រថយន្តភីកអាប់ម៉ាស៊ូត JMC Grand Avenue-GL PLUS ជាដៃគូដ៏ស័ក្តិសមសម្រាប់អាជីវកម្ម និងជីវិតប្រចាំថ្ងៃ
12-08-2026 15:19
(ភ្នំពេញ)៖ មិនថាជាការដឹកជញ្ជូនទំនិញញឹកញាប់ជារៀងរាល់ថ្ងៃ ឬតម្រូវការប្រចាំថ្ងៃនៃការដឹកជញ្ជូនកសិផល និងការងារនៅការដ្ឋានសំណង់នោះទេ ម្ចាស់រថយន្តនៅប្រទេសកម្ពុជា តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួនដូចគ្នា៖ តម្លៃប្រេងម៉ាស៊ូតនៅតែបន្តឡើងថ្លៃ ការបញ្ឆេះ និងពន្លត់ម៉ាស៊ីនញឹកញាប់ និងការបើកបរឡើងចំណោតពេលដឹកទំនិញពេញ សុទ្ធតែជាកត្តាធ្វើឱ្យស៊ីប្រេងបំផុត។ បន្ថែមពីនេះ ក្នុងស្ថានភាពផ្លូវដែលមានសភាពលំបាក និងមានក្រលុកច្រើន ធ្វើឱ្យរថយន្តដែលមានកម្លាំងមិនគ្រប់គ្រាន់ ជួបការលំបាកនៅពេលដឹកទំនិញធ្ងន់ និងឡើងចំណោត ដែលបណ្តាលឱ្យការស៊ីប្រេង និងអត្រានៃការខូចខាតមានការកើនឡើងខ្ពស់។
រថយន្តភីកអាប់ម៉ាស៊ូត JMC Grand Avenue-GL PLUS (Diesel Pickup) ដោយពឹងផ្អែកលើគុណសម្បត្តិស្នូលដូចខាងក្រោម បានកំពុងក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលបំពេញបានទាំងតម្រូវការការងារ និងជីវិតប្រចាំថ្ងៃ។
* អត្ថប្រយោជន៍នៃថាមពលម៉ាស៊ីន (Power Advantage)៖
បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.3T PUMA ដែលមានកម្លាំងអតិបរមា 177 សេះ និងកម្លាំងរមួលកំពូល (Peak Torque) 450N·m ភ្ជាប់មកជាមួយប្រអប់លេខអូតូ ZF 8 វគ្គ ព្រមទាំងប្រព័ន្ធប៉ុងពីរ (Part-time 4WD) និងប្រព័ន្ធបូមឯករាជ្យផ្នែកខាងមុខ (Front Double Wishbone Independent Suspension)។ ទោះបីជាត្រូវប្រឈមនឹងការចេញដំណើរញឹកញាប់ ការបើកបរឡើងចំណោតពេលដឹកទំនិញពេញ ឬស្ថានភាពផ្លូវក្រលុកក៏ដោយ ក៏រថយន្តនេះនៅតែអាចផ្តល់នូវកម្លាំងរមួលយ៉ាងខ្លាំងក្លា នៅជុំម៉ាស៊ីនទាប ដោយមិនចាំបាច់ជាន់ហ្គែរខ្លាំង ឬបង្ខំទាញជុំម៉ាស៊ីនខ្ពស់ ដើម្បីទទួលបានកម្លាំងនោះទេ។
នៅពេលដែលជុំម៉ាស៊ីនមានស្ថិរភាព ការស៊ីប្រេងក៏មានកម្រិតទាបទៅតាមនោះដែរ។ ជារឿយៗ បើប្រៀបធៀបជាមួយរថយន្តដែលខ្វះកម្លាំង និងត្រូវពឹងផ្អែកលើការជាន់ហ្គែរខ្លាំង វាអាចសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈបានយ៉ាងពិតប្រាកដ។ ដោយសារម៉ាស៊ីនធ្វើការក្នុងស្ថានភាពស្រាលជាងមុនក្នុងរយៈពេលយូរ ការសឹករឹលក៏ត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យអត្រានៃការជួសជុលធំ និងការផ្លាស់ប្តូរគ្រឿងបន្លាស់ថយចុះផងដែរ។ មិនថាជាការចេញរថយន្តដឹកជញ្ជូនញឹកញាប់ជារៀងរាល់ថ្ងៃ ឬការដឹកទំនិញធ្ងន់ក្នុងរយៈពេលយូរនោះទេ វាសុទ្ធតែអាចនាំមកនូវការសន្សំសំចៃលើការចំណាយប្រកបដោយប្រសិទ្ធភាព។
* កាប៊ីនយានយន្ត និងប្រព័ន្ធសុវត្ថិភាព (Cabin & Safety)៖
