* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ភ្នំពេញក្រោន ជួបម្ចាស់ផ្ទះ Melaka FC ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Pre-Season យប់នេះ នៅម៉ាឡេស៊ី

17-08-2026 12:33

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Melaka FC របស់ម៉ាឡេសុី នាវេលាម៉ោង ៧៖៣០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026 នៅប្រទេសម៉ាឡេស៊ី។

ការប្រកួតពានរង្វាន់លក្ខណៈ Pre-Season ដើម្បីត្រៀមរដូវកាលថ្មីនេះ មានបេក្ខភាព ៤ក្លិប មកពី ៤ប្រទេសចូលរួម ដែលធ្វើការប្រកួត ២ថ្ងៃ កាលពីថ្ងៃទី១៥ ខែសីហា គឺជំនួបខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Persik Kediri FC របស់ឥណ្ឌូនេសុី ដោយលទ្ធផល ៤-០ និងក្រុម Melaka FC បានយកឈ្នះក្រុមភ្ញៀវ Jurong FC របស់សិង្ហបុរី ដោយលទ្ធផល ២-១។

ជ័យជម្នះនេះនាំឲ្យភ្នំពេញក្រោន និងក្រុម Melaka FC ត្រូវឡើងមកជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៧ ខែសីហានេះ ដើម្បីស្វែងរកក្រុមម្ចាស់ផ្ទះពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ។ ប៉ុន្ដែមុនឈានដល់គូដណ្ដើមជើងឯក ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម Persik Kediri FC និងក្រុម Jurong FC នៅរសៀលថ្ងៃជាមួយគ្នានេះផងដែរ៕