* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

អាវុធឌីជីថលថ្មី! កូរ៉េខាងជើងប្រើ AI ស្វ័យប្រវត្តិ ក្នុងប្រតិបត្តិការលួចទិន្នន័យពិភពលោក

10-08-2026 10:22

(បរទេស)៖ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុនសន្តិសុខសាយប័រកូរ៉េខាងត្បូង Genians បានឱ្យដឹងថា ក្រុម Hacker កូរ៉េខាងជើងឈ្មោះ «Kimsuky» បាន និងកំពុងអភិវឌ្ឍឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាព និងស្វ័យប្រវត្តិកម្មក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ក្រុម Kimsuky បានប្រែក្លាយបច្ចេកវិទ្យា AI ឱ្យទៅជាឧបករណ៍ស្វ័យប្រវត្តិកម្ម សម្រាប់រៀបចំយុទ្ធនាការលួចទិន្នន័យ (Phishing), វិភាគទិន្នន័យដែលលួចបាន និងបង្កើតសារបោកប្រាស់ដែលមានលក្ខណៈដូចដើមស្ទើរតែ ១០០% ដើម្បីបោកប្រាស់ជនរងគ្រោះ។ ដើម្បីជៀសវាងការធ្លាយទិន្នន័យទៅកាន់សេវាកម្មក្លោដ (Cloud Services) ខាងក្រៅ ក្រុម Hacker នេះបានប្រើប្រាស់កម្មវិធី និងម៉ូឌែល AI ដែលដំណើរការលើម៉ាស៊ីនផ្ទាល់ដីដូចជា Ollama, GPT4All និង Msty ក្នុងការដំណើរការឯកសារ និងអភិវឌ្ឍមេរោគ (Malware)។ ក្រុម Kimsuky បានប្រើ AI បង្កើតឯកសារក្លែងបន្លំទាក់ទងនឹងវិស័យហិរញ្ញវត្ថុ និងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដែលមើលទៅដូចជាអត្ថបទ ឬរបាយការណ៍ផ្លូវការ ដើម្បីល្បួងយកព័ត៌មានសម្ងាត់។

គួរជម្រាបថា អាជ្ញាធរសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា សកម្មភាពទាំងនេះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ប្រតិបត្តិការការពារជាតិ ឬ ចារកម្ម និងការលួចទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីប្រមូលថវិកាសម្រាប់ប្រទេសកូរ៉េខាងជើង៕