* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

របាយការណ៍ស៊ើបអង្កេត៖ ក្រុមហ៊ុន Crypto ដែលគាំទ្រដោយត្រកូល Trump កំពុងរៀបចំសហការជាមួយក្រុមហ៊ុនចិន ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក

18-08-2026 09:38

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនរូបិយវត្ថុគ្រីបតូ World Liberty Financial ដែលត្រូវបានគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងគ្រួសាររបស់លោក ត្រូវបានគេរាយការណ៍ថា បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន WorldClaw ដែលជាផ្លែតហ្វមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានមូលដ្ឋាននៅហុងកុង។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងចោទជាសំណួរយ៉ាងខ្លាំងនោះ គឺផ្លែតហ្វម WorldClaw នេះ បានផ្តល់នូវការចូលប្រើប្រាស់ម៉ូឌែល AI ជាច្រើន ដែលអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលរដ្ឋាភិបាលអាមេរិកខ្លួនឯងបានដាក់បញ្ចូលក្នុង «បញ្ជីខ្មៅ» ក្រោមហេតុផលសន្តិសុខជាតិ និងការរំលោភលើកម្មសិទ្ធិបញ្ញា។ នេះបើយោងតាមការស៊ើបអង្កេតពិសេសចុះផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

តាមការស្ទង់មតិ និងពិនិត្យមើលផ្លែតហ្វម WorldClaw បានឱ្យដឹងថា ក្នុងចំណោមម៉ូឌែល AI ទាំង ៩០ ដែលកំពុងផ្តល់សេវាកម្ម មានជិតពាក់កណ្តាល (ចំនួន ៤៣ ម៉ូឌែល) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សចិន រួមមាន Alibaba និង Baidu ដោយ ក្រុមហ៊ុនទាំងពីរត្រូវបានក្រសួងការពារជាតិអាមេរិកចាត់ថ្នាក់ជា «ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធាចិន»។ Z.ai (អតីត Zhipu AI) គឺត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកដាក់ចូលក្នុង «Entity List» ដោយសារតែការរួមចំណែកអភិវឌ្ឍសមត្ថភាពយោធាឱ្យរដ្ឋាភិបាលក្រុងប៉េកាំង និង​ចុងក្រោយគឺ DeepSeek និង Moonshot ដោយក្រុមហ៊ុន AI ចិនទាំងពីរនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកចោទប្រកាន់ជាបន្តបន្ទាប់ថា បានលួចចម្លង និងរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន AI អាមេរិក។

ប្រព័ន្ធទូទាត់របស់ WorldClaw ត្រូវបានរៀបចំឡើងដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញសេវាកម្ម AI ទាំងនេះតាមរយៈលុយ $WLFI និង USD1 ដែលជាប្រាក់គ្រីបតូរបស់ក្រុមហ៊ុន World Liberty Financial។ ដោយសារតែគ្រួសារត្រកូល Trump កាន់កាប់ភាគហ៊ុនរហូតដល់ ៣៨% នៅក្នុងក្រុមហ៊ុន World Liberty Financial ការទូទាត់ប្រាក់ពីការប្រើប្រាស់ AI ចិនទាំងនេះ នឹងបង្កើតជាប្រាក់ចំណូល និងផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនជូនដល់គ្រួសារប្រធានាធិបតីអាមេរិក៕