Barcelona ព្រមព្រៀងលើតម្លៃផ្ទេរតារា World Cup 2026 ពីក្លិប Manchester City

17-08-2026 10:02

(បាសេឡូណា)៖ ក្លិប FC Barcelona បានយល់ព្រមក្នុងការទិញប្រធានក្រុមអេស្ប៉ាញ Rodri ដែលបានរួមចំណែកឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup 2026 ក្នុងតម្លៃប្រមាណ ៦៥លានផោនពីក្លិបអង់គ្លេស Manchester City។

ពីគេហទំព័រកីឡា BBC បានចេញ្សផ្សាយថា ខ្សែបម្រើវ័យ ៣០ឆ្នាំខាងលើនេះ នឹងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Camp Nou ជាមួយនឹងក្រុមជើងឯកលីគអេស្ប៉ាញ La Liga រដូវកាលមុនមួយនេះ។

ការផ្ទេរនេះដែរ ត្រូវបានគេរំពឹងថា បញ្ចប់ជាផ្លូវការនៅប៉ុន្មានថ្ងៃខាងទៀតតែប៉ុណ្ណោះ។

Rodri ម្ចាស់ពានបាល់មាស Ballon dÓr 2024 បានឈ្នះពានរង្វាន់ផ្សេងៗជាមួយ City បានចំនួន ៧ពានពីការចូលលេងសរុប ២៩៨ប្រកួត ក្រោយផ្ទេរចេញពីក្លិបអេស្ប៉ាញ Atletico Madrid កាលឆ្នាំ២០១៩ ក្នុងតម្លៃបំបែកកំណត់ត្រា ៦២.៨លានផោនផងដែរ។

រូបគេស្ទើរតែអវត្តមានពេញមួយរដូវកាល ២០២៤-២៥ ក៏ព្រោះតែវះកាត់ជង្គង់ និងញាំញីដោយរបួសសរសៃពួរថែមទៀតរដូវកាលមុន និងជាសំណាងល្អបានជាសះស្បើយទាន់ពេល ដើម្បីលេង World Cup 2026 រហូតដណ្តើមបានជើងឯក៕