The Mekong Park ៥ ហិកតា កំពុងត្រូវបានអភិវឌ្ឍដោយ បុរី មេគង្គ លែន ក្នុងគម្រោង មេគង្គ ស៊ីធី ដើម្បីលើកកម្ពស់គុណភាពជីវិត និងបទពិសោធរស់នៅបែបទំនើប

12-08-2026 14:41

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានប្រកាសបង្ហាញពីគម្រោងឧទ្យានដ៏ប្រណិត «The Mekong Park» មានទំហំរហូតទៅដល់ ៥ហិកតា ដែលស្ថិតនៅចំកណ្តាលនៃគម្រោង «មេគង្គ ស៊ីធី» មានផ្ទៃដី១០០ ហិកតា ជាប់ដងទន្លេអមសងខាង ផ្តល់ជូននូវបរិយាកាស និងខ្យល់បរិសុទ្ធព្រមទាំងភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅប្រកបដោយសុខដុមរមនា។

ឧទ្យាន The Mekong Park ៥ហិកតា នឹងត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធរស់នៅថ្មីប្លែក និងសម្បូរបែប ដោយបែងចែកចេញជា ៩ តំបន់សំខាន់ៗ រួមមាន៖
The Panorama Zone, Wind Zone, Adventure Zone, Lakeside Zone, The Mekong Clubhouse, Green Zone, Chilling Zone, Joyful Zone,The Lake Zone។

បន្ថែមពីនេះ ឧទ្យាន The Mekong Parkនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងគ្រប់តម្រូវការរបស់ក្រុមគ្រួសារ រាប់ចាប់ពីការកំសាន្ដឥតដែនកំណត់ ការបង្កើតអនុស្សាវរីយ៍រីករាយ និងការសម្រាកលំហែកាយក្នុងបរិយាកាសពណ៌បៃតងស្រស់។ លើសពីនេះ អតិថិជន និងក្រុមគ្រួសារអាចទទួបាននូវបទពិសោធដ៏រំភើប ដូចជាការទទួលទានអាហារនៅភោជនីយដ្ឋានអណ្តែតលើទឹក ការលេងកំសាន្ដរបស់កុមារនៅក្នុងសួនផ្សងព្រេង និងការជិះទូកកាយ៉ាក់ជាដើម។

បុរី មេគង្គ លែន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសាងសង់នូវ ហេដ្ឋារចនាសម្ព័ន្ធ និងគេហដ្ឋានដែលមានម៉ូដរចនាបថស្ថាបត្យកម្មល្អប្រណិតមានគុណភាពខ្ពស់ និងបង្កើតសហគមន៍រស់នៅបែបទំនើប ដែលជួយលើកកម្ពស់គុណភាពជីវិត ផ្តល់នូវបទពិសោធរស់នៅបែបយុគសម័យថ្មីដែលប្រកបទៅដោយឧត្តមភាព កិត្យានុភាព សុខដុមរមនា និងសុខមាលភាពដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់រូប៕

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland
ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29