* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ពីរោះរណ្តំចិត្តចាក់ចំបេះដូង! អាល់ប៊ុមចម្រៀងទោលបែបស្រុកស្រែចំនួន ៣បទ របស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង (Video Inside)

10-08-2026 16:50

(ភ្នំពេញ)៖ បទចម្រៀងបែបស្រុកស្រែរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ចំនួន៣បទ ដែលបានចេញជាផ្លូវការ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។

មកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះអាល់ប៊ុមចម្រៀងទោលបែបស្រុកស្រែចំការ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ចេញបានចំនួន៣បទហើយ ដូចជាបទចម្រៀងដែលមានចំណងជើងថា «កសិករចាំស្នេហ៍» «ព្រៃវែងអូនលែងអាសូរ» និងបទ «កំពង់ស្ពឺខ្ញុំឈឺណាស់»។

បទចម្រៀង ៣បទនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ពីព្រោះអត្ថន័យនៅក្នុងបទចម្រៀងនេះ ចាក់ដោតចំបេះដូងអ្នកគាំទ្រមួយចំនួន ពេលស្តាប់ហើយ ចង់ស្តាប់ទៀត។ មានអ្នកខ្លះបានយកបទចម្រៀងនេះ ទៅលេងក្នុងសង្គម TikTok ផងដែរ។

គួរបញ្ជាក់ថា អាល់ប៊ុមចម្រៀងទោលបែបស្រុកស្រែចំការ របស់តារាចម្រៀង ខេមរៈ សិរីមន្ត សរុបទាំងអស់មានចំនួន ៥បទ ដែលបទចម្រៀងទាំងអស់ផលិតឡើង យ៉ាងសម្រិតសម្រាំងពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ អាល់ប៊ុមចម្រៀងនេះ មិនត្រឹមតែពីរោះរណ្តំចិត្ត បែបមនោរសញ្ចេតនាក្រៀមក្រំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទិដ្ឋភាពបែបស្រុកស្រែចំការ មានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្អាតៗ បើបានទស្សនាហើយហាក់បីដូចជា បានទៅទស្សនាផ្ទាល់។

ចំណែកបទចម្រៀង ២បទទៀត ដែលមានចំណងជើងថា «យ៉ុងចិត្ត» នឹងចេញជាផ្លូវការនៅថ្ងៃទី១១ ខែសីហា និងបទចម្រៀង «កំពង់ចាមចាំអូនរហូត» នឹងចេញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ តារាចម្រៀង ខេមរៈ សិរីមន្ត បានសន្យាថា នឹងបន្តស្វែងរកអ្វីដែលថ្មីចែកជូនបងប្អូនទស្សនិកជន ជាបន្តបន្ទាប់ ។

កុំភ្លេចចូលរួមទស្សនា MV ចម្រៀងទោលរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ទាំងអស់គ្នា ដើម្បីទទួលបាននូវរសជាតិថ្មី មិនធ្លាប់មានពីមុនមក៕