ក្រោយគ្មានក្លិបលេង អតីតតារាជើងស៊ុត Sancho មានបំណងផ្លាស់ទៅលេងនៅបរទេសវិញ

15-08-2026 09:49

(បរទេស)៖ ខ្សែប្រយុទ្ធស្លាបអង់គ្លេស Jadon Sancho ត្រូវបានគេជឿជាក់ថា មានទំនោរចង់ផ្លាស់ទៅលេងនៅក្លិបក្រៅស្រុក បើទោះបីជាមានក្លិបនៅក្របខណ្ឌ Premier League ចាប់អារម្មណ៍រូបគេក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បច្ចុប្បន្នកីឡាករវ័យ ២៦ឆ្នាំរូបនេះ បានកំពុងទំនេរដោយគ្មានក្លិបលេង (free agent) បន្ទាប់ពីកិច្ចសន្យាចាស់ជាមួយក្លិបបិសាចក្រហម Manchester United ផុតកំណត់មានរយៈពេល ៦សប្តាហ៍មកនេះ។

នៅចាំបានថា Sancho ដែលបរាជ័យទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកាលផ្តាច់ព្រ័ត្រ Euro 2020 ធ្លាប់បានចូលលេង ២៣លើកជាមួយតោកំណាចអង់គ្លេស ដោយស៊ុតបាន ៣គ្រាប់ផងដែរ។

Sancho ដែលជាកីឡាករមានភាពលេចធ្លោខ្លាំងតាំងពីលេងនៅក្លិបអាល្លឺម៉ង់ Bourussia Dortmund ដែលបង្ហាញខ្លួនបាន ១៥៨លើក ពីការរួមក្រុមចំនួន ២លើកកន្លងមក។

ក្រោយមករូបគេបានផ្លាស់មកទឹកដី Old Trafford ក្នុងក្លិប Man Utd ដោយមានតម្លៃខ្លួន ៧៣លានផោនពី Dortmund កាលឆ្នាំ២០២១ បានព្រលយថា មានបំណងទៅលេងនៅបរទេស ក្រៅពីអង់គ្លេស ជាមួយនឹងជម្រើសផ្សេងៗទៀត។

Sancho បានកំពុងហ្វឹកហាត់ដាច់ដោយឡែកនៅទីលាន Flixton ទីតាំងរបស់ non-league ដើម្បីរក្សាកាយសម្បទា ត្រៀមបើករដូវកាលថ្មីឆ្នាំ២០២៦-២៧៕