ការជំពាក់ថ្លៃទូទាត់ទៅអ្នកផ្គត់ផ្គង់ មិនមែនសុទ្ធតែជារឿងល្អនោះទេ! ចំណុចដែលអ្នកនាំចូលគួរពិចារណាមុនពេលជ្រើសរើសប្រភពហិរញ្ញវត្ថុ

18-08-2026 16:25

(ភ្នំពេញ)៖ លើសពីការចំណាយ ការជ្រើសរើសហិរញ្ញប្បទានសម្រាប់ការនាំចូល ក៏ជះឥទ្ធិពលដល់ការចរចា លំហូរសាច់ប្រាក់ និងហានិភ័យអាជីវកម្ម។ ជាទូទៅអ្នកនាំចូលតែងតែជួបនូវបញ្ហាប្រឈម លើការសម្រេចចិត្តដូចៗគ្នា ទៅលើការជំពាក់ថ្លៃទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់ ឬត្រូវប្រើសេវាហិរញ្ញប្បទានពីធនាគារ។ ទោះបីជាជម្រើសទាំងពីរ អាចជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិក៏ដោយ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍ផ្សេងពីគ្នា អាស្រ័យលើប្រភេទប្រតិបត្តិការ ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងតម្រូវការទុនបង្វិលរបស់អាជីវកម្ម។
ការជ្រើសរើសហិរញ្ញប្បទានណាមួយ មិនត្រឹមតែជះឥទ្ធិពលលើការចរចាតម្លៃ លំហូរសាច់ប្រាក់ និងហានិភ័យអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់លទ្ធភាពបញ្ជាទិញទំនិញនាពេលអនាគត។ អាជីវកម្មដែលបានធ្វើការវិភាគ វាយតម្លៃលើផលប៉ះពាល់ពាណិជ្ជកម្មមុនពេលផ្តោតតែ លើការចំណាយនឹងអាចគ្រប់គ្រងលំហូរសាច់ប្រាក់ បានកាន់តែប្រសើរឡើង និងពង្រីកអាជីវកម្មប្រកបដោយចីរភាព។

ស្ថានភាពដែលគួរជ្រើសរើសការជំពាក់ថ្លៃទូទាត់ទៅអ្នកផ្គត់ផ្គង់
ជម្រើសជំពាក់ថ្លៃទូទាត់ទៅអ្នកផ្គត់ផ្គង់ អនុញ្ញាតឱ្យអ្នកបញ្ជាទិញទទួលបានទំនិញមុនពេលទូទាត់ប្រាក់ ដោយជាទូទៅការទូទាត់នឹងត្រូវធ្វើឡើង ក្នុងរយៈពេលដែលបានព្រមព្រៀងគ្នា ឧទាហរណ៍ ៣០, ៦០ ឬ ៩០ថ្ងៃជាដើម។ សម្រាប់អាជីវកម្មដែលមានទំនាក់ទំនងល្អ និងយូរអង្វែងជាមួយអ្នកផ្គត់ផ្គង់ ការជំពាក់នេះអាចជួយកាត់បន្ថយសម្ពាធលើដើមទុនបង្វិលភ្លាមៗ ដោយមិនចាំបាច់ប្រើប្រាស់កម្ចីពីធនាគារឡើយ។
ទោះជាយ៉ាងនេះក្តី ការជំពាក់ថ្លៃទូទាត់ទៅអ្នកផ្គត់ផ្គង់ មិនមែនសុទ្ធតែអាចប្រើប្រាស់សម្រាប់គ្រប់អាជីវកម្មនោះទេ។ អ្នកផ្គត់ផ្គង់ថ្មីៗអាចនឹងតម្រូវឱ្យមានការបង់ប្រាក់ជាមុន មានការកំណត់ទំហំទឹកប្រាក់ដែលអាចជំពាក់បាន ឬការទូទាត់តាមដំណាក់កាលរហូតដល់មានទំនុកចិត្តលើគ្នាទៅវិញទៅមក។ អ្នកផ្គត់ផ្គង់មួយចំនួនក៏អាចនឹងបន្ថែម តម្លៃទំនិញជាក់ស្តែងសម្រាប់ការជំពាក់ ឬផ្តល់ការបញ្ចុះតម្លៃតិចតួចជាងមុនសម្រាប់លក្ខខណ្ឌ ទូទាត់ដែលមានរយៈពេលយូរ។ ដូច្នេះការជំពាក់ប្រាក់អ្នកផ្គត់ផ្គង់ដែលមើលទៅមានតម្លៃទាប អាចធ្វើឱ្យថ្លៃទិញទំនិញមានតម្លៃខ្ពស់ ឬកាត់បន្ថយលទ្ធភាពលើចរចារបស់អាជីវកម្ម។

