PSG ក្លាយជាក្រុមទី៤ នៅតំបន់អឺរ៉ុប ដែលបន្តក្តោបក្កាប់ពានបើករដូវកាល Super Cup បាន ២សម័យជាប់គ្នា
13-08-2026 09:38
(បរទេស)៖ Paris St-Germain បានផ្តួលគូប្រជែង Aston Villa ដោយលទ្ធផល ២-១ ដើម្បីបន្តគ្រប់គ្រងពានបើករដូវកាលអឺរ៉ុប UEFA Super Cup 2026 នាយប់មិញនេះនៅប្រទេសអូទ្រីស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ក្រុមជើងឯកលីគ Ligue 1 របស់បារាំងមួយនេះ បានក្លាយជាក្រុមទី៤ ប៉ុណ្ណោះនៅតំបន់អឺរ៉ុប (UEFA) ក្នុងនាមក្រុមដែលគ្រងជើងឯកពាន Super Cup ជាលើកទី២ ជាប់ៗគ្នា បន្ទាប់ពីក្រុម Ajax, AC Milan និង Real Madrid ធ្លាប់ធ្វើបាន។
ទោះជាយ៉ាងណា Aston Villa ក៏ជាក្រុមមកពីលីគ Premier League ទី៣ ផងដែរ ដែលកូនក្រុមរបស់លោក Luis Enrique បានយកឈ្នះក្នុងពានអឺរ៉ុបនាឆ្នាំ២០២៥ និងឆ្នាំ២០២៦ ពោលគឺក្រោយពេលផ្តួល Tottenham Hotspur ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី មុនបន្តយកឈ្នះ Arsenal លើកពាន Champions League ជាលើកទី២ និង Aston Villa នាយប់មិញថែមទៀត។
ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅឯទីក្រុង Salzburg ប្រទេសអូទ្រីសនោះដែរ ខ្សែប្រយុទ្ធអង់គ្លេស វ័យជាង ១៧ឆ្នាំ Brian Madjo បានបង្ហាញខ្លួនលើកដំបូងក្នុងក្រុម Aston Villa ក្រោយរង់ចាំអស់ ៨ខែ ដើម្បីបង្ហាញទេពកោសល្យលើទីលាន ក្រោយផ្ទេរចេញពីក្លិបបារាំង Metz កាលពីអំឡុងខែមករា ឆ្នាំ២០២៦ មក៕



