* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

Messi អវត្តមានដោយសារមរណៈភាពឪពុក នៅពេល Miami រងបរាជ័យក្រោមថ្វីជើង Monterrey

10-08-2026 10:53

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Lionel Messi បានខូចចិត្តជាខ្លាំង នៅពេលបាត់បង់លោកឪពុកជាទីស្រឡាញ់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយរោគាពាធជាយូរមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

ការអវត្តមានរបស់តារាជើងស៊ុត សញ្ជាតិអាហ្សង់ទីនរូបនេះ មុនពេលក្រុម Inter Miami FC បានរងបរាជ័យ ២-១ ផងដែរ នៅពាន League Cup 2026 ក្រោមថ្វីជើងរបស់ Monterrey នៅរាត្រីថ្ងៃដដែលនោះដែរ បន្ទាប់ពី Messi បានចាកចេញដោយយន្តហោះឯកជនឆ្ពោះមកកាន់ប្រទេសអាហ្សង់ទីន។

លោក Jorge Messi ដែលបានទទួលមរណភាពក្នុងមន្ទីរពេទ្យនៅឯស្រុកកំណើត Rosario ប្រទេសអាហ្សង់ទីន ក្រោយធ្លាក់ខ្លួនឈឺជាយូរមកហើយនោះ ក្នុងនាមជាឪពុក ហើយក៏ជាទីភ្នាក់ងារដោះដូររបស់ Messi ទៀតផង តាំងពីកីឡាករពាក់លេខ១០ រូបនេះមានវ័យ ១៤ឆ្នាំមកម្ល៉េះ។

បណ្តាក្លិប និងមិត្តរួមក្រុម បានធ្វើការស្មឹងស្មាធ និងឧទ្ទិសគ្រាប់បាល់ដល់លោកឪពុក Messi នៅមុនការប្រកួតចាប់ផ្តើម និងក្រោយទាត់បញ្ចូលទីជាដើម គ្រាដែល Paris St-Germain ដែល Messi ធ្លាប់លេងនៅចន្លោះឆ្នាំ២០២១-២០២៣ ក្រោយចាកចេញពី FC Barcelona បានចេញសារលិខិតមរណទុក្ខថា «ក្លិបសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងចំពោះ Messi និងក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់នាពេលនេះ។ សូមវិញ្ញាណក្ខន្ធឪពុក Messi ទៅកាន់សុគតិភព»៕