ផ្នែកខាងក្នុងរថយន្តបំពាក់នូវអេក្រង់កម្សាន្តថាច់ស្គ្រីនទំហំ 10 អ៊ីញ គាំទ្រការភ្ជាប់ CarPlay/Android Auto ឥតខ្សែ កៅអីស្បែក រួមជាមួយប្រព័ន្ធសោឆ្លាតវៃ (Keyless Entry) និងប៊ូតុងបញ្ឆេះម៉ាស៊ីន (Push Start) ដែលផ្តល់នូវផាសុកភាពដល់ម្ចាស់រថយន្ត ទោះបីជាត្រូវបើកបររយៈពេលយូរក៏ដោយ។ ផ្នែកសុវត្ថិភាពរបស់រថយន្តនេះ ត្រូវបានបំពាក់ជាស្តង់ដារនូវប្រព័ន្ធហ្វ្រាំងទប់លំនឹង ABS/ESP ប្រព័ន្ធតាមដានសម្ពាធសំបកកង់ (TPMS) សេនស័រចូលចតមុខ-ក្រោយ និងកាមេរ៉ាក្រោយ រួមជាមួយមុខងាររក្សា ល្បឿនថេរ (Cruise Control)។ មិនថាក្នុងការបើកបរខ្វាត់ខ្វែងក្នុងទីក្រុង (City traffic) ការធ្វើដំណើរផ្លូវឆ្ងាយ ឬតាមផ្លូវលំនៅជនបទនោះទេ រថយន្តនេះតែងតែផ្តល់នូវការធានាសុវត្ថិភាពគួរឱ្យទុកចិត្ត។
* ភាពបត់បែនតាមស្ថានភាពប្រើប្រាស់ (Multi-scenario Adaptation)៖
ក្នុងនាមជារថយន្តដែលផ្តោតសំខាន់លើកម្លាំងខ្លាំង កម្លាំងរមួលខ្ពស់នៅជុំម៉ាស៊ីនទាប និងសមត្ថភាពផ្ទុកទំនិញដ៏សម្បូរបែបរថយន្ត Grand Avenue-GL PLUS មិនត្រឹមតែអាចបំពេញតម្រូវការដឹកជញ្ជូនទំ និញញឹកញាប់ជារៀងរាល់ថ្ងៃខ្នាតតូចដែលមានភាពបត់បែនប៉ុណ្ណោះទេ ថែមទាំងអាចដោះស្រាយនូវការដឹកជញ្ជូនរបស់កសិករ និងការងារនៅការដ្ឋានសំណង់ ដែលមានទំនិញធំៗផងដែរ។ បើប្រៀបធៀបទៅនឹងរថយន្តដឹកទំនិញប្រភេទធុងបិទជិត ដែលមានទំហំផ្ទុកថេរ ទ្រុងចំហររបស់រថយន្តភីកអាប់នេះ មានភាពបត់បែនជាងក្នុងការផ្ទុកទំនិញគ្រប់ប្រភេទ។
នៅថ្ងៃធ្វើការ វាគឺជាឧបករណ៍ដឹកជញ្ជូនដ៏រឹងមាំសម្រាប់កសិករ និងកម្មករ ចំណែកនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក កាប៊ីនដ៏ធំទូលាយ និងមានផាសុកភាពរបស់វា ក៏អាចបម្រើជាយានជំនិះដ៏ស័ក្តិសមសម្រាប់ការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារផងដែរ ដែលពិតជាស័ក្តិសមនឹងការប្រើប្រាស់មួយរថយន្តមួយសម្រាប់គោលបំណងច្រើន (All-purpose vehicle)។
ក្រៅពីគុណសម្បត្តិផ្ទាល់របស់ផលិតផល ក្រុមហ៊ុន JMC ក៏បានបង្កើតនូវប្រព័ន្ធធានាសេវាកម្មក្រោយពេលលក់យ៉ាងល្អឥតខ្ចោះ នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ អតិថិជនដែលទិញរថយន្ត JMC នឹងទទួលបានការធានាគុណភាពរថយន្តរយៈពេល 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ និងទទួលបានសេវាកម្មថែទាំទូទៅជាមូលដ្ឋានចំនួន 4 ដង ដោយឥតគិតថ្លៃក្នុងរយៈពេល 2 ឆ្នាំដំបូង ដែលធ្វើឱ្យម្ចាស់រថយន្តគ្រប់រូប អាចបើកបរដោយក្តីស្ងប់ចិត្ត និងគ្មានក្តីកង្វល់។
បច្ចុប្បន្ន ភ្នាក់ងារចែកចាយផ្តាច់មុខរបស់ JMC ប្រចាំប្រទេសកម្ពុជា បានបង្កើតទីតាំងលក់ និងផ្តល់សេវាកម្មជា ច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ (Phnom Penh) និងតំបន់ផ្សេងៗទៀត ហើយកំពុងមានគម្រោងបន្តពង្រីកបណ្តាញសេវាកម្មរបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង សៀមរាប និងខេត្តដទៃទៀត ដើម្បីកាត់បន្ថយការចំណាយពេលវេលា និងបញ្ហាលំបាកនានារបស់អតិថិជន ដែលបណ្តាលមកពីបញ្ហារថយន្ត ឱ្យនៅកម្រិតទាបបំផុត។
រថយន្តភីកអាប់ម៉ាស៊ូត JMC Grand Avenue-GL PLUS អាចបំពេញគ្រប់តម្រូវការរបស់លោកអ្នក ដោយធានាបាននូវភាពរឹងមាំក្នុងការងារផ្តល់ភាពសុខស្រួលដល់គ្រួសារ និងសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈបានយ៉ាងពិតប្រាកដ៕



