១២ ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ នៅលើទំហំផ្ទៃសរុប ១៨៩ ម៉ែត្រការ៉េនៅកោះពេជ្រ ដែល «Taiwan Select» នាំមកកាន់ទីផ្សារឧស្សាហកម្មកម្ពុជា

13-08-2026 17:35

(ភ្នំពេញ)៖ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ២០២៦ (CIMIF 2026) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មឧស្សាហកម្មអន្តរជាតិ ដ៏សំខាន់មួយនៅកម្ពុជា ដែលផ្តោតលើវិស័យគ្រឿងយន្ត ឧបករណ៍ស្វ័យប្រវត្តិកម្ម ម៉ាស៊ីនឧបករណ៍កាត់ដែក បច្ចេកវិទ្យាកែច្នៃលោហៈ និងបច្ចេកវិទ្យាផលិតកម្មពាក់ព័ន្ធផ្សេងៗ។ ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អន្តរជាតិ ក្នុងការផ្លាស់ប្តូរចំណេះដឹង បង្កើតកិច្ចសហប្រតិបត្តិការ និងពង្រីកឱកាសអាជីវកម្មក្នុងវិស័យផលិតកម្មនៅកម្ពុជា។ ក្រោមការរៀបចំរបស់សមាគមពាណិជ្ជករគ្រឿងយន្តនៃទីក្រុងតៃប៉ិ ឆ្នាំនេះ បានប្រមូលផ្តុំសហគ្រាសតៃវ៉ាន់ចំនួន ១២ក្រុមហ៊ុន មកតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យារបស់ខ្លួន ដែលមានចំនួន ២១ស្តង់នៅលើទំហំផ្ទៃសរុប១៨៩ ម៉ែត្រការ៉េ។

ជាពិសេសក៏មានការរៀបចំផ្សព្វផ្សាយ (Value-Added Promotion) ដើម្បីលើកកម្ពស់ការទទួលស្គាល់ម៉ាក និងពង្រឹងវិស័យឧស្សាហកម្មគ្រឿងយន្ត និងដំណោះស្រាយផលិតកម្មឆ្លាតវៃរបស់តៃវ៉ាន់ នៅក្នុងទីផ្សារកម្ពុជា ក៏ដូចជាជំរុញឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ទីផ្សារឧស្សាហកម្មផលិតកម្មកម្ពុជា៖ ការលើកកម្ពស់ និងធ្វើទំនើបកម្មឧស្សាហកម្ម បង្កើតឱកាសថ្មីសម្រាប់ការផលិតឆ្លាតវៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍ និងការធ្វើទំនើបកម្មឧស្សាហកម្ម ដោយវិស័យផលិតកម្មកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបែបសម័យដើម ទៅកាន់ឧស្សាហកម្មដែលមានភាពចម្រុះ និងមានតម្លៃបន្ថែមខ្ពស់ជាងមុន។ ជាមួយនឹងការបន្តកើនឡើងនៃការវិនិយោគពីបរទេស និងការពង្រឹងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ឧស្សាហកម្មដូចជា ផលិតកម្មគ្រឿងបន្លាស់រថយន្ត ការផលិតគ្រឿងអេឡិចត្រូនិក ការកែច្នៃលោហៈ ការកែច្នៃម្ហូបអាហារ និងឧស្សាហកម្មវេចខ្ចប់ កំពុងបន្តរីកចម្រើន។ ការរីកចម្រើននេះបានជំរុញឱ្យមានតម្រូវការកាន់តែច្រើន ពីសហគ្រាសលើផ្នែកគ្រឿងយន្ត បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ការកែច្នៃដែលមានភាពជាក់លាក់ខ្ពស់ និងគ្រឿងបន្លាស់ឧស្សាហកម្មដែលមានគុណភាពខ្ពស់។ កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងតំបន់អាស៊ាន ដែលមានសក្តានុពលខ្ពស់ក្នុងការតភ្ជាប់ទីផ្សារក្នុងតំបន់។ តម្រូវការលើការធ្វើបច្ចុប្បន្នភាពឧបករណ៍ផលិតកម្ម និងការអនុវត្តផលិតកម្មឆ្លាតវៃ ដែលកើតចេញពីការធ្វើទំនើបកម្មឧស្សាហកម្ម កំពុងបង្កើតឱកាសទីផ្សារថ្មីៗសម្រាប់អ្នកផ្គត់ផ្គង់គ្រឿងយន្ត និងបច្ចេកវិទ្យាផលិតកម្មរបស់តៃវ៉ាន់។

