* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ម្ចាស់មេដាយមាស កីឡាកអត្តពលកម្មអាមេរិក Koech ត្រូវដកបញ្ឈរជើង ៣ឆ្នាំ ក្រោយរកឃើញសារធាតុហាមឃាត់

11-08-2026 11:05

(បរទេស)៖ ម្ចាស់មេដាយមាសកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ Jonah Koech ត្រូវបានទីភ្នាក់ងារ ប្រយុទ្ធប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាសហរដ្ឋអាមេរិក (USADA) ដកបញ្ឈរជើង ៣ឆ្នាំ តាមរយៈការពិនិត្យឈាមរកឃើញសារធាតុហាមឃាត់។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករបវ័យ ២៩ឆ្នាំសញ្ជាតិអាមេរិករូបនេះ ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ នៅក្នុងកម្មវិធី Diamond League ធ្វើឡើងនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅ

US Anti-Doping Agency (USADA) បានឱ្យដឹងថា អត្តសញ្ញាណរបស់ Koech ត្រូវបានហាមឃាត់ តាមរយៈលទ្ធផលធ្វើតេស្តឈាមនៅលើជីវប្រវត្តិដែលបានចុះក្នុងលិខិតឆ្លងដែន បើទោះបីជាគ្មានលទ្ធផលវិជ្ជមានពីការធ្វើតេស្តក៏ដោយ។

ទោះជាយ៉ាងណា ការប្រកួតរបស់គាត់ទាំងអស់ត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្នសិន ក្រោយពេលរូបលោកបានទទួលនូវការព្រមាន និងពិន័យខាងលើនេះ៕