* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

Sony និង TSMC ត្រៀមបោះទុន ៦,៣ ពាន់លានដុល្លារ រួមគ្នាផលិតសែនស័ររូបភាពជំនាន់ថ្មី ទ្រទ្រង់វិស័យ Physical AI និងរ៉ូបូត

10-08-2026 15:48

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីរគឺ Sony Group របស់ជប៉ុន និង TSMC របស់តៃវ៉ាន់ មានផែនការបោះទុនវិនិយោគរួមគ្នារហូតដល់ប្រមាណ ១ ទ្រីលានយ៉េន (ប្រហែល ៦,៣២ ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍ និងផលិតបន្ទះឈីបជំនាន់ថ្មីសម្រាប់ប្រើប្រាស់ក្នុងសែនស័ររូបភាព (Image Sensors)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីកាសែតធុរកិច្ច Nikkei។

តាមប្រភពដដែលបានឱ្យដឹងថា កិច្ចសហការជាប្រវត្តិសាស្ត្រនេះនឹងបង្កើតជាក្រុមហ៊ុនសហការរួម (Joint Venture) មួយ ដោយ Sony កាន់កាប់ភាគហ៊ុន ៦០% និង TSMC កាន់កាប់ ៤០%។ សង្វាក់ផលិតកម្មលក្ខណៈពាណិជ្ជកម្ម ត្រូវគេរំពឹងថានឹងចាប់ផ្តើមដំណើរការយ៉ាងឆាប់បំផុតនៅឆ្នាំ២០២៩ នៅក្នុងខេត្ត Kumamoto ភាគខាងត្បូងប្រទេសជប៉ុន។

កិច្ចសហប្រតិបត្តិការនេះ ជាការរួមផ្សំគ្នារវាង «ជំនាញរចនាសែនស័រដ៏លេចធ្លោរបស់ Sony» និង «កម្លាំងផលិតកម្មបន្ទះឈីបដ៏ខ្លាំងក្លារបស់ TSMC»។ ក្រៅពីការផលិតសែនស័រសម្រាប់ទូរស័ព្ទឆ្លាតវៃ និងរថយន្ត កិច្ចសហការនេះមានគោលដៅចម្បងក្នុងការស្វែងរកឱកាសក្នុងវិស័យ Physical AI (បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលដំណើរការលើឧបករណ៍រូបវន្ត) ដូចជា ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបច្ចេកវិទ្យារ៉ូបូតជាដើម។

គួររំលឹកផងដែរថា Sony គឺជាក្រុមហ៊ុនផលិតសែនស័ររូបភាពធំជាងគេលើពិភពលោក ខណៈដែល TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំជាងគេលើពិភពលោក។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងរបាយការណ៍បែកធ្លាយរបស់ Nikkei នេះ ភាគី Sony បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ខណៈ TSMC មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