ផ្លូវការ! Xavi ត្រូវបានតែងតាំងដឹកនាំក្រុមជម្រើសជាតិទឹកក្រូចហូឡង់ ក្រោមកិច្ចសន្យា ៤ឆ្នាំ

13-08-2026 09:53

(បរទេស)៖ លោក Xavi Hernandez អតីតគ្រូបង្វឹកក្លិប FC Barcelona ត្រូវបានផ្តល់សេចក្តីទុកចិត្ត ដឹកនាំក្រុមជម្រើសជាតិបច្ចុរាជទឹកក្រូចហូឡង់ ក្រោមកិច្ចសន្យាដែលមានសុពលភាពរយៈពេល ៤ឆ្នាំ។ នេះបើយោងតាមការចេញ ដោយ BBC។

នេះក៏ជាលើកដំបូងផងដែររបស់ហូឡង់ ដែលបានតែងតាំងអ្នកចាត់ការទូទៅ ក្រៅពីសញ្ជាតិហូឡង់ចូលដឹកនាំជម្រើស ជាតិ បន្ទាប់ពីលោក Ernst Happel សញ្ជាតិអូទ្រីសដែលបានលាឈប់កាលពីឆ្នាំ១៩៧៨ និងជាបទពិសោធន៍ថ្មីផងដែរ សម្រាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៦ឆ្នាំ Xavi។

Xavi បានឈ្នះពានផ្សេងៗជាមួយ FC Barcelona រហូតដល់ទៅ ២៥ពានសរុបឯណោះ កាលពីអំឡុងនៅជាកីឡាករ ដែលត្រូវចូលដឹកនាំហូឡង់ ជំនួសកៅអីគ្រូបង្វឹក Ronald Koeman ដែលបានលាឈប់ បន្ទាប់ពីហូឡង់ហាលអាវពី World Cup 2026 ត្រឹមវគ្គ ៣២ក្រុម ក្រោយចាញ់ម៉ារ៉ុក ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

១ប្រកួតបើកឆាករបស់ Xavi គឺត្រូវដឹកនាំហូឡង់ប្រឈមមុខនឹងឥន្រ្ទីដែកអាល្លឺម៉ង់ ដែលមានលោក Jurgen Klopp ទើបចូលដឹកនាំដូចគ្នា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-27៕