ចង់ទិញផ្ទះហើយចំណេញលឿន! កុំមើលរំលងទីតាំងអភិវឌ្ឍរបស់ក្រុមហ៊ុនបុរី «ប៉េង ហួត» មួយកន្លែងនេះ!
18-08-2026 14:04
(ភ្នំពេញ)៖ ត្រឹមតែជាង ១ឆ្នាំតែប៉ុណ្ណោះក្រុមហ៊ុនបុរី ប៉េង ហួត បានកែប្រែទីតាំងមួយកន្លែងក្នុងតំបន់ផ្លូវ ៦០ម៉ែត្រពីដីទទេ ទៅជាផ្ទះរាប់រយខ្នង ដែលនឹងមានអតិថិជនចូលរស់នៅឆាប់នេះហើយ។ ទីតាំងមួយកន្លែងនោះ គឺមានឈ្មោះថា «គម្រោងភូមិមរកត» ដែលជាគម្រោងដែលមានអ្នកចាប់អារម្មណ៍វិនិយោគ និងចង់រស់នៅជាច្រើន ដែលធ្វើឱ្យគម្រោងមួយនេះមានសន្ទុះលក់ យ៉ាងឆាប់រហ័សរហូតដល់អស់ស្ដុកផ្ទះតាមប្រភេទមួយចំនួនទៅហើយ។
គម្រោង ភូមិមរកត បានធ្វើការបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលមានរយៈពេលត្រឹមជាង ១ឆ្នាំតែប៉ុណ្ណោះ ក៏បានលក់ផ្ទះអស់រាប់រយខ្នងទៅហើយ។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថាគម្រោង ភូមិមរកត ជាគម្រោងដ៏មានសក្ដានុពលខ្លាំង និងមានការអភវិឌ្ឍយ៉ាឆាប់រហ័យ ដែលយើងមិនអាចមើលរំលងបាន។
បើសង្កេតមើលទៅលើសន្ទុះនៃការអភិវឌ្ឍគម្រោង ភូមិមរកត នេះ យើងអាចសន្មត់បានថាអ្នកដែលបានទិញផ្ទះដើម្បីវិនិយោគ ឬ សម្រាប់រស់នៅបានទទួលឱកាសចំណេញមុនគេរួចទៅហើយ។ ប៉ុន្តែក៏មិនទាន់អស់ឱកាសនៅឡើយ សម្រាប់អ្នកដែលមិនទាន់បានសម្រេចចិត្តទិញ ដោយសារតែគម្រោងនេះ មិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ។
តម្លៃផ្ទះនៅក្នុងគម្រោង ភូមិមរកត បច្ចុប្បន្នមានចាប់ជាង ២០ម៉ឺនដុល្លារឡើង ទៅតាមប្រភេទផ្ទះ ដែលមានប្រភេទផ្ទះដែលនៅទំនេរដូចជា ១-វីឡា កូនកាត់ LM វីឡា, ២-ភ្លោះម៉ូដឺន, ៣-វីឡាភ្លោះអេ, ៤-វីឡាភ្លោះប៊ី, ៥-វីឡា រ៉ូហ្សាណា ម៉ូដឺន, ៦-វីឡា រ៉ូហ្សាណា ម៉ូដឺន អេ, ៧-វីឡា ចាស្មីនណា ម៉ូដឺន, ៨-វីឡា ព្រីន, ៩-វីឡា ព្រីនសេស៍, ១០-វីឡា ឃ្វីន, ១១-វីឡា ឃីង ម៉ាជេស្ទីក និង១២-វីឡា ឃីង ហ្គ្រេន។ ដោយឡែកផ្ទះអាជីវកម្ម ហ្សបហោស៍ ម៉ាជេស្ទីក បានលក់អស់ទៅហើយ។
ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) តាមរយៈលេខទូរសព្ទ ០២៣ ៨៦២ ១១១៕












