គ្រូពេទ្យ FV ប្រើមនុស្សយន្តវះកាត់យកកូនកណ្តុរមហារីកក្រពេញទីរ៉ូអ៊ីត ដោយជោគជ័យ ជួយអ្នកជំងឺជៀសផុតពីការវះកាត់ពីរដង

13-08-2026 11:30

(វៀតណាម)៖ អ្នកជំងឺមកពីកម្ពុជាម្នាក់បានទទួលជោគជ័យក្នុងការវះកាត់យកកូនកណ្តុរមហារីកក្រពេញទីរ៉ូអ៊ីតចេញ ដោយប្រើប្រាស់ប្រព័ន្ធមនុស្សយន្ត da Vinci Xi នៅមន្ទីរពេទ្យ FV ក្នុងប្រទេសវៀតណាម។ ការវះកាត់ដ៏ទំនើបនេះបានជួយអ្នកជំងឺជៀសវាងការវះកាត់ធំៗចំនួនពីរដង ដែលជាតម្រូវការសម្រាប់ការព្យាបាលតាមវិធីសាស្ត្រប្រពៃណី ដោយសារដុំសាច់ស្ថិតនៅជ្រៅក្នុងស្រទាប់មេឌីអាស្ទីនុមទាំងសងខាងនៃទ្រូង។

អ្នកស្រី K.S អាយុ ៤៧ ឆ្នាំ មកពីកម្ពុជា ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត រួមជាមួយកូនកណ្តុរដែលបានរាលដាលយ៉ាងជ្រៅទៅក្នុងមេឌីអាស្ទីនុមទាំងសងខាង។ មុនពេលមកដល់ប្រទេសវៀតណាម អ្នកស្រីបានទទួលការពិនិត្យនៅមណ្ឌលសុខភាពជាច្រើនក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែបានណែនាំឱ្យធ្វើការវះកាត់ពីរដងដាច់ដោយឡែកពីគ្នា ដោយសារទីតាំងស្មុគស្មាញនៃកូនកណ្តុរ ដែលករណីនេះនឹងបង្កើនហានិភ័យនៃផលវិបាក និងពន្យារពេលការព្យាបាល។

បន្ទាប់ពីវាយតម្លៃរូបភាព និងពិគ្រោះយោបល់ជាមួយអ្នកឯកទេសរួចមកបណ្ឌិត វេជ្ជបណ្ឌិតឯកទេស២ ដាំង ឌីញមិញថាញ់ ប្រធានមជ្ឈមណ្ឌលវះកាត់មនុស្សយន្ត FV da Vinci និងជាប្រធានផ្នែកវះកាត់ទ្រូង បានវាយតម្លៃថានេះជាករណីដ៏លំបាកមួយ។ មិនត្រឹមតែកូនកណ្តុរមានទីតាំងនៅជ្រៅក្នុងប្រហោងទ្រូងប៉ុណ្ណោះទេ កូនកណ្តុរជាច្រើនមានទំហំធំជាង ៣សង់ទីម៉ែត្រ ថែមទាំងដោយសារតែពួកវាត្រូវបានចែកចាយនៅសងខាងនៃមេឌីអាស្ទីនុម- តំបន់ដែលពិបាកចូលទៅដល់សូម្បីតែការវះកាត់ដោយប្រើអង់ដូស្កុបក៏ដោយ។

លើសពីនេះទៅទៀត ចំពោះជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ប្រសិនបើកូនកណ្តុរដែលរាលដាលមិនត្រូវបានព្យាបាលទាំងស្រុង ប្រសិទ្ធភាពនៃការព្យាបាលជាមួយអ៊ីយ៉ូតវិទ្យុសកម្មនឹងរងផលប៉ះពាល់។ ដូច្នេះ ករណីនេះទាមទារភាពជាក់លាក់ស្ទើរតែដាច់ខាតនៅក្នុងនីតិវិធីវះកាត់នីមួយៗ។
* ការវះកាត់ដោយមនុស្សយន្ត៖ នីតិវិធីវះកាត់តែមួយដើម្បីយកកូនកណ្តុរមហារីកចេញពីសងខាងនៃទ្រូង
លោកវេជ្ជបណ្ឌិត ថាញ់ បានពន្យល់ថា «ប្រសិនបើយើងធ្វើការវះកាត់តាមវិធីធម្មតា វាស្ទើរតែប្រាកដជាត្រូវបែងចែកជាពីរផ្នែកដាច់ដោយឡែកពីគ្នា»។ តែ ជំនួសឲ្យការធ្វើតាមវិធីសាស្ត្រប្រពៃណី ក្រុមគ្រូពេទ្យបានសម្រេចចិត្តជ្រើសរើសយកដំណោះស្រាយដ៏ក្លាហានជាងនេះ។ កូនកណ្តុរទាំងមូលនៅសងខាងនៃប្រហោងទ្រូងត្រូវបានយកចេញក្នុងការវះកាត់តែមួយដោយប្រើដៃមនុស្សយន្តកម្រិតខ្ពស់។

«ការវះកាត់ដោយមនុស្សយន្តអនុញ្ញាតឱ្យមានការរៀបចំដែលអាចបត់បែនបាននៅក្នុងកន្លែងចង្អៀត ដោយចូលទៅកាន់តំបន់ជ្រៅៗដោយមានភាពជាក់លាក់ខ្ពស់ វិធីនេះអនុញ្ញាតឱ្យយើងយកកូនកណ្តុរទាំងអស់ចេញក្នុងការវះកាត់តែមួយ» លោកវេជ្ជបណ្ឌិត ថាញ់ ពន្យល់។

