Pogba រំពឹងបញ្ចប់កិច្ចសន្យាជាមួយក្លិប Monaco មុនកាលកំណត់ ដ្បិតទើបលេងបាន ៦ប្រកួតប៉ុណ្ណោះ
12-08-2026 14:12
(បរទេស)៖ ខ្សែបម្រើ Paul Pogba ត្រូវបានគេគិតថា នឹងចាកចេញពីក្លិបបារាំង AS Monaco តាមរយៈការចរចាបញ្ចប់កិច្ចសន្យាដែលអាចទៅរួចនាពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Pogba ទើបតែចូលលេងបាន ៦លើកប៉ុណ្ណោះសម្រាប់ Monaco គិតចាប់តាំងពីចូលរួមនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសន្យាដែលមានរយៈពេល ២ឆ្នាំ។
តារា World Cup ជាមួយក្រុមមាន់គកបារាំងកាលឆ្នាំ២០១៨ បានចូលរួមជាមួយក្រុមលេងនៅ Ligue 1 កាលរដូវក្តៅមុន បន្ទាប់ពីទើបរួចផុតបម្រាមដកបញ្ឈរជើងទាក់ទងនឹងសារធាតុហាមឃាត់ក្នុងកីឡា។ Pogba បានចុះកិច្ចសន្យា ២ឆ្នាំដែលនឹងផុតសុពលភាពនាបំណាច់រដូវកាលឆ្នាំ២០២៦-២៧ នេះ។
ក៏ប៉ុន្តែប្រភពជិតស្និទ្ធនឹង Pogba បានលួចបង្ហើបប្រាប់ BBC Sport ថា កិច្ចពិភាក្សា ដើម្បីបញ្ចប់កិច្ចសន្យាមុនកាលកំណត់បានកំពុងធ្វើឡើង ជាមួយនឹងក្តីរំពឹងទទួលបានជោគជ័យឆាប់ៗនេះដែរ។
ទោះជាយ៉ាងណា Monaco មិនទាន់មានមតិយោបល់ណាមួយឡើយ ចំពោះរឿងនេះ។
Pogba បានចាប់ផ្តើមរដូវកាលដំបូងជាមួយ Monaco ដែលញាំញីទៅដោយរបួស ជាហេតុចូលលេងបានតែ ៦ប្រកួតប៉ុណ្ណោះ ប៉ុន្តែអតីតខ្សែបម្រើថ្លៃជាងគេរបស់ក្លិប Manchester United រូបនេះប្តេជ្ញាចិត្តចូលលេងបានទៀងទាត់នៅរដូវកាលថ្មីនេះ៕