ចំណុចលេចធ្លោរបស់ Taiwan Select Pavilion៖ កន្លែងតាំងបង្ហាញតែមួយ អាចបង្ហាញពីសមត្ថភាពម៉ាស៊ីនឧស្សាហកម្ម និងការផលិតឆ្លាតវៃរបស់តៃវ៉ាន់ Taiwan Select Pavilion នៅក្នុងពិព័រណ៍ CIMIF 2026 នឹងបង្ហាញនូវបច្ចេកវិទ្យាឈានមុខរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីនតៃវ៉ាន់ សម្រាប់ការប្រើប្រាស់ក្នុងវិស័យផលិតកម្មផ្សេងៗ ដោយផ្តោតលើការតាំងបង្ហាញសំខាន់ៗចំនួន ៣៖
* គ្រឿងម៉ាស៊ីនឧបករណ៍ និងការកែច្នៃ៖ គ្រឿងម៉ាស៊ីន CNC ឧបករណ៍កែច្នៃលោហៈ ឧបករណ៍កាត់ និងបច្ចេកវិទ្យាកែច្នៃពាក់ព័ន្ធផ្សេងៗ
* ស្វ័យប្រវត្តិកម្មឆ្លាតវៃ និងកម្មវិធីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម៖ ឧបករណ៍ស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម ការផលិតឆ្លាតវៃ និងដំណោះស្រាយបង្កើនប្រសិទ្ធភាពផលិតកម្ម។
* គ្រឿងបន្លាស់ម៉ាស៊ីន និងបច្ចេកវិទ្យាផលិតកម្ម៖ គ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ គ្រឿងបង្គុំ និងផលិតផលសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ។

ពន្លាតៃវ៉ាន់ ជាតំបន់ដ៏មានសកម្មភាពបន្ថែមតម្លៃខ្ពស់ (Taiwan Pavilion Value-Added Activity Zone)
ដើម្បីបង្កើនបទពិសោធន៍នៃការទស្សនា និងលើកកម្ពស់គុណភាពនៃអាជីវកម្មររវាងអ្នកទិញ និងអ្នកលក់ Taiwan Select Pavilion បានរៀបចំជាពិសេសនូវ Value-Added Activity Zone ដែលផ្តល់ជូននូវសេវាកម្មពិសេសជាច្រើនដូចជា៖ ផ្ទាំងអេក្រង់ LED ទំហំធំ ត្រូវបានដំឡើងនៅច្រកចូល ដើម្បីបង្ហាញវីដេអូផលិតផល និងការណែនាំអំពីក្រុមហ៊ុននិងម៉ាកយីហោដែលចូលរួមក្នុងកម្មវិធី។ ក្នុងគោលបំណងជួយឱ្យអ្នកទិញអាចយល់បានយ៉ាងឆាប់រហ័សអំពីទិដ្ឋភាពទូទៅនៃផលិតផលនៅក្នុង Taiwan Pavilion។ តំបន់អាជីវកម្ម B2B ត្រូវបានរៀបចំឡើងនៅក្នុង Pavilion ដោយមានអ្នកបកប្រែជំនាញដែលអាចប្រើប្រាស់ភាសា អង់គ្លេស / ចិន / ខ្មែរ ដើម្បីធានាឱ្យការទំនាក់ទំនងអំពីតម្រូវការ ទិញលក់មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។ លើសពីនេះ តំបន់នេះតាំងបង្ហាញផលិតផលដែលគុណភាពខ្ពស់ ត្រូវបានរៀបចំនៅទីតាំងសំខាន់ក្នុង Pavilion ដោយដាក់បង្ហាញផលិតផលតំណាងរបស់ក្រុមហ៊ុននីមួយៗ ដើម្បីឱ្យអ្នកទិញអាចពិនិត្យ ប្រៀបធៀប និងវាយតម្លៃផលិតផលបានដោយផ្ទាល់។

ឧស្សាហកម្មគ្រឿងម៉ាស៊ីន របស់តៃវ៉ាន់ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ដោយមានភាពលេចធ្លោផ្នែកផលិតដ៏មានគុណភាពខ្ពស់ គុណយតម្លៃល្អឥតខ្ចោះ ការច្នៃប្រឌិតបច្ចេកវិទ្យា និងសមត្ថភាពកែច្នៃផលិតផលតាមតម្រូវការរបស់អតិថិជន។ Taiwan Select Pavilion សូមគោរពអញ្ជើញអ្នកជំនាញគ្រប់វិស័យនៅកម្ពុជារួមមាន៖ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនគ្រឿងម៉ាស៊ីន និងឧបករណ៍ រួមបញ្ចូលប្រព័ន្ធស្វ័យប្រវត្តិកម្ម រោងចក្រផលិត OEM/ODM និងភ្នាក់ងារចែកចាយឧបករណ៍ឧស្សាហកម្ម មកចូលរួមទស្សនាអោយបានច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ សូមអញ្ជើញមកជួបពិភាក្សាដោយផ្ទាល់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់មកពីប្រទេសតៃវ៉ាន់ និងរួមគ្នាស្វែងរកឱកាសថ្មីៗសម្រាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអាជីវកម្មនាពេលអនាគត។

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) 2026
កាលបរិច្ឆេទពិព័រណ៍: ១៣-១៦ សីហា ឆ្នាំ២០២៦
ទីតាំង: នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
១២ ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍, ២១ ស្តង់់, ទំហំផ្ទៃសរុប ១៨៩ ម៉ែត្រការ៉េ
Taiwan Select Pavillion ស្តង់តាំងបង្ហាញ: លេខស្តង់ ៦៦៦
គាំទ្រដោយ: សមាគមពាណិជ្ជករគ្រឿងយន្តនៃទីក្រុងតៃប៉ិ
Taiwan Pavilion Press Contact: Mr. Ethan Lin (Nexusfairs Asia)
Contact: +886-988262921
Email: [email protected]
Taiwan Pavilion: https://taiwan-pav.com/en/exhibitions/cimif