* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

សិស្ស ៤រូប របស់សាលាអន្តរជាតិ «ស៊ីអាយអេ ហ្វឺសត៍» ដណ្ដើមបានជយលាភីលេខ១ ពីការប្រកួតប្រជែងកិច្ចការស្រាវជ្រាវក្នុងកម្មវិធី «Global Link Singapore» នៅសិង្ហបុរី

11-08-2026 13:45

(ភ្នំពេញ)៖ តាមរយៈគម្រោងស្រាវជ្រាវក្រោមប្រធានបទ «ការជះឥទ្ធិពលនៃប្រព័ន្ធដាក់ពិន្ទុលើទស្សនផ្ទាល់ខ្លួន របស់យុវជន The Impact of Grading Systems on Adolescent Self-Concept» ប្អូនៗសិស្សានុសិស្ស ចំនួន ៤ រូប នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដណ្ដើមបានជយលាភីលេខ១ ពីការប្រកួតប្រជែងកិច្ចការស្រាវជ្រាវក្នុងកម្មវិធី Global Link Singapore ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ Nanyang Technological University (NTU)។

សិស្សជ័យលាភីទាំង៤រូបនោះរួមមានយុវតី អេង សិរីវត្ថិ, យុវតី រាជ ដាលីស, យុវតី ភ័ក្រ្ត ដាលីស និងយុវតី ជា សិត​ការណ៍ ដែលពួកគេជាសិស្សកម្រិតមធ្យមសិក្សានៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ។

លោកស្រី Joyce Ira Yarza ដែលជានាយិកាកម្រិតអនុវិទ្យាល័យ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ ហើយជាគ្រូបង្គោលដែលបានអមដំណើរសិស្សទៅចូលរួមក្នុងការប្រកួត បានបង្ហាញពីក្ដីរំភើបរីករាយ ដែលសិស្សានុសិស្សរបស់សាលាអាចចូលរួមប្រកួត ក្នុងកម្រិតអន្តរជាតិនេះបាន ហើយថែមទាំងដណ្ដើមបានជោគជ័យទៀត។ គោលបំណងនៃការលើកទឹកចិត្តឱ្យសិស្ស ចូលរួមក្នុងការប្រកួតប្រជែងនេះ គឺដើម្បីធ្វើឱ្យសិស្សអាចសិក្សានូវចំណេះដឹងថ្មីៗ ជាច្រើនបន្ថែមទៀត និងឱ្យពួកគេបាន មើលឃើញនូវសក្ដានុពលរបស់ខ្លួន ក្នុងនាមជាផ្នែកមួយនៃដំណោះស្រាយបញ្ហាជាសកល ហើយលើសអំពីកិច្ចការស្រាវជ្រាវ និងការធ្វើបទបង្ហាញ លោកស្រីនាយិកាបានបញ្ជាក់ថា ប្អូនៗសិស្សានុសិស្សរបស់យើង ក៏បានចងមិត្តភាពជាមួយនឹងបណ្ដាយុវជនមកពីប្រទេសផ្សេងៗទៀត ដែលពួកគេបានសហការ និងរៀនសូត្រពីគ្នាបានយ៉ាងល្អប្រសើរ។

ពិតមែនហើយ សិស្សដែលបានចូលរួមប្រកួតប្រជែង គឺមកពីបណ្ដាប្រទេសជាច្រើនដូចជាកម្ពុជា, សិង្ហបុរី, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ជប៉ុន និងចក្រភពអង់គ្លេសជាដើម។

ភាពជោគជ័យជាបន្តបន្ទាប់ដែល ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានរហូតមកដល់ពេលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង របស់ប្អូនៗសិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងជាពិសេសអ្វីដែលមិនអាចខ្វះបាននោះ គឺការគាំទ្រ គ្រប់បែបយ៉ាងរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និង សម្ភារៈដល់ការសិក្សារបស់បុត្រធីតា។ ស៊ី អាយ អេ ហ្វឺសត៍ ដើរបាន ២២ឆ្នាំហើយ ដោយមោទនភាពនិងបន្តដំណើរទៅមុខ ២២ឆ្នាំទៀត ដោយភាពជឿជាក់។ សូមអរគុណចំពោះជម្រើសដ៏ល្អរបស់លោកអ្នក!៕