សម្រាប់អាជីវកម្មនាំចូលដែលធ្វើការជាមួយនឹង អ្នកផ្គត់ផ្គង់ច្រើននៅក្រៅប្រទេស ការពឹងផ្អែកទាំងស្រុងលើការជំពាក់ប្រាក់ទៅអ្នកផ្គត់ផ្គង់ អាចធ្វើឱ្យមិនសូវមានឱកាសសម្រាប់ភាពបត់បែនលើការបញ្ជាទិញ នៅពេលស្ថានភាពទីផ្សារប្រែប្រួលផងដែរ។ ស្ថានភាពដែលគួរប្រើសេវាហិរញ្ញប្បទានពីធនាគារ ដែលផ្តល់ភាពបត់បែនកាន់តែប្រសើរ ការប្រើប្រាស់ហិរញ្ញប្បទានពីធនាគារ អាចជាជម្រើសសម្រាប់អាជីវកម្ម ក្រៅពីការជំពាក់ថ្លៃទូទាត់នៅពេលចរចាជាមួយអ្នកផ្គត់ផ្គង់។ ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើលក្ខខណ្ឌ លើកការជំពាក់ប្រាក់ដែលអ្នកផ្គត់ផ្គង់ផ្តល់ឱ្យ អ្នកនាំចូលអាចជ្រើសរើសដំណោះស្រាយហិរញ្ញប្បទាន ដែលសមស្របទៅនឹងលក្ខខណ្ឌរបស់ខ្លួន និងកម្រិតហានិភ័យនៃប្រតិបត្តិការនីមួយៗ។

លិខិតឥណទាន អាចធានាដល់ការទូទាត់ប្រាក់ នៅពេលឯកសារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានបង្ហាញគ្រប់គ្រាន់ ដែលជួយឱ្យអាជីវកម្មអាចបង្កើនទំនុកចិត្តជាមួយអ្នកផ្គត់ផ្គង់ថ្មីៗ។ សេវាប្រមូលប្រាក់លើវិក្កយបត្រនាំចូល ជួយសម្រួលដល់ការផ្លាស់ប្តូរឯកសារ និងការទូទាត់ប្រាក់តាមលក្ខខណ្ឌពាណិជ្ជកម្មដែលបានព្រមព្រៀង សម្រាប់ដៃគូពាណិជ្ជកម្មដែលមានទំនាក់ទំនងល្អដែលមានស្រាប់។ លិខិតធានាពីធនាគារ ជួយធានាការអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ខណៈហិរញ្ញប្បទានវិក្កយបត្រពាណិជ្ជកម្ម ហិរញ្ញប្បទានលើគណនីត្រូវទទួល និងសេវាប្រមូលប្រាក់ ជួយបង្កើនសាច់ប្រាក់សម្រាប់ប្រើប្រាស់ និងគ្រប់គ្រងតម្រូវការលំហូរសាច់ប្រាក់ក្នុងពាណិជ្ជកម្ម។ ក្រៅពីជម្រើសលើការជំពាក់ប្រាក់អ្នកផ្គត់ផ្គង់ សេវាហិរញ្ញប្បទានពាណិជ្ជកម្មផ្ដល់ជម្រើសបន្ថែម កាន់តែច្រើនសម្រាប់អាជីវកម្ម អាស្រ័យទៅលើលក្ខខណ្ឌទិញលក់ ហានិភ័យនៃការបង់ប្រាក់ និងតម្រូវការទុនបង្វិលជាក់ស្ដែងនៃការបញ្ជាទិញនីមួយៗ។