បើប្រៀបធៀបទៅនឹងការវះកាត់បើកចំហ ដៃមនុស្សយន្តអាចបង្វិល លាតនិងពត់បាន ៥៤០ដឺក្រេ ជាមួយនឹងភាពបត់បែន និងសមត្ថភាពបត់បែនជ្រៅនៅក្នុងចន្លោះតូចចង្អៀតនៃប្រហោងទ្រូង។ រូបភាពពីកាមេរ៉ា 3D ត្រូវបានពង្រីក ១០ដង ដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមើលឃើញយ៉ាងច្បាស់សូម្បីតែរចនាសម្ព័ន្ធតូចបំផុត ដោយហេតុនេះអាចឱ្យមានការដកកូនកណ្តុរចេញបានយ៉ាងច្បាស់លាស់។ នេះអនុញ្ញាតឱ្យក្រុមព្យាបាលរបួសទាំងសងខាងនៃមេឌីអាស្ទីនុមក្នុងពេលដំណាលគ្នា នេះពិបាកអនុវត្តបើប្រើវិធីសាស្ត្រអង់ដូស្កុបធម្មតា។ ជាពិសេស មនុស្សយន្តនេះអនុញ្ញាតឱ្យចូលដំណើរការបានតាមរយៈស្នាមវះត្រឹមតែ ៨មីលីម៉ែត្រប៉ុណ្ណោះដោយហេតុនេះជៀសវាងស្លាកស្នាមធំៗ ដែលជាបញ្ហាទូទៅមួយនៅក្នុងការវះកាត់បែបប្រពៃណី។

បន្ទាប់ពីការវះកាត់ជាងពីរម៉ោង កូនកណ្តុរទាំងអស់ដែលសង្ស័យថាមានការរីករាលដាលត្រូវបានយកចេញ។ អ្នកស្រី K.S បាននិយាយថាគាត់មិនមានការឈឺចាប់ច្រើនទេ ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ បន្ទាប់ពីរយៈពេលពីរថ្ងៃ អាចបន្តសកម្មភាពស្ទើរតែធម្មតាវិញ។

យោងតាមលោកវេជ្ជបណ្ឌិត ថាញ់ ក្នុងការព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ការវះកាត់យកកូនកណ្តុរដែលសង្ស័យចេញឲ្យបានហ្មត់ចត់ គឺមានសារៈសំខាន់ណាស់ ពីព្រោះប្រសិនបើមានកូនកណ្តុរណាមួយនៅសល់ប្រសិទ្ធភាពនៃការព្យាបាលជាបន្តបន្ទាប់ ដូចជាការប្រើប្រាស់អ៊ីយ៉ូតវិទ្យុសកម្ម នឹងត្រូវរងផលប៉ះពាល់។ «យើងមិនត្រឹមតែព្យាបាលជំងឺនេះប៉ុណ្ណោះទេ យើងក៏តែងតែពិចារណាលើគុណភាពជីវិតបន្ទាប់ពីការវះកាត់ផងដែរ ចាប់ពីកម្រិតនៃការឈឺចាប់ និងពេលវេលានៃការជាសះស្បើយរហូតដល់កត្តាសោភ័ណភាព» ប្រធាននាយកដ្ឋានបានសង្កត់ធ្ងន់បន្ថែម។

* បច្ចេកវិទ្យាវះកាត់ដោយមនុស្សយន្តកំពុងក្លាយជាជម្រើសដ៏ពេញនិយមកាន់តែខ្លាំងឡើងសម្រាប់អ្នកជំងឺ
បច្ចុប្បន្ន ការវះកាត់ដោយមនុស្សយន្តត្រូវបានអនុវត្តនៅមន្ទីរពេទ្យ FV លើជំនាញជាច្រើនដូចជា ជំងឺប្រព័ន្ធទឹកនោម ជំងឺក្រពះពោះវៀនការវះកាត់ទ្រូង និងជំងឺរោគស្ត្រី ជាមួយនឹងជួរកម្មវិធីដែលកំពុងពង្រីកឥតឈប់ឈរ។

ប្រសិទ្ធភាពនៃការព្យាបាលមិនត្រឹមតែអាស្រ័យទៅលើបច្ចេកវិទ្យាប៉ុណ្ណោះទេ វាក៏កើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងឯកទេសផ្សេងៗគ្នាផងដែរ រួមផ្សំជាមួយនឹងបទពិសោធន៍របស់ក្រុមវះកាត់ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ។ ដោយនោះ ករណីស្មុគស្មាញជាពិសេសនៅក្នុងតំបន់ដែលមានបញ្ហាកាយវិភាគសាស្ត្រ មានជម្រើសព្យាបាលដែលងាយនឹងឈ្លានពានតិចតួចបំផុត ដែលនៅតែធានាបាននូវការជាសះស្បើយពេញលេញ។

ការវះកាត់ដោយមនុស្សយន្តផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺ ដូចជាកាត់បន្ថយការឈឺចាប់ក្រោយការវះកាត់ ពេលវេលាស្តារឡើងវិញខ្លីជាងមុន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្លីជាងមុន និងកាត់បន្ថយស្លាកស្នាម។ នេះក៏ជាមូលហេតុដែលអ្នកជំងឺកាន់តែច្រើនឡើងៗកំពុងជ្រើសរើសវិធីសាស្ត្រនេះសម្រាប់បទពិសោធន៍នៃការព្យាបាលដែលទន់ភ្លន់ និងមានសុវត្ថិភាពជាងមុន។

ដើម្បីកំណត់ពេលណាត់ជួបសម្រាប់ការពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាតាមរយៈលេខទូរសព្ទ (+855) 23 211 777 ឬខ្សែទូរសព្ទលេខ (+855) 89 999 345៕