PSG ត្រូវបានគេព្យាករណ៍ថា នឹងឈ្នះជើងឯក UCL រដូវកាលនេះទៀត
14-08-2026 13:23
(បរទេស)៖ Paris St. Germain របស់បារាំង ត្រូវបានគេទស្សន៍ទាយថា នឹងបន្តឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League 2026-27 នេះថែមទៀត។
បើយោងតាមការព្យាករណ៍ដែលបានចេញផ្សាយនៅលើឆាណែល telegram របស់ UEFA ផ្ទាល់តែម្តងបានបង្ហាញថា PSG អតីតជើងឯក ២លើកជាប់គ្នារួចមកហើយនោះ មានភាគរយដល់ទៅ ១៥% ច្រើនជាងគេ។
ទន្ទឹមគ្នានោះ Real Madrid តាមពីក្រោយ ក្នុងនាមម្ចាស់ជើងឯក ១៥សម័យកាល មាន ១៤% ស្មើនឹង Bayern Munich ដែរ នៅពេល Arsenal ក្រុមរងជើងឯករដូវកាលមុន និង Manchester City មាន ១៣% ដូចគ្នា។
ប្រសិនបើពិតមែន នោះ PSG នឹងធ្វើបានដូច Real Madrid របស់អេស្ប៉ាញ ដែលធ្លាប់ឈ្នះ ៣លើកជាប់ៗគ្នាកាលឆ្នាំ២០១៦-២០១៧ និងឆ្នាំ២០១៨ ស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹក Zinedine Zidane៕




