* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ខ្សែប្រយុទ្ធ Depay យល់ព្រមកាត់ប្រាក់ពលកម្ម ដើម្បីបន្តលេងនៅក្លិប Corinthians ដល់ឆ្នាំ២០២៨

18-08-2026 14:49

(សៅប៉ូឡូ)៖ កីឡាករអន្តរជាតិហូឡង់ Memphis Depay បានសុខចិត្តកាត់ប្រាក់ពលកម្មខ្លះ ជាថ្នូរនឹងការបន្តកិច្ចសន្យាថ្មីលេងនៅក្លិប Corinthians របស់ប្រេស៊ីលដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅចាំបានថា ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះបានផ្លាស់ទៅចូលរួមជាមួយក្រុមលេងនៅក្របខណ្ឌ Serie A នៃប្រទេសប្រេស៊ីលកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ ដោយគ្មានតម្លៃផ្ទេរឡើយ ក្រោយចប់កិច្ចសន្យាជាមួយ Atletico Madrid រួចមក។

ទោះជាយ៉ាងណា Depay អតីតខ្សែប្រយុទ្ធក្លិប Manchester United ធ្លាប់បានគំរាមប្តឹង Corinthians ចំពោះទង្វើមកលើខ្លួនដែលមិនអាចទទួលយកបានកាលពីសប្តាហ៍មុន បន្ទាប់ក្លិបបានបដិសេធមិនបន្តកិច្ចសន្យាថ្មី បន្ថែមលើកិច្ចសន្យាចាស់ដែលមានរយៈពេល ២ឆ្នាំនោះ។

ប៉ុន្តែមកដល់ពេលនេះ ប្រធានក្លិប Corinthians គឺលោក Omar Stabile បានចេញមកបញ្ជាក់ថា បញ្ហារបស់ខ្សែប្រយុទ្ធហូឡង់ត្រូវបានដោះស្រាយ និងព្រមព្រៀងកាត់ប្រាក់ពលកម្មខ្លះដែរ ជាមួយនឹងការបន្តកិច្ចសន្យាជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Sao Paulo ដល់ឆ្នាំ២០២៨។

បើយោងតាមការចេញផ្សាយដោយ ESPN Brasil បានឱ្យដឹងថា ម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់ហូឡង់រូបនេះបានព្រមព្រៀងកាត់ប្រាក់ពលកម្មប្រមាណ ២.៩លានផោន ពីចំនួន ១០.៦លានផោនដែលក្លិបបានជំពាក់ ដើម្បីទទួលបានកិច្ចសន្យាថ្មី ២ឆ្នាំបន្ថែមទៀតដែលមានតម្លៃ ១៩.១លានផោន៕