងឺ។
ការវះកាត់បន្ទាប់នោះបានដំណើរការយ៉ាងរលូនជាមួយនឹងការសម្របសម្រួលយ៉ាងរលូនរវាងគ្រូពេទ្យវះកាត់មកពីមជ្ឈមណ្ឌលថែទាំសុខភាពសុដន់នៃមន្ទីរពេទ្យ FV និងក្រុមបន្ទប់វះកាត់ ដោយអនុវត្តនីតិវិធីក្នុងពេលដំណាលគ្នា។ ការធ្វើកោសល្យវិច័យកូនកណ្តុរដោយប្រើបច្ចេកទេសសារធាតុ តាមដានពីរការវះកាត់សុដន់ និងការកសាងសុដន់ឡើងវិញដោយប្រើសាច់ដុំខ្នង (LD Flap) ក្រោមការប្រើថ្នាំសន្លប់តែមួយ។ កូនកណ្តុរដែលបានយកចេញនិងពិនិត្យមើល លែងមានការរីករាលដាល អ្នកជំងឺបានជៀសវាងការវះកាត់យកកូនកណ្តុរក្លៀកចេញ។ ការអនុវត្តថ្មីនេះបានរួមចំណែកដល់ការសម្រេចបាននូវគោលដៅសំខាន់ៗចំនួនបីក្នុងពេលដំណាលគ្នាគឺ ការដកដុំសាច់ចេញ ការកែលម្អសោភ័ណភាព និងការបង្កើនសុវត្ថិភាពដោយប្រើប្រាស់ ICG ជំនួសឱ្យ «ឧបករណ៍តាមដាន»ពីមុន។
* គុណសម្បត្តិលេចធ្លោរបស់ ICG ក្នុងការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel សម្រាប់ព្យាបាលជំងឺមហារីកសុដន់
ក្នុងការព្យាបាលជំងឺមហារីកសុដន់ កូនកណ្តុរក្លៀកគឺជា «ស្ថានីយ៍យាម»ដំបូងគេដែលកោសិកាមហារីកឈ្លានពាន។ ពីមុន គ្រូពេទ្យតែងតែត្រូវកាត់កូនកណ្តុរក្លៀកទាំងមូលចេញ ដើម្បីធានាសុវត្ថិភាព ដែលអាចនាំឱ្យមានផលវិបាកដូចជា «ជំងឺដៃដំរី»ដែលបណ្តាលឱ្យដៃហើម ឈឺចាប់ និងរឹតត្បិតចលនាជាអចិន្ត្រៃយ៍។
ការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel (SLNB) គឺជាបច្ចេកទេសថ្មីមួយ៖ វេជ្ជបណ្ឌិតគ្រាន់តែកំណត់ទីតាំង និងយកចេញនូវកូនកណ្តុរដំបូង ដែលមានហានិភ័យខ្ពស់បំផុតនៃការរីករាលដាលនៃជំងឺមហារីក។ប្រសិនបើកូនកណ្តុរទាំងនេះធ្វើតេស្តអវិជ្ជមាន កូនកណ្តុរដែលនៅសល់ទាំងអស់នឹងត្រូវបានទុកនៅដដែល ដោយរក្សាមុខងារដៃទាំងមូលរបស់អ្នកជំងឺ។
ពីមុន បច្ចេកទេសនេះជាធម្មតាប្រើ Methylene Blue ឬអ៊ីសូតូបវិទ្យុសកម្មTechnetium ឬទាំងពីរនេះជាសារធាតុតាមដាន។
ក្នុងករណីដែលអ្នកជំងឺមហារីកសុដន់មានកូនកណ្តុរក្លៀកដែលរីករាលដាលរួចហើយនៅពេលធ្វើរោគវិនិច្ឆ័យ ហើយធ្លាប់បានទទួលការព្យាបាលដោយគីមីពីមុនមក កូនកណ្តុរជាច្រើននឹងក្លាយទៅជាអវិជ្ជមាន(លែងរីករាលដាល) បន្ទាប់ពីការព្យាបាលដោយគីមី ហើយអ្នកជំងឺអាចជៀសវាងការវះកាត់កូនកណ្តុរក្លៀកអំឡុងពេលវះកាត់ក្រោយនោះ។គ្រូពេទ្យវះកាត់ត្រូវតែកំណត់ថាតើកូនកណ្តុរបានក្លាយទៅជាអវិជ្ជមានឬអត់ ដោយធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel (SLNB) ប៉ុន្តែលក្ខណៈវិនិច្ឆ័យក្នុងករណីនេះគឺតឹងរ៉ឹងជាង ត្រូវតែប្រើបច្ចេកទេសសារធាតុតាមដានពីរ (dual tracers) មានន័យថាបច្ចេកទេសពីរត្រូវបានប្រើក្នុងពេលដំណាលគ្នា ហើយកូនកណ្តុរបីត្រូវតែពិនិត្យ ហើយទាំងបីត្រូវតែគ្មានការរីករាលដាល។