ការជ្រើសរើសយកតម្លៃទាប មិនមែនសុទ្ធតែជាការសម្រេចចិត្តដែលល្អបំផុតនោះទេ ការសម្រេចចិត្តរវាងការជំពាក់ថ្លៃទូទាត់ទៅអ្នកផ្គត់ផ្គង់ និងហិរញ្ញប្បទានពីធនាគារ គឺមិនគួរផ្ដោតតែទៅលើការចំណាយតែមួយមុខនោះទេ។ ម្ចាស់អាជីវកម្មគួរតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទៅលើការស្នើសុំបញ្ចុះតម្លៃពីអ្នកផ្គត់ផ្គង់ លក្ខខណ្ឌបង់ប្រាក់ ល្បឿននៃការលក់ចេញពីស្តុក ភាពបត់បែនក្នុងការបញ្ជាទិញ ដែលឥទ្ធិពលលើទុនបង្វិលផងដែរ។ យោងតាមការស្ទង់មតិស្តីពីគម្លាតហិរញ្ញប្បទានពាណិជ្ជកម្មសកល របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ បានបង្ហាញថា គម្លាតហិរញ្ញប្បទានពាណិជ្ជកម្មសកលក្នុងឆ្នាំ២០២៥ មានទំហំរហូតដល់ ២,៥ ទ្រីលានដុល្លារ ឬប្រហែល ១០% នៃពាណិជ្ជកម្មសរុប។ តួលេខដ៏ធំនេះ បានឆ្លុះបញ្ចាំងពីភាពចាំបាច់លើតម្រូវការហិរញ្ញប្បទាន ដើម្បីជួយអាជីវកម្មគ្រប់គ្រងប្រតិបត្តិការអន្តរជាតិ ទុនបង្វិល និងការប្រែប្រួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានប្រសិទ្ធភាព។

លោក Chan James នាយកផ្នែកលក់ និងប្រឹក្សាយោបល់ហិរញ្ញប្បទានពាណិជ្ជកម្មនៃធនាគារ វីង បានលើកឡើងថា «គោលដៅចម្បង គឺមិនមែនដើម្បីជំនួសឱ្យដំណោះស្រាយ តាមរយៈការជំពាក់ថ្លៃទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់នោះទេ ប៉ុន្តែគឺដើម្បីរៀបចំលំហូរហិរញ្ញប្បទាន ឱ្យបានសមស្របទៅនឹងប្រតិបត្តិការនីមួយៗ។ មុននឹងសម្រេចចិត្ត អាជីវកម្មគួរវាយតម្លៃឱ្យបានច្បាស់ពីលក្ខខណ្ឌបង់ប្រាក់ ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងតម្រូវការទុនបង្វិល។ នៅពីក្រោយការដឹកជញ្ជូនទំនិញដែលជោគជ័យ តែងតែមានដំណោះស្រាយហិរញ្ញប្បទានដ៏វៃឆ្លាតជានិច្ច»

ការជ្រើសរើសយុទ្ធសាស្ត្រហិរញ្ញប្បទានឱ្យបានសមស្រប មិនថាជម្រើសក្នុងការជំពាក់ថ្លៃទូទាត់ទៅអ្នកផ្គត់ផ្គង់ និងជ្រើសរើសសេវាហិរញ្ញប្បទានពីធនាគារនោះទេ គឺសុទ្ធសឹងតែមានអត្ថប្រយោជន៍រៀងៗខ្លួន ប៉ុន្តែការឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មគឺមានភាពខុសៗគ្នា។ អាជីវកម្មដែលបានធ្វើការវាយតម្លៃលើជម្រើសហិរញ្ញប្បទាន ដោយផ្អែកលើប្រតិបត្តិការនីមួយៗ ជាទូទៅមានលទ្ធភាពកាន់តែប្រសើរ ក្នុងការគ្រប់គ្រងហានិភ័យលើការទូទាត់ រក្សាដើមទុនបង្វិល និងមានទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់។

ធនាគារ វីង ផ្តល់នូវសេវាហិរញ្ញប្បទានពាណិជ្ជកម្មយ៉ាងទូលំទូលាយ ដូចជា លិខិតឥណទាន, លិខិតធានាហិរញ្ញប្បទានវិក្កយបត្រ, លិខិតធានាពីធនាគារ, ហិរញ្ញប្បទានលើវិក្កយបត្រពាណិជ្ជកម្ម, ហិរញ្ញប្បទានគណនីត្រូវទទួល, និងសេវាប្រមូលប្រាក់ផ្សេងៗទៀត ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗ។

លោកអ្នកស្នើសុំជួបជាមួយអ្នកឯកទេសប្រឹក្សា សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងដំណោះស្រាយសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា របស់ធនាគារ វីង តាម https://bit.ly/4bRSYbn ឬដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មទាំងនេះ សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់លេខ០២៣ ៩៩៩ ៩៨៩