* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

Arsenal លើកពានបើករដូវកាលលីគអង់គ្លេស FA Community Shields នៅពេលបំបាក់ Man City មិនឱ្យតដៃរួច

17-08-2026 09:24

(បរទេស)៖ ក្រុមកាំភ្លើងធំ Arsenal បានបំបាក់គូប្រជែង មេឃខៀវ Manchester City ដោយលទ្ធផល ៣ទល់នឹង០ ដាច់មិនឱ្យតដៃរួចឡើយ ដើម្បីគ្រងតំណែងជើងឯកពានបើករដូវកាលលីគកំពូលអង់គ្លេស FA Community Shields 2026។

ការប្រកួតនេះដែរ ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Principality ដែលស្ថិតក្នុងប្រទេសវ៉េល នាម៉ោង ៣រសៀលថ្ងៃអាទិត្យ ស្មើនឹងរាត្រីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។

ទោះជាយ៉ាងណា រវាងក្រុមជើងឯក និងជើងឯករងទាំងពីរ មិនត្រូវបានគេរាយការណ៍ពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ ក៏ព្រោះតែនេះជាពានសប្បុរសធម៌ ដែលតែងតែរៀបចំឡើងជារៀងឆ្នាំរបស់អង់គ្លេស ដោយយកក្រុមម្ចាស់ជើងឯកលីគឆ្នាំចាស់ Premier League និងជើងឯកពានលំដាប់ទី២ FA Cup ប៉ុន្តែក្នុងករណីក្រុមតែ ១លើកពានទាំងពីរនេះ គឺជើងឯករងលីគ នឹងត្រូវលេងជំនួសវិញ។

ចំណែកឯចំនួនទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ ដៃគូឧបត្ថម្ភ លក់សិទ្ធិផ្សាយបន្តផ្ទាល់នោះ នឹងត្រូវបរិច្ចាគទៅកាន់អង្គការមនុស្សធម៌នៅអង់គ្លេស ឬតាមកន្លែងផ្សេងៗទៀត៕