ផ្លូវការ! ស្កុតឡេន តែងតាំងបុរសសញ្ជាតិប៊ែលហ្ស៊ិក Pocognoli ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យា ២ឆ្នាំ

17-08-2026 14:46

(បរទេស)៖ សហព័ន្ធបាល់ទាត់ស្កុតឡេន Scottish FA បានប្រកាសពីការតែងតាំងបុរសសញ្ជាតិប៊ែលហ្ស៊ិក Sebastien Pocognoli ជាគ្រូបង្គោលថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសវ័យ ៣៩ឆ្នាំរូបនេះ នឹងទៅជំនួសតំណែងលោក Steve Clarke ដែលបានលាឈប់ ដ្បិតគ្រូថ្មីនេះទើបតែត្រូវបាន Monaco ដកតំណែងកាលពីបិទបញ្ចប់រដូវកាលមុន និងកន្លងមក ធ្លាប់ដឹកនាំ Union Saint-Gilloise ឡើងមកលេងនៅលីគកំពូល Ligue 1 នារដូវកាល ២០២៤-២៥ ក្រោយរង់ចាំអស់ ៩០ឆ្នាំ។

រូបលោកបានក្លាយជាគ្រូបង្វឹកបរទេសទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្តដឹកនាំក្រុមជម្រើសជាតិបុរសស្កុតឡេន បន្ទាប់ពីលោក Berti Vogts ដែលជាជនជាតិអាល្លឺម៉ង់។

លោក Pocognoli បានចំណាយពេលលេងបាល់ទាត់នៅអង់គ្លេស កាលនៅជាកីឡាករអាជីពនៃក្លិប West Bromwich Albion និង Brighton $ Hove Albion ដោយបង្ហាញខ្លួនបាន ១៣ប្រកួតផងដែរនៅជម្រើសជាតិបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក៕