* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

Ronaldo រៀបអាពាហ៍ពិពាហ៍ជាមួយ Rodriguez ក្រោយរួមរស់ជាមួយគ្នា ១០ឆ្នាំ និងមានកូន ២នាក់

17-08-2026 16:02

(បរទេស)៖ នៅទីបំផុតតារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo បានសម្រេចចិត្តរៀបការជាមួយភរិយាសញ្ជាតិអាហ្សង់ទីន Georgina Rodriguez ជាផ្លូវការហើយនាពេលថ្មីៗនេះ ក្រោយពេលរួមរស់ជាមួយគ្នាអស់ ១០ឆ្នាំ និងមានកូន ២នាក់ផងនោះ។

Ronaldo វ័យជាង ៤១ឆ្នាំរូបនេះ បានដឹកដៃ Rodriguez ដែលជាតារាម៉ូដែល និងអ្នកបង្កើតមាតិកា រួមនឹងកូនៗទាំង ៥នាក់របស់គេចូលវិហារ Cascais ស្ថិតនៅជិតទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅក្នុងបណ្តាញសង្គមមានអ្នកចុច likes ដល់ទៅជាង ៣លាននាក់ ក្រោយ Ronaldo បង្ហោះរូបចិញ្ចៀនរៀបការបានត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

នៅចាំបានថា អ្នកទាំងពីរបានជួប និងរស់នៅជាមួយគ្នាអស់រយៈពេល ១០ឆ្នាំមកហើយ ដោយបង្កើតកូនបាន ២នាក់ផងដែរ បន្ទាប់ពីជួបគ្នានៅហាង Gucci ស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ជាទីដែល Rodriguez ធ្វើការ គ្រាដែល Ronaldo លេងនៅក្លិប Real Madrid ផងនោះ។

វាមានរយៈពេល ១ឆ្នាំគត់ ពោលគឺក្រោយពេល Rodriguez បានបង្ហោះរូបចិញ្ចៀនភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែសីហាឆ្នាំទៅ តាមរយៈសរសេរសារជាភាសាអេស្ប៉ាញថា «ចាស! ពិតមែនហើយ វាជាគូគាប់ក្នុងជីវិតរបស់ខ្ញុំ»។

អ្នកទាំងពីរមានកូនស្រី ១រូបកាលឆ្នាំ២០១៧ និងមានឈ្មោះថា Alana Martina និងកូនស្រីពៅឈ្មោះ Bella ដែលបានសម្រាលកាលខែមេសា ឆ្នាំ២០២២ ដែលជាកូនភ្លោះដោយកូនប្រុសបានស្លាប់៕