ដំណឹងល្អ! សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០០កន្លែង ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
14-08-2026 16:14
(កណ្តាល)៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (Samdech Preah Mahasangharajah BOUR KRY University) បានប្រកាសចាប់ផ្តើមទទួលចុះឈ្មោះសិស្ស-និស្សិតឲ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះតទៅ ដោយមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% (រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ) ចំនួន ៥០០កន្លែង លើកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។
មុខជំនាញថ្នាក់បរិញ្ញាបត្រទាំង៣២។ សាកលវិទ្យាល័យមានបើកបង្រៀនមុខជំនាញយ៉ាងសម្បូរបែបសម្រាប់ជ្រើសរើស រួមមាន៖
+ ភាសា និងសង្គមសាស្ត្រ៖ ប្រវត្តិសាស្ត្រខ្មែរ, អក្សរសាស្ត្រខ្មែរ, ភាសាអង់គ្លេស, ភាសាចិន, ភាសាបារាំង, សង្គមវិទ្យា, វិទ្យាសាស្ត្រនយោបាយ, នីតិរដ្ឋបាលសាធារណៈ, នីតិឯកជន, ទស្សនវិជ្ជាពុទ្ធសាសនា។
+ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ បរិស្ថានវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ, ភូមិវិទ្យា និងរៀបចំដែនដី, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា។ វិស្វកម្ម និងស្ថាបត្យកម្ម៖ វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី, ស្ថាបត្យកម្ម, វិស្វកម្មអភិវឌ្ឍន៍ជនបទ, កសិកម្ម, អភិវឌ្ឍន៍សហគមន៍។
+ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច, សេដ្ឋកិច្ច, សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ, គណនេយ្យ និងហិរញ្ញវត្ថុ, ធនាគារ និងហិរញ្ញវត្ថុ, ពន្ធដារ និងគយ, គ្រប់គ្រងធុរកិច្ច, សហគ្រិនភាព និងភាពជាអ្នកដឹកនាំ, ពាណិជ្ជកម្មអន្តរជាតិ។
លក្ខខណ្ឌ និងឯកសារតម្រូវសម្រាប់ការចុះឈ្មោះជាសមណនិស្សិត ឬនិស្សិតត្រូវមាន៖
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល (ឆ្នាំទី១)
- សំបុត្រកំណើត
- រូបថត ៤x៦ ចំនួន ០៨សន្លឹក
ព័ត៌មានទំនាក់ទំនង និងទីតាំង
អាសយដ្ឋាន៖ វត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
លេខទូរស័ព្ទទំនាក់ទំនង៖
089 29 69 88 / 088 81 666 93 / 096 42 42 277
គេហទំព័រ៖ WWW.SBKU.EDU.KH
ទំព័រហ្វេសប៊ុក៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ។
សូមជម្រាបថា សាកលវិទ្យាល័យទទួលចុះឈ្មោះតែមួយដងក្នុងមួយឆ្នាំសិក្សា ហើយនិស្សិតនឹងទទួលបានឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស។ ជាក់ស្តែង សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យដៃគូនៅចិន ម៉ាឡេស៊ី ជាដើម ហើយក៏ត្រៀមបញ្ជូននិស្សិតទៅបន្តការសិក្សានៅដើមខែកញ្ញាខាងមុខនេះ ទៅសាធារណរដ្ឋប្រជាមានិតចិនផងដែរ ៕























