អបអរសាទរខួបគម្រប់ ១០ឆ្នាំរបស់ក្រុមហ៊ុន TODAY internet ដោយបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ

11-08-2026 15:55

(ភ្នំពេញ)៖ ក្រុមហ៊ុន «TODAY Communication Co.,Ltd” ឬ “TODAY internet» ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតកម្រិតខ្ពស់សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១០ឆ្នាំរបស់ខ្លួននៅថ្ងៃនេះ។ ក្រុមហ៊ុនដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយស្នាដៃកូនខ្មែរនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការតភ្ជាប់អ្នកប្រើប្រាស់ អាជីវកម្ម និងសហគមន៍នានាទូទាំងប្រទេសកម្ពុជា តាមរយៈសេវាអុីនធឺណិតប្រកបដោយគុណភាព និងដំណោះស្រាយតភ្ជាប់ឌីជីថលប្រកបដោយភាពច្នៃប្រឌិត។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ TODAY internet បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបានបន្តវិនិយោគឥតឈប់ឈរលើបណ្តាញ បច្ចេកវិទ្យា ធនធានមនុស្ស និងបទពិសោធន៍របស់អតិថិជន ដើម្បីក្លាយជាដៃគូផ្តល់សេវាតភ្ជាប់បណ្តាញដ៏គួរឱ្យទុកចិត្តសម្រាប់គេហដ្ឋាន អាជីវកម្ម និងស្ថាប័ននានា។

លោក ម៉េង សុងកេង នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន TODAY internet បានមានប្រសាសន៍ថា ភាពជោគជ័យរបស់ក្រុមហ៊ុនគឺមិនអាចកាត់ផ្តាច់បានពីការជឿជាក់ និងការគាំទ្រពីសំណាក់អតិថិជនឡើយ។ លោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនទាំងអស់ដែលបានជ្រើសរើស TODAY internet និងបានអនុញ្ញាតឱ្យក្រុមហ៊ុនក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាអាជីវកម្មរបស់ពួកគេ។ បច្ចុប្បន្ន TODAY internet កំពុងផ្តល់ជូនសេវាអុីនធឺណិតគ្របដណ្តប់តាមបណ្តារាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ការប្តេជ្ញាចិត្តនេះបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការបន្តពង្រីក និងផ្តល់សេវាល្អបំផុតដល់ប្រជាជនកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number ០៧០ ២១ ៥៥ ៧៧ ឬតាមរយៈ Facebook Messenger «TODAY Internet»; Cool App និង Telegram https://t.me/TODAYSupport ឬគេហរទំព័រផ្លូវការ www.today.com.kh