ក្លិបអ៊ុយក្រែន Shakhtar ចង់យកកីឡដ្ឋាន Chelsea ធ្វើជាទីតាំងប្រកួតពានអឺរ៉ុប UCL រដូវកាលនេះ
15-08-2026 10:28
(បរទេស)៖ ក្លិបបាល់ទាត់ Shakhtar Donetsk នៃលីគកំពូលប្រទេសអ៊ុយក្រែន ដែលបានកំពុងស្ថិតក្នុងសង្រ្គាមរាំរ៉ៃជាមួយរុស្ស៊ីនោះ បានបង្ហាញពីចេតនាចង់យកកីឡដ្ឋាន Stamford Bridge របស់ក្លិបតោខៀវ Chelsea ធ្វើជាទឹកដីរបស់ខ្លួន ដើម្បីប្រកួតពានរង្វាន់ជើងឯកលីគអឺរ៉ុប UEFA Champions League 2026-27។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Shakhtar មិនអាចលេងនៅកីឡដ្ឋាន Donbas Arena របស់ខ្លួនបានឡើយ គិតចាប់តាំងពីឆ្នាំ២០១៤ មក ក្រោយពេលរុស្ស៊ីធ្វើប្រជាមតិជោគជ័យ និងគ្រប់គ្រងទីក្រុង Donetsk ជាស្ថាពរ ដោយបានបង្វែការប្រកួតក្នុងលីគកំពូលរបស់ពួកគេទៅកាន់ទីក្រុង Kyiv និង Lviv និងលេងពានអឺរ៉ុបនៅអាល្លឺម៉ង់ ស្លូវ៉េនី និងប៉ូឡូញជំនួសវិញផងដែរ។
ទោះជាយ៉ាងណា ការចរចាយកកីឡដ្ឋានរបស់ Chelsea ដើម្បីលេងពាន UCL រដូវកាលថ្មីនេះ បានកំពុងធ្វើឡើង នេះបើយោងតាមប្រភពពីក្លិបអ៊ុយក្រែន គ្រាដែល Chelsea ក៏មានទំនោរផ្តល់ជូន ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ប្រមាណ ៤ម៉ឺននាក់។
ប្រភពជាច្រើនបានមើលឃើញថា វាមិនលំបាក ឬក៏ពាក់ព័ន្ធនឹងបញ្ហាលុយកាក់នោះទេរវាងក្លិបទាំងពីរ ដែលធ្លាប់មានទំនាក់ទំនងស្អិតរមួតនឹងគ្នាកន្លងមក តាមរយៈចុះកិច្ចសន្យាយកកីឡាករ Mykhailo Mudryk កាលឆ្នាំ២០២៣ ដោយមានកម្មវិធី Game4Ukraine ផងទៀតនោះ៕



