* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

Apple ធ្វើតេស្តបន្ទះឈីបចិន CXMT លើ iPhone និង MacBook ដើម្បីដោះស្រាយវិបត្តិកង្វះខាតការផ្គត់ផ្គង់

10-08-2026 16:05

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា បាន និងកំពុងធ្វើតេស្តបន្ទះឈីបអង្គចងចាំ (Memory Chips) ពីក្រុមហ៊ុន CXMT ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេរបស់ចិន នៅលើខ្សែសង្វាក់ផលិតផលសំខាន់ៗ រួមមាន iPhone និង MacBook។ ការបោះជំហាននេះធ្វើឡើងក្នុងគោលបំណងដោះស្រាយ និងកាត់បន្ថយបញ្ហាកង្វះខាតសមាសភាគផលិតផល ដែលបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃតម្រូវការបច្ចេកវិទ្យា AI (AI Boom)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រភពពីកាសែត Wall Street Journal។

យោងតាមប្រភពជិតស្និទ្ធនឹងរឿងនេះ បានឱ្យដឹងថា Apple បានបើកការពិភាក្សាជុំដំបូងជាមួយ CXMT ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមានតម្លៃទីផ្សារធំជាងគេនៅចិន លើការផ្គត់ផ្គង់សមាសភាគ ដោយមានគោលដៅដំបូងក្នុងការយកទៅប្រើប្រាស់លើឧបករណ៍មួយចំនួនដែលត្រូវដាក់លក់នៅក្នុងទីផ្សារប្រទេសចិន។

មិនមែនមានតែ Apple នោះទេ ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃធំៗផ្សេងទៀតដូចជា HP និង Acer ក៏បានចាប់ផ្តើមប្រើប្រាស់បន្ទះឈីបអង្គចងចាំរបស់ CXMT នៅក្នុងឧបករណ៍ដែលលក់នៅក្រៅសហរដ្ឋអាមេរិក ដើម្បីសម្រួលដល់បញ្ហាកង្វះខាតការផ្គត់ផ្គង់ផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន CXMT ក៏កំពុងពិចារណាសាងសង់រោងចក្រផលិតបន្ទះឈីបទីពីរនៅក្នុងក្រុងប៉េកាំង ដើម្បីបង្កើនទិន្នផល និងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត។

យ៉ាងណាមិញ ជុំវិញរបាយការណ៍បែកធ្លាយនេះ ភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗនៅឡើយទេ ខណៈដែលភាគីខាង Apple និង CXMT ក៏មិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយដែរ៕