ដូចដែលបានរៀបរាប់ខាងលើ បច្ចេកទេសសារធាតុតាមដានពីរដែលប្រើជាទូទៅគឺជាថ្នាំជ្រលក់ (Blue Methylene) ផ្សំជាមួយវិទ្យុសកម្ម។ប៉ុន្តែបច្ចេកទេសវិទ្យុសកម្មអាចមានគុណវិបត្តិមួយចំនួន ដូចចជាថ្លៃ ការបំពុលវិទ្យុសកម្ម ប្រភពវិទ្យុសកម្មមិនមែនពេលណាក៏មានស្រាប់។ក្នុងករណីនោះ ICG គឺជាជម្រើសដ៏ល្អ។
បច្ចុប្បន្ននេះ នៅប្រទេសវៀតណាម មិនមានមជ្ឈមណ្ឌលច្រើនទេដែលបំពាក់ដោយបច្ចេកទេសរកឃើញ សារធាតុពណ៌ វិទ្យុសកម្ម។ មន្ទីរពេទ្យFV គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលមួយចំនួនតូចដែលមានបច្ចេកទេសរកឃើញចាំបាច់ទាំងអស់ (សារធាតុពណ៌ វិទ្យុសកម្ម និងICG)។
នៅពេលចាក់ចូលទៅក្នុងខ្លួន សារធាតុ ICG នឹងភ្លឺនៅក្រោមកាមេរ៉ាដោយដើរតួជា «ផែនទីពន្លឺ» ដែលជួយគ្រូពេទ្យឱ្យមើលឃើញប្រព័ន្ធឡាំហ្វាទិចយ៉ាងច្បាស់នៅលើអេក្រង់វះកាត់។
បើប្រៀបធៀបទៅនឹងវិធីសាស្ត្រប្រពៃណី ICG មានគុណសម្បត្តិដូចខាងក្រោម៖
- សុវត្ថិភាពសុខភាព៖ ICG គឺជាសារធាតុមិនមានវិទ្យុសកម្ម ដែលលុបបំបាត់ហានិភ័យនៃការប៉ះពាល់ទាំងស្រុងសម្រាប់ទាំងអ្នកជំងឺនិងក្រុមវះកាត់។
-ដំណើរការប្រសើរឡើង៖ មិនចាំបាច់មានឧបករណ៍ចាប់សញ្ញាហ្គាម៉ាដ៏ធំនោះទេ ជូយការវះកាត់លឿនជាងមុន មិនសូវរាតត្បាត និងចំណាយតិចជាងមុនសម្រាប់អ្នកជំងឺ។
* គុណសម្បត្តិនៃប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពស្តង់ដារអន្តរជាតិរបស់ FV រួមចំណែកដល់ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមហារីក
ករណីព្យាបាលជំងឺមហារីកសុដន់ថ្មីៗនេះ គឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីអំណាចនៃកិច្ចសហការអន្តរវិញ្ញាសា ដែលជួយ FV ឱ្យក្លាយជាកន្លែងឈានមុខគេ និងគួរឱ្យទុកចិត្តសម្រាប់ការព្យាបាលជំងឺមហារីក។
- ការសម្រេចចិត្តព្យាបាលពីក្រុមប្រឹក្សាភិបាលពហុជំនាញផ្នែកជំងឺមហារីក (Tumor Board)៖នៅ FV គ្មានការសម្រេចចិត្តព្យាបាលណាមួយត្រូវបានធ្វើឡើងដោយឡែកពីគ្នានោះទេ។ ករណីជំងឺមហារីកនីមួយៗត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់ក្នុងចំណោមអ្នកឯកទេសវះកាត់អ្នកឯកទេសខាងជំងឺមហារីក អ្នកជំនាញខាងរូបភាពរោគវិនិច្ឆ័យ និងអ្នកឯកទេសពាក់ព័ន្ធផ្សេងទៀត។ កិច្ចសហការយ៉ាងជិតស្និទ្ធនេះផ្តល់នូវទស្សនៈវិជ្ជាជីវៈដ៏ទូលំទូលាយ និងនាំទៅរកផែនការព្យាបាលដ៏ល្អបំផុតសម្រាប់ករណីជាក់លាក់នីមួយៗ។
