Man Utd នឹងបដិសេធគ្រប់យ៉ាង រាល់សំណើសុំទិញប្រធានក្រុម Fernandes

18-08-2026 10:52

(បរទេស)៖ Manchester United មានទំនោរបដិសេធរាល់សំណើទាំងឡាយរហូតដល់ថ្ងៃបិទទីផ្សារទិញដូរកីឡាករ ខែក្រោយ ចំពោះការសុំទិញប្រធានក្រុមរបស់ពួកគេគឺ Bruno Fernandes។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ថ្មីៗនេះក្លិបនៅលីគកំពូលប្រទេសតួកគីយ៉េ Galatasaray រួមទាំងមកពីអ៉ីតាលី Juventus និង AC Milan បានពិចារណាធ្វើតេស្ត United ដើម្បីចែចូវប្រធានក្រុមរបស់ពួកគេ នៅពេល Galatasaray ហ៊ានថ្លៃ ៥០លានអឺរ៉ូ។

តាមរយៈសារពីមន្រ្តីជាន់ខ្ពស់មកពីកីឡដ្ឋាន Old Trafford បានឱ្យដឹងថា Galatasaray អាចនឹងខាតពេលវេលា ចំពោះការទន្ទឹងរង់ចាំនូវបំលាស់ប្តូរនេះ ដ្បិតកីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ ៣១ឆ្នាំរូបនេះ នឹងមិនត្រូវលក់ចេញទោះក្នុងតម្លៃណាក៏ដោយ។

Fernandes នៅសល់កិច្ចសន្យា ១ឆ្នាំទៀតលេងនៅបិសាចក្រហម Man Utd ជាមួយនឹងជម្រើសថែមបាន ១២ខែទៀតដែរ នៅពេលរូបគេក៏មានបំណងចង់បន្តលេងនៅក្លិបអង់គ្លេសនេះទៀតដែរ។

តម្លៃទិញផ្តាច់កិច្ចសន្យាដែលមាន ៥៧លានផោនចំពោះ Fernandes នាពេលនេះបានអស់សុពលភាពហើយ គ្រាដែលកិច្ចសន្យាថ្មីក៏មិនទាន់ត្រូវបានធ្វើឡើងដូចគ្នា។

Fernandes បានសាងកំណត់ត្រានៅលីគអង់គ្លេស Premier League រដូវកាលមុន តាមរយៈបញ្ជូនបាន (assists) ២១គ្រាប់ច្រើនជាងគេ និងគួរជាទីចាប់អារម្មណ៍ក្នុងការឈ្នះពាន ក្នុងនាមកីឡាករលេងល្អប្រចាំរដូវកាល ២០២៥-២៦ ដែលនឹងធ្វើឡើងនាសប្តាហ៍ក្រោយនៅទីក្រុង Manchester ទៀតផង៕