- ការស្ទាត់ជំនាញបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខគេជាច្រើននៅក្នុងប្រទេសវៀតណាម៖ បច្ចុប្បន្ននេះ មានមណ្ឌលសុខភាពតិចតួចណាស់ នៅក្នុងប្រទេសវៀតណាមដែលមានសមត្ថភាពបំពាក់ និងអនុវត្តការធ្វើកោសល្យវិច័យ SLNB ដោយផ្អែកលើ ICG។ FV ក៏ជាអ្នកត្រួសត្រាយផ្លូវនៅក្នុងប្រទេសវៀតណាម ក្នុងការស្ទាត់ជំនាញបច្ចេកទេសព្យាបាលជំងឺមហារីកឈានមុខគេជាច្រើន លើពិភពលោកដូចជា TBI, SBRT, SRS, IMRT, VMAT,... ហើយឆាប់ៗនេះគឺ CyberKnife S7 ប្រព័ន្ធវះកាត់វិទ្យុសកម្មដោយរ៉ូបូតតែមួយគត់របស់ពិភពលោក ដែលអាចព្យាបាលដុំសាច់នៅទីតាំងណាមួយ នៅលើរាងកាយដោយមិនចាំបាច់វះកាត់។
- ទស្សនវិជ្ជានៃការព្យាបាលបែបរួម និងអមដំណើរជាមួយអ្នកជំងឺ៖ FV មិនត្រឹមតែផ្តោតសំខាន់លើការលុបបំបាត់ដុំសាច់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អាទិភាពដល់ការស្តារគុណភាពជីវិត និងទំនុកចិត្តលើខ្លួនឯងរបស់អ្នកជំងឺផងដែរ។ ការរួមបញ្ចូលគ្នានូវការព្យាបាលរ៉ាឌីកាល់ ជាមួយនឹងការវះកាត់កែសម្ផស្សក្នុងនីតិវិធីតែមួយ ជួយអ្នកជំងឺកាត់បន្ថយចំនួននៃការវះកាត់ ជំរុញការជាសះស្បើយផ្នែករាងកាយ និងផ្លូវចិត្តយ៉ាងឆាប់រហ័ស។ លើសពីនេះ ពិធីការព្យាបាលជំងឺមហារីករបស់ FV មានការចូលរួមពីអ្នកជំនាញអាហារូបត្ថម្ភ អ្នកចិត្តសាស្រ្ត អ្នកព្យាបាលដោយចលនាអ្នកឯកទេសគ្រប់គ្រងការឈឺចាប់។ល។ ដែលជួយអ្នកជំងឺឱ្យមានភាពរឹងមាំពេញមួយ ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
FV ប្តេជ្ញានាំយកវឌ្ឍនភាពផ្នែកវេជ្ជសាស្ត្រសកល មកកាន់ប្រទេសវៀតណាម ដើម្បីឱ្យអ្នកជំងឺមហារីកគ្រប់រូបមានឱកាសទទួលបានការព្យាបាលប្រកបដោយភាពទន់ភ្លន់ ការជាសះស្បើយយ៉ាងឆាប់រហ័ស និងការផ្តល់អាទិភាពអតិបរមាដល់ដំណោះស្រាយដែលរក្សារាងកាយរបស់អ្នកជំងឺ។ ជាមួយនឹងការវិនិយោគជាប្រព័ន្ធលើបច្ចេកវិទ្យា និងធនធានមនុស្ស មន្ទីរពេទ្យ FV បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំសុខភាពស្តង់ដារ JCI ដែលអ្នកជំងឺត្រូវបានថែទាំដោយការយល់យោក និងដំណោះស្រាយវេជ្ជសាស្ត្រទំនើបបំផុត។
ដើម្បីកំណត់ពេលណាត់ជួបពិគ្រោះយោបល់ និងព្យាបាលជាមួយលោកវេជ្ជបណ្ឌិតឯកទេស I ហ្វិញហ្វឺយ៉ាញ់ នៅមន្ទីរពេទ្យ FV សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាតាមរយៈលេខទូរស័ព្ទ (+855) 23 211 777 ឬលេខទូរស័ព្ទលេខ (+855) 89 999 345៕




